ថ្មីៗ
សូមគោរពនូវការលះបង់! យកដីជាគ្រែ យកមេឃជាមុង ពេលរង់ចាំជម្លៀសបងប្អូន រងគ្រោះពីទឹកជំនន់

ពោធិ៍សាត់៖ ដូចជាបងប្អូន បានឃើញស្រាប់ទៅហើយ ក្នុងមួយរយៈពេលនេះ គ្រោះធម្មជាតិទឹកជំនន់ កំពុងតែបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរ ទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នីមួយៗ មិនថានៅក្នុងភ្នំពេញ ឬបណ្តាខេត្តមួយចំនួន ដែលលិចទឹក រហូតពួកគាត់ ត្រូវសម្រេចចិត្តចាកចេញពីទីលំនៅ ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។
ជាមួយគ្នានោះដែរ កងកម្លាំងជាច្រើន ដែលត្រូវបានបែកចែក ឲ្យការពារ និងជួយបងប្អូនដែលរងគ្រោះ ព្រោះទឹកជំនន់ ក៏ពួកគាត់ មិនឲ្យបងប្អូនអស់សង្ឃឹម លើពួកគាត់នោះដែរ ដោយខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយសង្គ្រោះ បងប្អូន ឲ្យទាន់ពេលវេលា ព្រោះមិនចង់ឲ្យអ្នកណា រងគ្រោះដល់អាយុជីវិត ព្រោះតែទឹកជំនន់នោះទេ។
ជាពិសេស នៅពេលចុះទៅជួយបងប្អូនខ្មែរ បងៗកងកម្លាំង ត្រូវបានគេលួចថត ខណៈរង់ចាំជម្លៀសបងប្អូន ចេញពីទឹកជំនន់ ដោយពួកគាត់ បានគេងសម្រាកផ្ទាល់លើដី ដោយមិនខ្វល់ពីអ្វីគ្រប់យ៉ាង ព្រោះពួកគាត់ គិតសុវត្ថិភាពប្រជាពលរដ្ឋ ជារឿងសំខាន់ ក្នុងគ្រាលំបាកមួយនេះ។
យ៉ាងណាមិញ ការលះបង់របស់បងៗកងកម្លាំង បានធ្វើឲ្យមហាជន មានការសរសើរ ដែលយកពេលវេលាបងប្អូនខ្មែរជាធំ ហើយក៏មិនខ្វល់កន្លែងដែលពួកគាត់ ត្រូវសម្រាកនោះដែរ ទោះត្រូវគេងលើដី យកមេឃជាមុងក៏ដោយ ឲ្យតែបានជួយប្រជាពលរដ្ឋបានមុនសិន៕
ប្រភព៖ ហ្វេសប៊ុក
ដកស្រង់ដោយ៖ www.khmerload.com
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង1 year ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត2 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង