គួរដឹង
ត្រូវដឹង!!! វិធីការពារជំងឺនៅអំឡុងពេលមានទឹកជំនន់

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានផ្ញើសារអប់រំ សំខាន់ៗ ដើម្បីបង្ការការឆ្លងជំងឺ និងគ្រោះថ្នាក់នានាជាយថាហេតុក្នុងពេលជួបគ្រោះទឹកជំនន់៖
១-ប្រជាជនត្រូវតាមដានស្ថានភាពទឹកជំនន់, ទៅទួលសុវត្ថិភាព, កុំបើកបរលើទឹកជំនន់, ចៀសវាងការលង់ទឹក(កុំហែលទឹកជំនន់), ចៀសវាងពស់ចឹក(ចៀសវាងប្រើដៃទៅកាយកន្លែងទួល ឬពុំនូកនានា), គ្រោះថ្នាក់ធ្វើឲ្យរបួស ផ្សេងៗ, ផ្តាច់ចរន្តអគ្គិសនី និងរបៀបការពារកុំឲ្យឆក់, ជាតិពុលនានា ត្រូវដាក់ឲ្យខ្ពស់ពីទឹកលិច ដើម្បីចៀសវាងពុលដល់មនុស្សនិងសត្វ, ប្រើប្រាស់ទឹកស្អាតនិងផឹកទឹកឆ្អិនជានិច្ច, ចំណីអាហារត្រូវតែឆ្អិនជានិច្ចនិងគ្របកុំឲ្យរុយរោម ។
២-បង្ការជំងឺឆ្លងផ្សេងៗ, ជំងឺស្អូច ,ស្រឡទែន, ជំងឺរាក ជំងឺរាកមួល ជំងឺគ្រុនពោះវៀន និងអាសន្នរោគ, ជំងឺពុលអាហារ, ជំងឺរលាកថ្លើមប្រភេទA, ជំងឺបណ្តាលមកពីព្រូន, ជំងឺលិនតូ, ជំងឺគ្រុនចាញ់ គ្រុនឈាម, ជំងឺផ្តាសាយ, ជំងឺរមាស់ស្បែក, ជំងឺភ្នែកក្រហម ។
ខាងលើនេះជាជំងឺដែលភាគច្រើនគឺបណ្តាលមកពីការកង្វះអនាម័យ ដូច្នេះត្រូវរស់នៅប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច ពិសេស ទឹកនិងអាហារ ផ្សេងៗត្រូវតែចម្អិនឱ្យបានឆ្អិនល្អ មុនពេលទទួលទាន ។ ចំពោះបន្លែត្រូវតែលាងសម្អាតឱ្យបានស្អាតជាមួយនឹងទឹកស្អាត ពិសេសត្រូវការពារពីការខាំរបស់មូលដែលនាំឲ្យកើតមានជំងឺគ្រុនចាញ់ គ្រុនឈាមជាដើម ។ រាល់ពេលដែលមានសញ្ញាណាមួយមិនប្រក្រតី ឬក៏មានការពុលអាហារច្រើនខុសពីធម្មតា ផ្សេងៗ ត្រូវរាយការណ៍ទៅកាន់លេខ១១៥ ជាបន្ទាន់ ដើម្បីសុវត្ថិភាព និងការពារគ្រោះថ្នាក់ជាយថាហេតុ ៕
ប្រភព៖ kohsantepheapdaily.com
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត3 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង3 years ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង4 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង