គ្រោះធម្មជាតិ ! នារីរបាំបុរាណ ស្រស់ស្អាតម្នាក់នេះ ត្រូវបា ត់ ប ង់ ជី វិ ត ព្រោះរលំផ្ទះសង្កត់
Connect with us

ពីនេះពីនោះ

គ្រោះធម្មជាតិ ! នារីរបាំបុរាណ ស្រស់ស្អាតម្នាក់នេះ ត្រូវបា ត់ ប ង់ ជី វិ ត ព្រោះរលំផ្ទះសង្កត់

កំពង់ធំ៖ កាលពីថ្ងៃទី ១០ ខែតុលា ម្សិលមិញនេះ មានព័ត៌មានដ៏គួរឲ្យសោកសៅមួយ ដែលមានហេតុការណ៍គ្រោះធម្មជាតិខ្យល់បោកបក់ខ្លាំង ជាហេតុធ្វើឲ្យមានការដួលរលំផ្ទះសម្បែងអ្នកនៅតំបន់នោះ និងបានបណ្ដាលឲ្យផ្ទះរលំសង្កត់លើនារីស្រស់ស្អាតម្នាក់ រហូតបា ត់ប ង់ ជី វិ ត ថែមទៀតផង។

ក្នុងនោះផងដែរ ជាមួយហេតុការណ៍មួយនេះ នៅមិនទាន់មានព័ត៌មានជាក់លាក់ណាមួយបញ្ជាក់ថា មានមនុស្សផ្សេងទៀតរងគ្រោះដែរឬអត់នោះទេ ប៉ុន្តែបើយោងតាមប្រភពពី គណនីហ្វេសប៊ុក ច័ន្ទធឿន ភ្លេងខ្មែរ ដែលជាអ្នកជិតស្និទ្ធជាមួយ បានឲ្យដឹងតាមរយៈរូបភាពនឹងសេចក្ដីរៀបរាប់យ៉ាងសង្វេគទៅកាន់នារីរងគ្រោះនោះថា៖ ទោះមិនបានសម្តែងជាមួយគ្នាក៏ពិតមែន តែបងសូមចូលរួម រំ លែ ក ទុ ក្ខយ៉ាងក្រៀមក្រំនៃការបាត់បង់អតិតសិល្បៈការិនីប្រចាំភោជនីយដ្ឋានគូលែន ដោយគ្រោះធម្មជាតិរលំផ្ទះសង្កត់គួរឲសង្វែគ។ សូមឲ្យព្រលឹងប្អូនស្រីបានសុខស្ងប់។

ជាមួយគ្នានេះ បើតាមការឲ្យដឹងខ្លះៗអំពីព័ត៌មាននេះដែរ នារីរងគ្រោះនោះត្រូវបានគេស្គាល់ថាជានារីរបាំផ្នែកបុរាណដ៏មានទេពកោសល្យម្នាក់ ដែលនាងមានស្រុកកំណើតនៅឯខេត្តសៀមរាប ប៉ុន្តែក្រោយពេលមានគ្រួសារ នាងក៏បានផ្លាស់ប្ដូរទីលំនៅមករស់នៅជាមួយស្វាមីនៅខេត្តកំពង់ធំវិញ។

យ៉ាងណាមិញ ចំពោះដំណឹងមួយនេះ ក្រោយពេលដែលអ្នកនិយមលេងបណ្ដាញសង្គមឃើញហើយ ពួកគេពិតជាមានការសោកស្ដាយខ្លាំងណាស់ ពិសេសគេក៏បានផ្ញើពាក្យចូលរួ ម រំ លែក ទុ ក្ខដល់គ្រួសារនៃសពជាហូរហែរផងដែរ។ ព័ត៌មានយ៉ាងណា ខ្មែរឡូតនឹង បន្តជម្រាបប្រាប់ប្រិយមិត្តបន្តទៀត!

ប្រភព៖ khmerload.com

Trending

Copyright © 2019 ANARCHAK