​​​​ដោយសារ​​​​ទឹកហូរ​​​​កាត់​​​​ផ្លូវ​​​​ខ្លាំងពេក! អាជ្ញាធរ​​​​រាជធានី​​​​ភ្នំពេញ ​​​​សម្រេច​​​​បិទ​​​​ចរាចរណ៍​​​​ផ្លូវជាតិ​​​​លេខ៤ ​​​​ត្រង់​​​​ចំណុច​​​​អូ​​​​ឌឹម ​​​​រហូតដល់​​​​តំបន់​​​​សេដ្ឋកិច្ច​​​​ពិសេស
Connect with us

ពីនេះពីនោះ

​​​​ដោយសារ​​​​ទឹកហូរ​​​​កាត់​​​​ផ្លូវ​​​​ខ្លាំងពេក! អាជ្ញាធរ​​​​រាជធានី​​​​ភ្នំពេញ ​​​​សម្រេច​​​​បិទ​​​​ចរាចរណ៍​​​​ផ្លូវជាតិ​​​​លេខ៤ ​​​​ត្រង់​​​​ចំណុច​​​​អូ​​​​ឌឹម ​​​​រហូតដល់​​​​តំបន់​​​​សេដ្ឋកិច្ច​​​​ពិសេស

ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសបិទចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤ ទាំងស្រុង ចាប់ពីចំណុចអូឌឹម រហូតដល់មុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (កំបូល) ដោយសារទឹកហូរកាត់ផ្លូវជាតិកាន់តែខ្លាំង។ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានថ្លែងប្រាប់ឲ្យដឹងនៅមុននេះបន្ដិច នាល្ងាចថ្ងៃទី១៥ ខែតុលានេះ ដោយសារស្ថានភាពទឹក នៅបន្ដហូរកាត់ផ្លូវជាតិលេខ៤កាន់តែខ្លាំង ត្រង់ចំណុចអូឌឹម រហូតដល់ម្ដុំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ លោកអភិបាលរាជធានីភ្នំពេញ បានសម្រេចឲ្យបិទចរាចរណ៍ជាបណ្ដោះអាសន្ន។

បើតាមសេចក្ដីរាយការណ៍ ប្រមាណជាង១សប្ដាហ៍ហើយ ស្ថានភាពទឹកដែលជន់លិចផ្លូវនៅតំបន់អូឌឹម មិនទាន់ស្រកចុះនៅឡើយទេ ពោលនៅមានសភាពជន់លិចខ្លាំងដដែល ដោយរថយន្ដទាបៗ ឬម៉ូតូពេលខ្លះធ្វើដំណើរឆ្លងកាត់មិនបានឡើយ។ ការជន់លិចផ្លូវនេះ គឺបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃ។ ជាមួយគ្នានេះ លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ទឹកបន្ដជន់លិចខ្លាំងនៅផ្លូវជាតិលេខ៤ ចំណុចអូឌឹម រហូតជិតដល់មុខតំបន់សេដ្ឋកិច្ចពិសេស ហើយសម្រាប់បងប្អូនដែលគ្រោងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ចេញ ឬចូលភ្នំពេញ សូមវៀងតាមផ្លូវផ្សេងដែលធ្វើដំណើរបាន៕

Trending

Copyright © 2019 ANARCHAK