គួរដឹង
ព្រះបរមរតនកោដ្ឋ៖«យើងមិនចង់ធ្វើមហាអំណាចទេ តែចង់ឲ្យពិភពលោកដឹងថាយើងរួមគ្នា»

ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មយាងចូល៩០ព្រះវស្សានៃសម្តេចតា នរោត្តម សីហនុ នាឆ្នាំ២០១១ កម្ពុជាបានរៀបចំព្រះរាជពិធីយ៉ាងអធិកអធម នៅមុខព្រះបរមរាជវាំង ដោយមានទាំងព្រះរាជវត្តមានសម្តេចតា សម្តេចយាយ និងព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនីផង។ ព្រះរាជបន្ទូលជាង២០នាទី នាវេលានោះ គឺជាព្រះរាជបន្ទូលចុងក្រោយនៃអតីតព្រះមហាក្សត្រ នរោត្តម សីហនុ នៅកាន់ជនរួមជាតិរបស់ព្រះអង្គ។
សូមស្តាប់ព្រះរាជឱង្ការរបស់ព្រះបរមរតនកោដ្ឋ
នាចុងខែតុលាក្នុងឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជាបានរៀបចំព្រះរាជពិធីពីររួមគ្នា។ ទីមួយគឺព្រះរាជពិធីចម្រើនព្រះជន្មអតីតព្រះមហាក្សត្រនរោត្តម សីហនុ ៨៩យាងចូល៩០ព្រះវស្សា និងទីពីរ គឺព្រះរាជពិធីខួប២០ឆ្នាំនៃការយាងនិវត្តរបស់សម្តេចឪ នរោត្តម សីហនុ មកព្រះរាជណាចក្រកម្ពុជាទី២វិញ។
ពីលើព្រះទីន័ងច័ន្ទឆាយា ដែលអមដោយសម្តេចព្រះមហាក្សត្រីយ៍ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ សម្តេចឪ នរោត្តម សីហនុ បានមានព្រះរាជឱង្ការច្រើនសរសើរ ព្រះករុណា រដ្ឋាភិបាល រដ្ឋសភា និងប្រជាពលរដ្ឋដែលបានរួមគ្នាកសាងកម្ពុជា។
សម្រាប់ព្រះបរមរតនកោដ្ឋ ព្រះអង្គចង់តែបង្ហាញឲ្យពិភពលោកបានដឹងអំពីការរួបរួមគ្នានៃប្រជាជាតិខ្មែរ ហើយព្រះអង្គមានព្រះរាជបន្ទូលបញ្ជាក់ថា សាមគ្គី ជាកម្លាំង៕
ប្រភព៖ thmeythmey.com
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង1 year ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត2 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង