ពីនេះពីនោះ
ជី ដេវីត និងទេព បូព្រឹក្ស ត្រៀម១ម៉ឺនដុល្លារ និងស្បៀងអាហារជាច្រើនមុខឆ្ពោះទៅបាត់ដំបង

ភ្នំពេញ៖ ជាការពិតប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដូចដែលប្រិយមិត្តអ្នកអានបានដឹងរួចមកហើយពីអាកាសធាតុបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ដោយពេលនេះ ទឹកភ្លៀងនៅតែបន្តធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឲ្យមានជន់លិចគ្រប់កន្លែងមិនថាក្នុងទីក្រុង ឬនៅតាមបណ្ដាខេត្តនានានោះទេ។ ដោយទឹកជំនន់ឆ្នាំនេះពិតជាបានធ្វើឲ្យមានផលប៉ះពាល់ខ្លាំងទៅដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយសារទឹកលិចផ្ទះសម្បែងជាដើម។
យ៉ាងណាមិញ ក្រោយទឹកទំជនន់កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គេក៏ឃើញមានកងកម្លាំងជាច្រើនបានចំណាយកម្លាំងកាយ និងចិត្តចុះទៅជួយជម្លៀសបងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាពដោយមិនគិតពីការនឿយហត់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះក៏មានសប្បុរសជន និងសិល្បករ សិល្បការិនីជាច្រើនបាននាំយកនៅថវិកា និងសម្ភារៈប្រើប្រាស់ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាបន្តបន្ទាប់ផងដែរ។
ក្នុងនោះដែរ មុននេះបន្តិចគូស្នេហ៍តារាចម្រៀងដ៏ល្បីប្រចាំប្រទេសលោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស បានសហការគ្នានាំយកនៅ ស្ទីង ១២០កេះ អង្ករ១០០បាវ ត្រីខ១០០យួរ និងទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារបន្ថែម ឆ្ពោះទៅបាត់ដំបង ដើម្បីឧបត្ថម្ភទៅកាន់បងប្អូនជនរងគ្រោះដោយទឹកជំនន់ផងដែរ។
គួរបញ្ចាក់ផងដែរថា នេះជាសកម្មភាពគំរូមួយដ៏ល្អសម្រាប់សង្គមជាតិ ហើយយើងអាចនិយាយបានថា តារាប្រុសស្រីមួយគូនេះជាសិល្យករ សិល្បការិនីទីមួយ បានចំណាយនៅទឹកកប្រាក់ និងសម្ភារៈប្រើប្រាស់ច្រើនសម្រាប់ជួយបងប្អូនជួបទុក្ខលំបាកពីទឹកជំនន់នេះ៕
ប្រភព៖ khmerload.com
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង11 months ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត1 year ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង