ឈប់ព្រួយបារម្ហ!!! ពេលនេះ ក្រពើ​មួយ​ក្បាល​ដែល​រួច​ចេញពី​អាង​នៅ​ព្រែកកំពឹស បាន​រកឃើញ​វិញ​ហើយ​
Connect with us

ថ្មីៗ

ឈប់ព្រួយបារម្ហ!!! ពេលនេះ ក្រពើ​មួយ​ក្បាល​ដែល​រួច​ចេញពី​អាង​នៅ​ព្រែកកំពឹស បាន​រកឃើញ​វិញ​ហើយ​

​ភ្នំពេញ​៖  ក្រពើ​ទម្ងន់​ជាង​៣០​គីឡូក្រាម​មួយ​ក្បាល ដែល​បាន​រួច​ចេញពី​អាង​នៅក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ នា​អំឡុងពេល​ទឹកជំនន់​ខ្លាំង កាល​ថ្ងៃទី​១៤ តុលា ត្រូវបាន​រកឃើញ​វិញ​ហើយ​។ នេះ​ជាការ​អះអាង​របស់លោក កាំ​ង សារិន ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ក្នុង​សង្កាត់​ព្រែកកំពឹស ។​

លោក កាំ​ង សារិន បាន​បញ្ជាក់ថា សត្វ​ក្រពើ​នោះ ដ្បិតតែ​រួច​ចេញពី​អាង​ក៏ពិតមែន ប៉ុន្ដែ​វា​មិនបាន​ទីណា​ឆ្ងាយ​ឡើយ​។ ពោល​ក្រពើ​នោះ​គឺ​ស្ថិតនៅក្នុង​បរិវេណ​សំណាញ់​ការពារ​ខាងក្រៅ​អាង​ក្នុង​កសិដ្ឋាន​ដដែល​ទេ​។​

​បើតាម​លោក​កាំ​ង សារិន អាង​ចិញ្ចឹម​នេះ​គឺ​ហ៊ុំព័ទ្ធ​ដោយ​សំណាញ់​ជុំវិញ​ដែលមាន​កម្ពស់​រហូត​ទៅ​៣,៥​ម៉ែត្រ ដើម្បី​បង្ការ​ក្រពើ​ទាំងនោះ​រួច​ចេញពី​អាង ដោយ​ជាយថាហេតុ​។  ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​រូបនេះ​បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នា​ព្រឹក​ថ្ងៃទី​១៦​តុលា ថា មូល​ហេតុដែល​បណ្តាលឱ្យ​ក្រពើ​មួយ​ក្បាល​នោះ​រួច​ចេញពី​អាង គឺ​ដោយសារតែ​ទឹកជំនន់​ដែលមាន​ប្រភព​មកពី​ស្ទឹង​ព្រែក​ត្នោត​នោះ មាន​ទំហំ​ធំ​ឬ​កម្រិត​ខ្ពស់ជាង​រាល់​ឆ្នាំ ដែល​ហូរ​ចាក់​លិច​ភូមិ​សង្កាត់ ខណ្ឌដង្កោ ជាពិសេស​ស្ទឹង​ព្រែកកំពឹស​។

«​អាង​ក្រពើ​នេះ កន្លងមក​ក៏​ធ្លាប់​លិច​ដោយ​ទឹកជំនន់​ដែរ​។ ប៉ុន្ដែ ការ​ជន់​លិច​ខ្លាំង​បែបនេះ​ដែល​ធ្វើឱ្យ​ក្រពើ​មួយ​ក្បាល​នេះ រួច​ចេញពី​អាង គឺជា​លើក​ទី​១​ហើយ​។ ប្រសិនបើ​ស្ថានភាព​ទឹកជំនន់ ក្នុង​សង្កាត់​នេះ​[​សង្កាត់​ព្រែកកំពឹស​] នៅតែ​បន្ត​ឡើង​ខ្ពស់ ខ្ញុំ​នឹងធ្វើ​សំណាញ់​ហ៊ុំព័ទ្ធ​អាង​ក្រពើ​នេះ​ឱ្យបាន​កម្ពស់​១​ម៉ែត្រ ឬ​លើសពីនេះ​ទៀត​។   ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ​យើង​កុំ​មានការ​ព្រួយ​អី​»​។ នេះ​ជាការ​លើកឡើង​របស់ លោក​កាំ​ង សារិន​។​

​បើតាម​លោក សារិន បច្ចុប្បន្ន កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នេះ មាន​ក្រពើ​ជាង​១,០០០​ក្បាល​៕

ប្រភព៖ thmeythmey.com

ថ្មីៗ2 weeks ago

សូមត្រៀម!!! ប្រទេសថៃជូនដំណឹងមកកម្ពុជា អាចនឹងបើកទឹកទម្លាក់មក ហើយបើថៃទម្លាក់ទឹក ខេត្តបន្ទាយមានជ័យ នឹងទទួលរងផលប៉ះពាល់បន្ថែម

គួរដឹង4 weeks ago

គតិអប់រំ៖ សុភាសិត​ដ៏មាន​តម្លៃ​ ៧ ​ឃ្លា​របស់​ជនជាតិ​កូរ៉េ​

ពីនេះពីនោះ2 weeks ago

ចិត្តបុណ្យណាស់! ឧកញ៉ា ឌួង ឆាយ បរិច្ចាគ១០ម៉ឺនដុល្លារ ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

ថ្មីៗ2 weeks ago

ត្រៀម!!! ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក FBI នឹងបើកការិយាល័យនៅកម្ពុជា ដើម្បីជួយតាមដានស៊ើបអង្កេតករណីប្រភេទនេះ

ពីនេះពីនោះ2 weeks ago

គ្រោះធម្មជាតិ ! នារីរបាំបុរាណ ស្រស់ស្អាតម្នាក់នេះ ត្រូវបា ត់ ប ង់ ជី វិ ត ព្រោះរលំផ្ទះសង្កត់

Trending

Copyright © 2019 ANARCHAK