មហាយក្សចិន៖ ប្រកាសផ្តល់​​អាទិភាពចែក​ចាយ​ជួយ​​ប្រទេស​កំពុងលូតលាស់ នៅ​ពេលមាន​ថ្នាំ​វ៉ាក់សាំង
Connect with us

ថ្មីៗ

មហាយក្សចិន៖ ប្រកាសផ្តល់​​អាទិភាពចែក​ចាយ​ជួយ​​ប្រទេស​កំពុងលូតលាស់ នៅ​ពេលមាន​ថ្នាំ​វ៉ាក់សាំង

យន្តការ​អន្តរជាតិ​ផ្នែក​ផ្គត់ផ្គង់​​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ដល់​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍ​ ដែល​បង្កើត​ឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក បាន​ទទួល​ការ​គាំទ្រ​ពី​សមាជិក​ថ្មី​ម្នាក់​ទៀត​ដ៏​មាន​ទម្ងន់​ នោះ​គឺ​ ​ចិន។ មហាអំណាច​កំពូល​អាស៊ី​ទើប​បាន​ប្រកាសចូល​រួម​ក្នុង​យន្តការ​ជួយ​ពលរដ្ឋ​ក្រីក្រ ​​នៅ​ថ្ងៃ​សុក្រ​ទី ៩ តុលា ២០២០ នេះ។

“ ចិន​មាន​សមត្ថភាពខ្ពស់​​ផ្នែក​ផលិត​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​ដែល​បង្ក​ឡើង​មេរោគ​កូរ៉ូណាថ្មី។ ដូច្នេះ​ចិន​នឹង​​ផ្តល់​​អាទិភាពចែក​ចាយ​ជួយ​​ប្រទេស​កំពុង​លូតលាស់​ នៅ​ពេលមាន​ថ្នាំ​វ៉ាក់សាំង”។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​​របស់​ក្រសួង​ការបរទេស​ចិន ដោយ​បញ្ជាក់​ថា​ ចិន​នឹង​ចូល​រួម​ក្នុង​យន្តការ​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​មាន​ឈ្មោះ​ថា COVAX (Covid-19 Vaccine Global Acces)។

Covax យន្តការអន្តរជាតិ​​សម្រាប់ធានា​​​ផ្តល់​វ៉ាក់សាំង​ដល់​ប្រជាជន​ក្រីក្រ ក្នុង​ប្រទេស​ចំនួន​៩២​ មាន​គម្រោង​ទិញ​ថ្នាំ​បង្ការ​​ប្រឆាំង​នឹង​កូវីដ​១៩​ ឱ្យ​បាន​ចំនួន​២ពាន់​លាន​ដូស​​ នៅ​ចុង​ឆ្នាំ​២០២១។ នៅ​​ថ្ងៃ​ព្រហស្បតិ៍​ទី ៨​តុលា ២០២០ សម្ព័ន្ធ​គ្រប់គ្រង​យន្តការ​បានអះអាង​ថា​​ជាមួយ​នឹង​​ជំនួយ​ហិរញ្ញវត្ថ​ចំនួន ១៣០​លាន​ដុល្លារ​ពី​ជប៉ុន យន្តការមាន​​ថវិកាសរុប​ចំនួន ១៨០០​លាន។ ជា​ថវិកា​​​ប្រមូល​បាន​ពីប្រទេស​ចំនួន​ជាង​២០​ទៀត ប៉ុន្តែ​ក្នុង​ចំណោម​នោះ​​គ្មាន​ទេ ឈ្មោះ​សហរដ្ឋ​អាមេរិក និង​បារាំង។ ប៉េកាំង​មិន​បាន​លម្អិត​ថា​តើ​ចិន​មាន​គម្រោង​ផ្តល់​មូលនិធិ​ប៉ុន្មាន​ដល់​យន្តការ​Covax​នេះ​ទេ។

ចិន​​​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​ចំណាត់​ដំបូង​ប្រឆាំង​នឹង​កូវីដ១៩​។ ប៉ុន្តែ​របប​កុម្មុយនិស្ត​មួយ​នេះ​ អាច​កលុប​បំបាត់​វីរុស​បាន​ស្ទើរ​ទាំង​ស្រុង នារយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដោយ​រាប់​មាន​ករណី​ស្លាប់​ ​ត្រឹមខែ​ឧសភា។ ជា​ផ្លូវការ​ ចិន​មាន​ករណី​ស្លាប់​ដោយ​កូវីដ​១៩​តែ​​​​ ៤៦៣៤នាក់ ខណៈ​ដែល​ចំនួន​មនុស្ស​ស្លាប់​នៅ​លើ​ពិភពលោកបាន​ឡើង​ដល់​ទៅ​ជាង​មួយ​លាន​នាក់។

ចិន​ប្រភព​ដើម​​នៃ​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ កំពុង​សម្រេច​សម្រួច​ការ​ស្រាវជ្រាវ​រក​ថ្នាំវ៉ាក់សាំង​។ នៅ​ក្នុង​ចំណោម​គម្រោង​ថ្នាំ​វ៉ាក់សាំង​ជាំង​៦០​ នៅ​លើ​ពិភពលោក ចិន​មាន​គម្រោង​វ៉ាក់សាំង​១១​​ដែល​ បាន​ឈាន​ដល់​ដំណាក់កាល​សាកល្បង​គ្លីនិក។ ប្រធានាធិបតី​ចិន លោក​ ស៊ីជីនពីង បានសន្យា​តាំង​ពី​ខែ​ឧសភា​មក ថា​គ្រប់​ថ្នាំ​វ៉ាក់សាំង​ដែល​ចិន​ផលិត​បាន នឹង​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​ពិភពលោក៕

ប្រភព៖ www.rfi.fr

Trending

Copyright © 2019 ANARCHAK