គួរដឹង! ៨ ចំនុចការពារខ្លួនពីរឿងចោរឆក់
Connect with us

គួរដឹង

គួរដឹង! ៨ ចំនុចការពារខ្លួនពីរឿងចោរឆក់

បច្ចុប្បន្នគេសង្កេតឃើញថា មានករណីចោរកម្ម ក៏ដូចជា ចោរឆក់ ចោរប្លន់ កំពុងកើតមានឡើងជារឿយៗ ជាពិសេសលើស្ត្រីភេទទន់ខ្សោយ ជាហេតុនាំឲ្យគ្រប់គ្នា មានការព្រួយបារម្ភពីសុវត្ថិភាពជាខ្លាំង ។ ជាងនេះទៅទៀត ចំពោះករណីបែបនេះ កំពុងប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែខ្លាំងនៅពេលចេញតាមផ្លូវ ដែលជាទូទៅជនល្មើស ឬក្រុមចោរ ជាអ្នកជិះម៉ូតូ ដើម្បីធ្វើសកម្មភាពទៀតផង។ខាងក្រោមនេះជាគន្លឹះមួយចំនួន ដើម្បីរំលឹកគ្រប់គ្នាអំពីវិធីដោះស្រាយ ក្នុងការ ការពាររាល់កាបូបរបស់អ្នក ដើម្បីចៀសវាងការលួច ឬឆក់ពីក្រុមចោរដៃឆៅទាំងនោះបាន។

១. នៅពេលបើកបរក្នុងឡាន៖

ទោះបីអ្នកនៅម្នាក់ឯង ឬអ្នកដំណើរក្នុងរថយន្តក៏ដោយ សូមមេត្តាកុំដាក់កាបូបរបស់អ្នកលើកៅអីអ្នកដំណើរ ព្រោះវាធ្វើឱ្យចោរងាយលួចយក ខណៈដែលអ្នកទុកឡានចោល ។ ក្រុមចោរទាំងនោះ គេជឿជាក់ថាអាចមានលទ្ធភាពបំបែកបង្អួចរថយន្ត ដើម្បីចាប់យកកាបូបពីកន្លែងអង្គុយ។ ក្រៅពីបាត់បង់កាបូប អ្នកប្រហែលជាអាចរងរបួសនៅក្នុងដំណើរការ ព្រោះកញ្ចក់ដែលបាក់បែកអាចបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរក៏ថាបាន។

ក្នុងនោះក៏មានសំនួរដែលថា តើគួរដាក់កាបូបដៃឬកាបូបផ្សេងទៀតដូចជាកាបូបយួរដៃ? ចម្លើយ កន្លែងដែលអាច លាក់បានយ៉ាងល្អ គឺស្ថិតនៅក្រោមកៅអីរថយន្តរបស់អ្នក។ ចំពោះកាបូបយួរដៃឬថេប្លេតធំជាង ដែលមិនសមនឹងកៅអីរថយន្តនោះ អ្នកគួរទុកវានៅក្នុងឡានរបស់អ្នក។ ប៉ុន្តែត្រូវប្រុងប្រយ័ត្នជានិច្ច កុំភ្លេចដាក់ Lock ទ្វារឡានមុខក្រោយឲ្យបានជិះល្អ មុនឬក្រោយពេលចាកចេញ បើទោះបីជាអ្នកចតនៅផ្សារទំនើបក៏ដោយ។

២.ករណីជិះម៉ូតតាមផ្លូវ៖

បញ្ហានេះក៏មានមេរៀនជាច្រើនមកហើយតាម រូបភាពផ្សេងៗមិនមែនមានតែក្នុងប្រទេសនោះទេ សូម្បីក្រៅប្រទេសមានច្រើនដែរ ។ យល់ល្អអ្នកគួរតែយកកាបូប ដាក់ក្នុងកែបម៉ូតូ ជាជាងស្ពាយតាមខ្លួន ព្រោះចោរអាចនឹងឆក់កាបូបរបស់អ្នក តាមផ្លូវធ្វើដំណើរ នៅពេលពួកវាមានឱកាសល្អ។ ដោយឡែកអ្នកអាចជ្រើសប្រភេទ កាតាបស្ពាយពីក្រោយក៏ល្អ ព្រោះចោរកម្រឆក់អ្នកស្ពាយកាតាបធំៗបែបនេះណាស់ ។ការប្រុងប្រយ័ត្នពេល ជិះម៉ូតូតាមផ្លូវគឺជារឿងសំខាន់ ក្នុងនោះបើយល់ថាមានអ្នកមិនស្គាល់ព្យាយាមជិះតាមអ្នក អ្នកគួរបង្វែរទិសទៅរកទីប្រជុំជន ដើម្បីរក្សាសុវត្ថិភាពខ្លួន។

៣ ឆ្លាតពេលធ្វើដំណើរថ្មើរជើង៖

ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលអ្នកដើរ ជាពិសេសនៅតំបន់ដែលស្ងាត់ មិនសូវមានចរាចរណ៍ ព្រោះចោរកម្មជាច្រើនករណី ត្រូវបានកើតឡើងដោយមិនអាចស្មានដឹង។ ក្នុងនោះអ្នកគួរបង្កើនការ ចាប់អារម្មណ៍ខ្ពស់ ចាប់បាច់ត្រូវរក្សាកាបូបឱ្យជិតខ្លួនបំផុត កុំដាក់កាបូបរបស់អ្នកនៅលើស្មា វាជាឱកាសដ៏ល្អ សម្រាប់ក្រុមចោរដាក់ជាគោលដៅ ព្រោះការស្ពាយកាបូបលើស្មានបែបនេះ វាងាយស្រួលឲ្យក្រុមចោរ ធ្វើសកម្មភាពឆក់ ដោយយកដៃទាញកន្ត្រាក់ នាំឲ្យអ្នកដួល អាចនឹងរងរបួសធ្ងន់ធ្ងរទៀតផងក៏ថាបាន។
ម្យ៉ាងទៀត ពេលដើរដល់ផ្លូវកោង អ្នកគួរប្រើក្រសែភ្នែក មើលឆ្វេងស្ដាំ ឲ្យបានជ្រុងជ្រោយ ព្យាយាមដើរនៅខាងស្ដាំបើអាចធ្វើបានដើរក្នុងក្រុមរឹតតែល្អ។

៤.ប្រុងប្រយ័ត្ននៅពេលធ្វើដំណើរជុំវិញទីក្រុង៖

មិនថាអ្នកកំពុងធ្វើដំណើរទៅធ្វើការឬដើរផ្សារទេ គួប្បីមានការប្រុងប្រយ័ត្នខ្លះៗ ព្រោះមិនប្រាកដដល់តែកន្លែងស្ងាត់ទើបមានចោរនោះទេ ។ ពួកគេអាចនៅគ្រប់ទីកន្លែង ហើយដើម្បីការពារខ្លួនពីការក្លាយជាជនរងគ្រោះនៃការប្លន់ប្រដាប់អាវុធឬការលួចប្លន់ ក្បួនដ៏សំខាន់បំផុតគឺកាបូបរបស់អ្នកគួរត្រូវបានរក្សាទុកនៅបាតថង់។

វិធីនេះអាចជួយអ្នកការពារកាបូបរបស់អ្នកបានយ៉ាងងាយស្រួល ព្រោះចោរភាគច្រើនគឺជាអ្នកឆ្លៀតឱកាសដូច្នេះអ្នកគួរតែយកកាបូបរបស់អ្នកដាក់លើរាងកាយរបស់អ្នកហើយកុំឲ្យវានៅពីក្រោយអ្នក។ ប្រសិនបើវាជាថង់ដែលមានខ្សែធំទូលាយត្រូវពាក់វាតាមអង្កត់ទ្រូងនៅលើទ្រូងរបស់អ្នក ហើយបើអាចធ្វើបាននៅក្រោមអាវឬអាវយឺត។ ប្រសិនបើវាជាកាបូបខ្លីខ្ចប់ទុកសូមឱ្យវាចងជាប់រឹងមាំ រវាងផ្នែកខាងនិងកែងដៃរបស់អ្នក។ ក្នុងករណីណាក៏ដោយ កាបូបដៃមិនត្រូវទុកចោលទេ ។

៥.ប្រាកដថាដើរលើចរាចរណ៍នៅខាងក្នុងផ្លូវឬចិញ្ចើមផ្លូវ ៖

ចោរចាប់ផ្ដើមចេញប្រតិបត្តិការឆក់ពីក្រោយជនរងគ្រោះណា ដែលមិនដឹងខ្លួន មិនថាការកាន់ទូរស័ព្ទ ឬកាបូប។ ដូច្នេះអ្នកគួរឲ្យច្បាស់ក្នុងចិត្តថា អ្នកកំពុងដើរលើចិញ្ចើមផ្លូវ ទើបមានសុវត្ថិភាពខ្ពស់ ព្រោះមិនងាយមានម៉ូតូ ណាជិះឡើងបានឡើយ ។មួយវិញទៀត អ្នកក៏គួរជៀសវាងការយកសាច់ប្រាក់ច្រើន ឬរបស់សំខាន់ដាក់តាមកាបូបច្រើនហួស ព្រោះចង់មិនចង់បើជួបរឿងបែបនោះ អ្នកមិនសូវជាបាត់បង់ច្រើន។

៦.កុំព្យាយាមសម្ញែងកាបូបប្រ៊េនៗពេក ៖

ប្រសិនបើអ្នកគ្រាន់តែធ្វើដំណើរទៅហាងលក់គ្រឿងទេសក្នុងផ្សារ ឬដើរហូបអាហារថ្ងៃត្រង់នៅជិតបរិវេណការិយាល័យទេ អ្នកគួរយកកាបូបតូចមួយទុក ដាក់លុយបន្តិចបន្តួចទៅបានហើយ កុំព្យាយាមកាន់ ឬបង្ហាញកាបូបប្រ៊េនៗពេក ព្រោះចោរទាំងអស់មិនដឹងថាក្នុងនោះ មានលុយតិចច្រើនអ្វីទេ ឲ្យមានកាបូបណាមើលទៅថ្លៃ ទំនងអាចឆក់បាននោះ ពួកវានឹងធ្វើសកម្មភាពមិនខាន។ ទោះជាយ៉ាងណាក៏ដោយ សូមកត់សម្គាល់ថាសូម្បីតែកាបូបតូចៗឬថង់តូចៗក៏នៅមានករណីចោរឆក់ដែរ ជាពិសេសនៅតាមផ្លូវ។

៧.កុំព្យាយាមតតាំងនឹងចោរ៖

ប្រសិនបើអ្នកជួបប្រទះនឹងចោរ ដែលទាមទារកាបូបរបស់អ្នក ដាក់កាបូបឱ្យបានឆ្ងាយតាមដែលអ្នកអាចធ្វើបានក្នុងទិសមួយ ហើយអ្នករត់ទៅទិសដៅផ្ទុយហើយស្រែកឱ្យជួយផងដែរ។ ចោរទំនងជាទៅតាមកាបូបរបស់អ្នកជាងអ្នក។ ប៉ុន្ដែរត់លឿនតាមដែលអ្នកអាច ហើយកុំរង់ចាំឱ្យគាត់ចាប់យកកាបូបរបស់អ្នកហើយត្រលប់មកអ្នកវិញ ។

កុំ ចង់តស៊ូជាមួយចោរ ដើម្បីចង់បានទ្រព្យមកវិញឲ្យសោះ ព្រោះអាចនាំឲ្យអ្នកមានគ្រោះថ្នាក់ទៅវិញ ក្នុងនោះមានស្ត្រីជាច្រើន ដែលបានវាយបក ឬមិនព្រមបោះបង់ចោលកាបូបរហូតមានឈានដល់ការវាយតប់ ប៉ុន្តែបើអ្នកដែលមានសំណាងមិនល្អមួយចំនួនត្រូវបានគេសម្លាប់ក៏មាន ត្រូវចាំថាគ្មានអ្វីដែលនៅក្នុងកាបូប មានតម្លៃស្មើជីវិតរបស់អ្នកទេ។

៨.អ្វីដែលត្រូវធ្វើប្រសិនបើកាបូបរបស់អ្នកត្រូវបានលួច៖

ករណីបាត់កាបូប អ្នកគួរប្រញាប់រស់នៅរាន់ ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ប៉ូលីស បន្ទាប់មកទៀត អ្នកគួរទៅធនាគារជូនដំណឹងឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីរាយការណ៍ពីករណីបាត់ប័ណ្ណឥណទាននិង ឬឥណពន្ធរបស់អ្នកត្រូវបានគេលួច ។

ក្រុមការងារទាំងនោះ អាចរារាំងការចូលដំណើរការគណនីរបស់អ្នក។ អ្នកក៏គួរតែប្រាប់ទៅអ្នកផ្តល់សេវាទូរស័ព្ទចល័តរបស់អ្នកផងដែរ ព្រោះថារហូតមកដល់ពេលនេះអ្នកត្រូវទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ចំពោះការហៅទូរស័ព្ទដែលមិនមានការអនុញ្ញាតលើទូរស័ព្ទរបស់អ្នក។ ប្រសិនបើអ្នកដាក់កូនសោរផ្ទះរបស់អ្នក នៅក្នុងកាបូបដៃដែលបានបាត់ទៅនោះ អ្នកគួរតែប្តូរសោរនៅផ្ទះចេញជាបន្ទាន់ បើមិនដូច្នេះវាអាចឱកាសល្អពេលអ្នកមិននៅ ព្រោះចោរទាំងនោះអាចនឹងទៅ លួចរបស់មានតម្លៃច្រើនជាងនេះក៏ថាបាន ដូច្នេះអ្នកអាចនឹងទទួលរងការបាត់បង់ទ្វេដង ។

អ្វីដែលត្រូវដឹង ចោរ តែងធ្វើការជាក្រុមពីរឬច្រើនជាងនេះ ជាធម្មតាពួកចោរទាំងនោះ តែងតែធ្វើសកម្មភាពនៅលើម៉ូតូ ដោយព្យាយាមបើកក្នុងល្បឿនលឿន ដែលអាចនាំឲ្យអ្នករងគ្រោះ គ្រោះថ្នាក់ខ្លាំងរហូតមានករណីខ្លះថែមទាំងនាំឱ្យមានការបាត់បង់ជីវិតផងដែរ។ទាំងនេះ គ្រាន់តែជាវិធីល្អៗ ដើម្បីឲ្យអ្នក ការពារខ្លួន ចៀសវាងជួបរឿងអាក្រក់ ត្រូវចោរឆក់ បាត់បង់ថវិកា​និងរបស់ទ្រព្យសម្បត្តិរបស់អ្នក៕

ប្រភព៖ cashfloat

ប្រភពwww.iknowblog.info

Trending

Copyright © 2019 ANARCHAK