៧​ ចំនុចនេះបង្ហាញថាមនុស្សស្រីល្អភាគច្រើនស្រលាញ់ចំតែមនុស្សប្រុសខូចខិល!!
Connect with us

គ្រួសារ & ស្នេហា

៧​ ចំនុចនេះបង្ហាញថាមនុស្សស្រីល្អភាគច្រើនស្រលាញ់ចំតែមនុស្សប្រុសខូចខិល!!

ប្រុសៗគ្នាយើងដែលល្អៗប្រហែលជាឆ្ងល់ហើយថាហេតុអ្វីបានជាច្រើនមិនសូវជោគជ័យក្នុងរឿងស្នេហាមិនថាខ្លួនមានគុណសម្បត្តិល្អប៉ុណ្ណានោះទេ ចំនែកឯមនុស្សប្រុសដែលខូច មានសង្សារច្រើន មិនសូវចេះខ្វល់ស្រលាញ់មនុស្សស្រីណាម្នាក់បែរជាទទួលបានការស្រលាញ់ជាច្រើនទៅវិញ។

ជាការពិតណាស់ដែលនេះជាភាពអយុត្តិធម៌មួយសម្រាប់អ្នក ប៉ុន្តែអ្នកត្រូវដឹងថាគ្រប់យ៉ាងសុទ្ធតែមានហេតុផលរបស់វាទាំងអស់។ ដូចនេះចង់ដឹងថាហេតុអ្វីបានជាមនុស្សល្អបែរជាកំសត់ស្នេហ៍ រឺឯបុរសខូចៗបែរជាមានមនុស្សស្រីចោមរ៉ោមច្រើនទៅវិញនោះ អាន៧ចំនុចនេះទៅដឹងហើយ៖

១. មនុស្សប្រុសខូចហ៊ានច្រើន

សម្រាប់មនុស្សប្រុសដែលខូច គេមិនសូវគិតច្រើននោះទេ ព្រោះពួកគេមិនសូវយកចិត្តទុកដាក់ទៅលើលទ្ធផលរបស់គេ ដូច្នេះគេចង់ថាស្រលាញ់នរណាម្នាក់ គេនឹងនិយាយភ្លាមៗទៅកាន់មនុស្សម្នាក់នោះ ដោយមិនខ្វល់ថាគេពិតជាស្រលាញ់មនុស្សម្នាក់នោះមែនរឺអត់ទេ។

២. ពួកគេពូកែនិយាយ

មនុស្សប្រុសដែលសំបូរស្នេហ៍គឺជាមនុស្សប្រុសដែលសម្តីចាក់ទឹកមិនលិច ទើបគេអាចទាក់ទាញយកបេះដូងរបស់ស្រីបាន ព្រោះនៅពេលដែលគេនិយាយច្រើន វាបង្ហាញថាគេជាមនុស្សដែលក្លាហាន ស័ក្តិសមជាមនុស្សម្នាក់ដែលគួរអោយទុកចិត្ត។ ម្យ៉ាងការនិយាយរបស់ពួកគេក៏អាចជាហេតុផលអោយនារីទាំងឡាយលង់ស្នេហ៍នឹងគេបានដែរ ព្រោះពួកគេដឹងថាអ្វីដែលគួរ និងមិនគួរនិយាយ ជាពិសេសនៅចំពោះមុខមនុស្សស្រី។

៣. មនុស្សល្អមើលទៅដូចជាគេកំពុងធ្វើពុត

វាពិបាកណាស់សម្រាប់មនុស្សស្រីដើម្បីបែងចែករវាងមនុស្សល្អ និងមនុស្សដែលគ្រាន់តែធ្វើជាល្អ។ ជាទូទៅមនុស្សប្រុសល្អ តែងតែប្រុងប្រយ័ត្នខ្លាំងណាស់ទៅលើអ្វីដែលគេចង់ធ្វើទៅកាន់នរណាម្នាក់ ព្រោះគេមិនចង់អោយមានកំហុសអ្វីមួយកើតឡើងនោះទេ ប៉ុន្តែដោយសារតែបែបនេះហើយទើបធ្វើអោយមើលទៅដូចជាគេកំពុងតែធ្វើពុត ដើម្បីអោយមើលឃើញល្អ។ រីឯមនុស្សស្រី ឃើញបែបនេះ ពួកគេខ្លាចគេពួកគេស្រលាញ់មនុស្សខុស ទើបពួកគេមិនសូវយកខ្លួនបៀត នៅពេលដែលធាតុពិតមនុស្សទាំងអស់នោះសុទ្ធតែមនុស្សប្រុសដែលល្អ។

៤. មនុស្សស្រីចូលចិត្តស្តាប់សម្តីផ្អែម

វាជាធម្មជាតិទៅហើយ ដែលមនុស្សស្រីចូលចិត្តមនុស្សដែលសសើរនាង ថ្វីត្បិតដែលពេលខ្លះអ្វីដែលនាងធ្វើគ្រាន់តែជារឿងធម្មតាមួយប៉ុណ្ណោះ។ មនុស្សប្រុសដែលល្អរមែងសសើរនាងនៅពេលដែលនាងធ្វើអ្វីមួយ ដូចនាងបានជួយសង្គ្រោះផែនដីមួយទាំងមូលអញ្ចឹង បើទោះបីជាវាមិនទំនងយ៉ាងណាក៏ដោយ។ រីឯមនុស្សល្អដែលមិនសូវបានសម្តីនោះ មិនសូវចេះសសើរដល់ថ្នាក់ហ្នឹង ដូច្នេះហើយទើបមនុស្សស្រីល្អដែលតែងតែចង់អោយមានមនុស្សទុកនាងជាមនុស្សសំខាន់ច្រើនធ្លាក់ក្នុងអន្ទាក់មនុស្សប្រុសខូច។

៥. មនុស្សប្រុសខូចមានបទពិសោធន៍ច្រើនក្នុងរឿងស្នេហា

កាលណាបើមនុស្សប្រុសម្នាក់ធ្លាប់ឆ្លងកាត់រឿងស្នេហាច្រើន ពួកគេប្រាកដជាដឹងច្រើនថាតើមនុស្សស្រីត្រូវការអ្វី ហើយពួកគេមិនគួរធ្វើអ្វីទៅកាន់មនុស្សស្រីដើម្បីអោយគេស្រលាញ់ខ្លួន។ ចំនែកឯមនុស្សដែលមិនដែលសូវរាប់អានមនុស្សស្រីច្រើន មិនសូវដឹងពីគន្លឹះយកបេះដូងរបស់មនុស្សស្រីនោះទេ។

៦. មនុស្សល្អគួរអោយធុញ

នុស្សប្រុសល្អៗគ្នាយើង ត្រូវតែទទួលស្គាល់រឿងនេះ ព្រោះពេលខ្លះពួកគេពិតជាគួរអោយធុញខ្លាំងណាស់។ ពួកគេមិនសូវជាចេះលេងសើចច្រើន រឺពួកគេមិនសូវជាមនុស្សកំប្លែងដែលធ្វើអោយអ្នកនៅជុំវិញខ្លួនគេរីករាយដែលបាននៅក្បែរនោះទេ។

៧. មនុស្សស្រីល្អតែងគិតថាពួកគេអាចកែប្រែមនុស្សខូច

មនុស្សស្រីតែងតែមានគំនិតវិជ្ជមានមួយថា ដើម្បីក្តីស្រលាញ់ នាងអាចធ្វើអោយមនុស្សប្រុសខូចម្នាក់ដែលអាចកែប្រែដើម្បីនាងបាន។ ដូច្នេះនាងមិនសូវខ្វល់ថាមនុស្សដែលនាងស្រលាញ់ជាមនុស្សប្រភេទណានោះទេ ព្រោះមុននិងក្រោយ នាងគង់តែអាចកែប្រែគេទាល់តែបាន។

ហេតុផលទាំង៧នេះ អាចបញ្ជាក់ហើយថាមនុស្សប្រុសដែលល្អមិនសូវជាបានទទួលផលជាទីគាប់ចិត្តក្នុងរឿងស្នេហានោះទេ ប៉ុន្តែកុំអស់សង្ឃឹមអី ព្រោះអ្នកនៅតែអាចមានមនុស្សស្រីល្អមើលឃើញពីគុណសម្បត្តិរបស់អ្នក៕

ចុចអានផ្សេងៗ៖​ ៥ចំនុចដែលដាស់តឿនអ្នកកុំអោយបោះបង់ក្តីស្រមៃ

ចុចអានផ្សេងៗ៖ សញ្ញាទាំង៦ ដែលបង្ហាញថាសង្សាររបស់អ្នកមានអារម្មណ៍មិនប្រក្រតី

ដោយ៖ វត្តី
ប្រភព៖ The Richest 

មតិយោបល់

Trending

Copyright © 2019 ANARCHAK