ត្រៀម!!! ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក FBI នឹងបើកការិយាល័យនៅកម្ពុជា ដើម្បីជួយតាមដានស៊ើបអង្កេតករណីប្រភេទនេះ
Connect with us

ថ្មីៗ

ត្រៀម!!! ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក FBI នឹងបើកការិយាល័យនៅកម្ពុជា ដើម្បីជួយតាមដានស៊ើបអង្កេតករណីប្រភេទនេះ

ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក (FBI) នឹងបង្កើតការិយាល័យនៅទីស្នាក់ការប៉ូលីសជាតិរបស់កម្ពុជា ដើម្បីជួយតាមដានឧក្រិដ្ឋជនអាមេរិក នៅចំពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមស្ដារទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រទេសចិនមួយនេះ។ អ្នកនាំពាក្យប៉ូលិសលោក ឆាយ គឹមឃឿន បាននិយាយនៅថ្ងៃអង្គារនេះថា ការិយាល័យនេះនឹងបម្រើដល់ប៉ូលីសកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនឧក្រិដ្ឋជនអាមេរិក និងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

លោក ឆាយ គឹមឃឿន បានប្រាប់រ៉យទ័រថា៖«ពីមុនយើងបានសហការគ្នាពីករណីមួយចូលករណីមួយ ហើយឥឡូវនេះយើងមានការិយាល័យ ដើម្បីធ្វើការជាមួយគ្នាឱ្យបានឆាប់រហ័ស»។ ប៉ុន្តែយ៉ាងណាលោក ឆាយ គឹមឃឿន បានថ្លែងថា លោកមិនបានដឹងអំពីពេលវេលាជាក់លាក់ ដែលការិយាល័យនេះនឹងត្រូវបង្កើតឡើងនោះទេ។ យ៉ាងណានៅក្នុងសេចក្តីថ្លែងការណ៍តាមអ៉ីមែលទៅកាន់រ៉យទ័រ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការិយាល័យ FBI ទេ ប៉ុន្តែបាននិយាយថាស្ថាប័នទាំង ២ គឺមានទំនាក់ទំនងជាមួយគ្នា។

ស្ថានទូតបាននិយាយថា៖«ក្រុមការងារពិសេសនៃអគ្គស្នងការនគរបាលជាតិ និង FBI កំពុងដំណើរការកិច្ចប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ប្រឆាំងនឹងកុមារ ការលាងលុយកខ្វក់ និងបទឧក្រិដ្ឋហិរញ្ញវត្ថុ។ កិច្ចសហប្រតិបត្តិការពង្រឹងច្បាប់របស់យើង ធ្វើឱ្យប្រទេសយើងទាំង ២ មានសុវត្ថិភាព»។ ស្ថានទូតបាននិយាយថា កិច្ចព្រមព្រៀងមួយនេះត្រូវបានធ្វើឡើងកាលពីឆ្នាំមុន ដើម្បីបង្កើតក្រុមការងារដែលនឹងដោះស្រាយផងដែរនូវការរៀបចំទុកនៃឧក្រិដ្ឋកម្ម ការលាងលុយកខ្វក់ និងស្វែងរកជនរត់គេចខ្លួនពីអន្តរជាតិ៕​

ប្រភព៖ Khmer Note

ដកស្រង់ដោយ៖ khmer-press.com

Trending

Copyright © 2019 ANARCHAK