គួរដឹង
៨ វិធីងាយៗព្យាបាលអាការៈពុលអាហារដោយខ្លួនឯង

ផលប៉ះពាល់នៃការពុលអាហារ គឺខុសគ្នាចំពោះមនុស្សម្នាក់ៗ។ អ្នកខ្លះជួបប្រទះអាការៈរមួលក្នុងពោះធ្ងន់ធ្ងរឈឺចាប់ខ្លាំង ខណៈដែលអ្នកមួយចំនួនទៀតរាគ និងក្អួត។ អាការៈវិលមុខ និងខ្សោះជាតិទឹកក្នុងរាងកាយក៏អាចកើតមានផងដែរ។ ប៉ុន្តែកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីវិធីសាស្ត្របែបធម្មជាតិមួយចំនួនដោះស្រាយបញ្ហាពុលអាហារកម្រិតស្រាល ៖
១. តែជីអង្កាម ៖ ជីអង្កាម មានប្រសិទ្ធិភាពជួយបំបាត់ការឈឺចាប់រមួលក្នុងពោះតាមរយៈជាតិប្រេងរបស់វា។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមជីអង្កាមមួយចំនួនក្នុងពែងតែជាការស្រេច។
២. ទឹកខ្មេះផ្លែប៉ោម ៖ វត្តមាននៃទឹកខ្មេះផ្លែប៉ោមក្នុងក្រពះជួយសម្រួលស្រទាប់នៃបំពង់រំលាយអាហារក្នុងពោះវៀន។ វាជាអាល់កាឡាំងធម្មជាតិជួយរារាំងកម្ចាត់បាក់តេរីមិនល្អក្នុងក្រពះ។ ហើយទឹកខ្មេះផ្លែប៉ោម គឺប្រសើរណាស់សម្រាប់ទប់ស្កាត់ការរាលដាលលូតលាស់នៃពពួកមេរោគបាក់តេរីដែលបង្កបញ្ហាពុលអាហារ។
៣. ទឹក ៖ រាគ ជាអាការៈទូទៅបំផុតមួយកើតឡើងកំឡុងពេលពុលអាហារ។ ខណៈពេលនេះរាងកាយបាត់បង់ជាតិទឹកច្រើន ហើយនឹងជួបប្រទះបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយជាក់ជាមិនខាន។ ដូច្នេះការទទួលទានទឹកបានច្រើនគ្រប់គ្រាន់ជួយរាងកាយឲ្យជៀសផុតពីបញ្ហាខ្សោះជាតិទឹក។ វាក៏ជួយកម្ចាត់ជាតិពុល និងបាក់តេរីមិនល្អ ហើយជួយឲ្យអ្នកធូរស្បើយពីអាការៈពុលបានលឿនផងដែរ។
៤. ក្រូចឆ្មារ ៖ ជាតិអាស៊ីតដែលក្រូចឆ្មារមានផ្ទុកជួយកម្ចាត់ពពួកបាក់តេរី ហើយធ្វើឲ្យអ្នកធូរស្បើយពីអាការៈពុលអាហារបានលឿន។ អ្នកអាចធ្វើទឹកក្រូចឆ្មារ លាយជាមួយទឹកឃ្មុំ ឬស្ករ ហើយកាន់តែងាយនោះ គឺបន្ថែមក្រូចឆ្មារក្នុងទឹកតែ។
៥. ផ្លែប៉ោម ៖ ផ្លែឈើនេះមានផ្ទុកសារធាតុកម្ចាត់បាក់តេរីដែលបង្កឲ្យរាគ និងពពួកមីក្រូសារពាង្គកាយដែលបណ្ដាលឲ្យឈឺពោះ។ ការទទួលទានផ្លែប៉ោម ក៏ជួយបំបាត់អាការៈក្រហាយទ្រូង និងទប់ស្កាត់ការច្រាលទឹកអាស៊ីតក្រពះផងដែរ។
៦. ផ្លែចេក ៖ មានផ្ទុកជាតិប៉ូតាស្យូម ជួយកាត់បន្ថយបំបាត់ផលប៉ះពាល់នៃអាការៈពុលអាហារដែលធ្វើឲ្យអ្នកឆាប់ជាធូរស្បើយ។
៧. ម្រះព្រៅ ៖ ស្លឹកម្រះព្រៅ លាយជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ ជាឱសថបែបធម្មជាតិដែលមានប្រសិទ្ធិភាពបំផុតព្យាបាលការឆ្លងមេរោគក្នុងបំពង់ក និងក្រពះ។ រូបមន្តធម្មជាតិនេះជួយបំបាត់អាការៈពុលអាហារភ្លាមក្នុងរយៈពេលត្រឹមតែពី ២ ទៅ ៣ ម៉ោង ប៉ុណ្ណោះ។
៨. ខ្ញី ៖ គ្រាន់តែបន្ថែមខ្ញីប៉ុន្មានចំណិតក្នុងទឹកឃ្មុំ ១ ស្លាបព្រាបាយ ហើយទទួលទានអាចបំបាត់អាការៈឈឺចាប់, កាត់បន្ថយការរលាក និងព្យាបាលជំងឺប្រព័ន្ធរំលាយអាហារបានយ៉ាងមានប្រសិទ្ធិភាព៕
ប្រភព៖ www.health.com.kh
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត3 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង3 years ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង4 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង