គួរដឹង
ចំណេះដឹង! តើអ្វីជាការបង្រួបក្បាលដី និងការបំបែកក្បាលដី?

ភ្នំពេញៈ ការបង្រួមក្បាលដី សំដៅដល់ការបញ្ជូលក្បាលដីច្រើន ដែលជាប់គ្នាឱ្យក្លាយដីតែមួយ ដោយដីទាំងនោះមានម្ចាស់កម្មសិទ្ធិតែមួយ ជាប្រភេទដីតែមួយនិងស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលតែមួយ។
ម្យ៉ាងទៀត សំដៅដល់ការបញ្ចូលក្បាលដីច្រើន ដែលជាប់គ្នាឱ្យទៅជាក្បាលដីតែមួយ ដើម្បីធ្វើផែនការអភិវឌ្ឍ សម្រាប់ធ្វើសមាហរណកម្ម និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សេវាសាធារណៈ និងភាពងាយស្រួលនៃទីក្រុង។ ការបង្រួមក្បាលដីប្រភេទនេះអាចហៅថា ការធ្វើសមាហរណកម្មក្បាលដី។
ការបំបែកក្បាលដីសំដៅដល់ការបំបែកក្បាលដីមួយ ឱ្យទៅជាក្បាលដីច្រើនសំរាប់ ការសាងសង់លំនៅដ្ឋាន អគារពាណិជ្ជកម្ម ឧស្សាហកម្ម។ល។ ដោយធានាបាននូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំហសាធារណៈ ផ្ទៃបៃតង និងសេវាសាធារណៈ សមស្របតាមបញ្ញត្តិនៃការប្រើប្រាស់ដី។
១) តើក្នុងករណីដែលមានក្បាលដីមួយចំនួន ជាប់បន្ទុកនៅធនាគារ តើការបង្រួមក្បាលដី និងបំបែកក្បាលដី អាចធ្វើបានដែរឬទេ?
ចម្លើយ៖ ការចុះបញ្ជីបង្រួមឬបំបែកក្បាលដី ដែលកំពុងជាប់បន្ទុកអាចធ្វើបានលុះត្រាតែបំពេញនូវលក្ខខ័ណ្ឌមួយចំនួនដូចជា
១) បំពេញបាននូវលក្ខខណ្ឌជាក្បាលដីតែមួយ ដូចមានចែងក្នុងមាត្រា២២៧ នៃច្បាប់ភូមិបាល២០០១ (ករណីបង្រួមក្បាលដី)។
២) មាន ការយល់ព្រមពីម្ចាស់សិទ្ធិប្រាតិភោគ (ធនាគារម្ចាស់បំណុល) ឱ្យបង្រួមឬបំបែកក្បាលដី កំពុងជាប់បន្ទុកនោះ។
៣) ភាគីទាំងអស់ដែលមានផលប្រយោជន៍ពាក់ព័ន្ធ ត្រូវព្រមព្រៀងគ្នាអំពីលំដាប់នៃការចុះបញ្ជី ជាអាទិ៍ នៅពេលផ្ទេរការចុះបញ្ជីសិទ្ធិប្រាតិភោគ (ផ្ទេរបន្ទុក) ពីក្បាលដីចាស់ផ្សេងៗគ្នា ទៅប្រមូលផ្តុំនៅលើក្បាលដីថ្មីតែមួយ (ករណី បង្រួមក្បាលដី) ឬពីក្បាលដីចាស់តែមួយ ទៅពង្រាយលើក្បាលដីថ្មីជាច្រើន(ករណីបំបែកក្បាលដី)៕
ប្រភព៖ www.propertyarea.asia
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត3 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង2 years ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង4 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង