ពីនេះពីនោះ
ផ្ទុះការសរសើរខ្លាំងលើ រាជិនីសប្បុរស ២ រូប ដែលកំពុងប្រជែងគ្នាជួយជនរងគ្រោះដោយទឹកជំនន់

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបាន និង កំពុងទទួលរងការវាយប្រហារពីឥទ្ធពលខ្យល់ព្យុះ ដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំងស្ទើរថ្ងៃជាប់ៗគ្នា រហូតបង្កជាទឹកជំនន់នៅតាមបណ្ដាខេត្តក្រុងជាច្រើន។ ក្នុងនោះដែរនៅខណ្ឌដង្កោ រាជធានីភ្នំពេញនាពេលប៉ុន្មានថ្ងៃនេះ ក៏កំពុងទទួលរងការប៉ះពាល់ពីទឹកជំនន់ធ្ងន់ធ្ងរ រហូតត្រូវធ្វើការជម្លៀសប្រជាជនច្រើនគ្រួសារ ទៅរកទីកន្លែងមានសុវត្ថិភាពផងដែរ ។
ដោយឃើញផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះធម្មជាតិទៅលើបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត និង រាជធានីនោះ សកម្មភាពសប្បុរសធម៌ជាច្រើនរបស់បងប្អូនដែលមានធនធាន ក៏បានចាប់ផ្តើមផុលផុសក្នុងការចូលរួមចំណែកជួយសង្គម និង បងប្អូនរងផលប៉ះពាល់ដោយទឹកជំនន់នេះយ៉ាងសស្រាក់សស្រាំផងដែរ ។
ក្នុងចំណោមនោះ គេក៏បានឃើញអ្នកជំនួញអនឡាញល្បី ២ រូបក្នុងប្រទេសកម្ពុជា គឺអ្នកនាង ទ្រី ដាណា និង អ្នកនាង ស្រីអូន ក៏បានចូលរួមយ៉ាងសកម្ម និង បានចំណាយធន់ធានផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារដើម្បីជួយបងប្អូនរងគ្រោះ ។
ជាក់ស្តែងកន្លងទៅនេះ អ្នកនាង ទ្រី ដាណា បានបង្ហាញឱ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដោយបានត្រៀមថវិកាប្រមាណ ១០ ទៅ ២០ ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះបឋមដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដោយក្នុងនោះអ្នកនាងបានរៀបចំស្បៀង គ្រឿងឧបភោគបរិភោគនានា រួមទាំងថវិកាផង ចុះចែកដោយដៃផ្ទាល់ដល់ប្រជាពលរដ្ឋតាមបណ្តាខេត្តមួយចំនួនដែលរងការលិចលង់នោះ ។
ចំណែកឯអ្នកនាង ស្រីអូន ដែលគេស្គាល់ថាជាសប្បុរសជននិយមជួយជនទីទ័លក្រម្នាក់ដែរនោះ ក៏មិនខុសគ្នាប៉ុន្មានពីថៅកែហាងពេជ្រ ទ្រី ដាណា ដែរ ដោយអ្នកនាងបានបញ្ចេញថវិកាផ្ទាល់ខ្លួនប្រមាណ ៥ ម៉ឺនដុល្លារ និង ស្បៀងជាច្រើនទៀត ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយអ្នកនាងបានចុះចែកផ្ទាល់ទៅដល់កន្លែងរងគ្រោះតាមបណ្តាខេត្តដែលរងគ្រោះទាំងនោះ ។
ទង្វើរបស់អ្នកជំនួញអនឡាញដ៏ល្បី ២ រូបនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ រំភើបចិត្ត និង ថ្លែងការអរគុណយ៉ាងខ្លាំង ជាមួយការកោតសរសើរចំពោះទង្វើសប្បុរសធម៌នេះ ។ ក្នុងនោះ សូម្បីតែប្រជាពលរដ្ឋទូទៅក៏បានសម្តែងការពេញចិត្តចំពោះទឹកចិត្ត ការលះបង់ ពីសំណាក់អ្នកជំនួញអនឡាញ ២ រូបនេះ អមជាមួយការលើកសរសើរពេញៗមាត់ផងដែរ ៕
ប្រភព៖ thrankpost.com
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត3 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង3 years ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង4 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង