ពីនេះពីនោះ
មហាជនផ្ទុះប្រតិកម្មខ្លាំងក្រោយ Poster រឿងថៃមួយ មានដាក់រូបប្រាសាទអង្គរវត្តខ្មែរ

ថ្មីៗនេះ មានការចាប់អារម្មណ៍មួយបានកើតឡើង បន្ទាប់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកនៅប្រទេសកម្ពុជាជាច្រើនបានឃើញ Poster រឿងភាគថៃមួយមានចំណងជើងជាភាសាខ្មែរ «សន្យាស្នេហ៍សន្យាគំនុំ» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បានរចនាឡើងដោយដាក់រូបប្រាសាទអង្គរវត្តខ្មែរនៅពីក្រោយជាផ្ទាំង Background ដែលប្រការនេះបានធ្វើឱ្យមហាជនខ្មែរផ្ទុះប្រតិកម្មសម្តែងការមិនពេញចិត្ត និង ចង់ដឹងពីចេតនាខាងភាគីទូរទស្សន៍មួយនេះហេតុអ្វីរឿងថៃបែរជាមានដាក់រូបប្រាង្គប្រាសាទខ្មែរដ៏ល្បីល្បាញនេះ?
ក្រោយមហាជនខ្មែរបានផ្ទុះប្រតិកម្មចំពោះរូប Poster រឿងថៃដែលមានដាក់រូបប្រាង្គប្រាសាទអង្គរវត្តខ្មែរ គេបានកត់សម្គាល់ឃើញស្ថានីយទូរទស្សន៍ថៃខាងលើក៏បានលុប Poster នោះចេញវិញ ដោយជំនួសនូវផ្ទាំង Poster ថ្មីដែលបានកែតម្រូវដករូបប្រាសាទអង្គរវត្ត ពោលគឺមានតែរូបតួអង្គសម្តែងតែប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី មហាជនខ្មែរនៅតែសម្តែងការមិនពេញចិត្តដដែលចំពោះទង្វើរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេង ៣ ថៃ ដោយក្នុងនោះក៏បានទទូចឱ្យខាងស្ថានីយនេះចេញមុខបកស្រាយបញ្ជាក់ និង ធ្វើការសុំទោសដល់ប្រជាជនកម្ពុជា។ ស្របគ្នានឹងការទទូចទៅខាងស្ថានីយទូរទស្សន៍ថៃប៉ុស្តិ៍លេង ៣ នោះ មហាជនខ្មែរក៏បានស្នើដល់នាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈខ្មែរ សិក្សាពិនិត្យលើករណីខាងលើនេះផងដែរ។
ពេលនេះដែរ បើតាមការឱ្យដឹងនោះ នាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ ក៏កំពុងសិក្សា និង ពិនិត្យលើករណីរឿងភាគថៃខាងលើនេះ ដែលបានប្រើប្រាស់រូបប្រាសាទអង្គរវត្តនៅក្នុង Poster នៃរឿងថ្មីរបស់ខ្លួន ប៉ុន្តែយ៉ាងណានៅមិនទាន់ដឹង និង មានការបកស្រាយបញ្ជាក់ណាមួយច្បាស់នៅឡើយទេ។
គួរឱ្យដឹងដែរថា តាមការផ្ទាំងផ្សព្វផ្សាយដែលយើងឃើញនៅក្នុងផ្ទាំង Poster លើបណ្តាញសង្គមនោះ ភាពយន្តថៃខាងលើនេះមានចំណងជើងអង់គ្លេសថា «The Promise» ហើយដែលនឹងចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នៅលើបុស្តិ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ៕
ប្រភព៖ popular.com.kh
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង11 months ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត1 year ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង