ថ្មីៗ
ដំណឹងរីករាយ! ផ្លូវរត់ឡើងនិងចុះចតយន្ដហោះ វែងបំផុតនៅខេត្តព្រះសីហនុ នឹងសម្ពោធជាផ្លូវការ

ផ្លូវរត់សម្រាប់ហោះហើរដំបូងបង្អស់ ដែលវែងជាងគេ នៅក្នុងខេត្តព្រះសីហនុ ត្រៀមនឹងសម្ពោធជាផ្លូវការនៅក្នុងខែតុលាខាងមុខនេះ។
នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោះព្រំបញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់ (Runway) នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោក បណ្ឌិត ម៉ៅ ហាវណ្ណាល់ មានប្រសាសន៍ថា ផ្លូវរត់ សម្រាប់ការហោះឡើងនិងចុះចតរបស់យន្តហោះ នៃអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងសម្ពោធជាផ្លូវការនៅរង្វង់ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលវេលាដ៏សមគួរណាមួយ។
លោករដ្ឋមន្ត្រីថ្លែងបន្តថា ដើម្បីប្រើប្រាស់សក្ដានុពល ដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់អាទិភាពទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍបណ្តាញតភ្ជាប់ផ្លូវអាកាស និងឆ្លើយតបនឹងតម្រូវការជាក់ស្តែង អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុជាមួយនិងគោលបំណង ទទួលការចុះចតរបស់យន្តហោះធំៗ (កូដ E) ដូចជាយន្តហោះ B-777-300ER ឫយន្តហោះ A-350- 1000 ដែលធ្វើប្រតិបត្តិ ការ ហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅមក ពីអាកាសយានដ្ឋានអន្តរ ជាតិខេត្ត ព្រះសីហនុ។
ជាមួយគ្នានេះ ដើម្បីឆ្លើយតបទៅនឹងសន្ទុះកំណើនអ្នកដំណើរយ៉ាងខ្លាំងក្លា ហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅមកពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ បានពង្រីកផ្លូវរត់បន្ថែមពី ២.៥០០ម៉ែត្រ ឲ្យដល់ ៣.៣០០ម៉ែត្រ បន្ថែមពីលើការពង្រឹងផ្លូវយន្តហោះឡើងនិងចុះ (airstrip) បច្ចុប្បន្ន និងមានប្រវែងវែងជាងគេនៅក្នុងប្រទេសកម្ពុជា។ ផ្លូវរត់យន្តហោះ(Runway)នេះ ធ្វើឡើងក្រោមកម្មវិធីវិនិយោគ ដែលមានទឹកប្រាក់ចំនួន៥៨លានដុល្លារអាមេរិក។ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយជាទិសដៅគួរឲ្យទាក់ទាញតាមរយៈកំពង់ផែសមុទ្រទឹកជ្រៅ ដែលស្ថិតនៅក្រោមដំណើរការអភិវឌ្ឍ និងឆ្នេរសមុទ្រធម្មជាតិ យ៉ាងស្រស់ស្អាត ដែលបានទាក់ទាញវិនិយោគិន ធុរកិច្ច និងភ្ញៀវទេសចរណ៍ជាតិ អន្តរ ជាតិ ជាច្រើនផងដែរ៕
ប្រភព៖ kampucheathmey.com
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង1 year ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត2 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង