ខ្ញុំចាប់បានថាគេក្បត់ហើយ តែនៅតែអង្វរអោយគេនៅក្បែរទៀត ដោយសារអ្វីទៅ?
Connect with us

គ្រួសារ & ស្នេហា

ខ្ញុំចាប់បានថាគេក្បត់ហើយ តែនៅតែអង្វរអោយគេនៅក្បែរទៀត ដោយសារអ្វីទៅ?

កាលពីជាងមួយឆ្នាំមុន ខ្ញុំបានចាប់ផ្តើមស្រលាញ់មនុស្សម្នាក់ដែលជាមិត្តរួមការងាររបស់ខ្ញុំ។ គេជាមនុស្សម្នាក់គត់ដែលតែងតែនៅក្បែរខ្ញុំខណះពេលដែលខ្ញុំកំពុងស្ថិតនៅក្នុងភាពឯកោ បន្ទាប់ពីបានបែកគ្នាជាមួយមនុស្សជាទីស្រលាញ់តែម្នាក់គត់ មុនពេលដែលខ្ញុំស្គាល់គេ។ ប៉ុន្តែមិនថា ខ្ញុំជាមនុស្សដែលខូចចិត្តប៉ុណ្ណានោះទេ គេព្យាយាមរហូតធ្វើអោយខ្ញុំសើចបានសម្រេច ហើយគេក៏បានរើសកម្ទេចបេះដូងរបស់ខ្ញុំដែលត្រូវបានបំផ្លាញដោយអ្នកមុនមកផ្គុំចូលគ្នាវិញ អោយខ្ញុំចេះស្រលាញ់ម្តងទៀត។

ក្នុងពេលត្រឹមតែប៉ុន្មានខែសោះ ពួកយើងក៏បានស្រលាញ់ និងយល់ចិត្តគ្នាយ៉ាងខ្លាំង។ គេធ្វើអោយខ្ញុំយល់ថា មិនមែនមនុស្សទាំងអស់សុទ្ធតែដូចគ្នា។ ពួកយើងបានសិក្សាពីគ្នាជាច្រើន ដែលពេលខ្លះពួកយើងអាចយល់ពីគ្នាបានយ៉ាងងាយ ដោយមិនចាំបាច់និយាយអ្វីមួយពាក្យឡើយ។ ចំនងស្នេហ៍របស់ពួកយើងវិវត្តកាន់តែខ្លាំង រហូតដល់គេនិយាយថាគេនឹងរកពេលល្អដើម្បីនិយាយជាមួយឪពុកម្តាយគេអំពីរឿងរបស់ពួកយើង និងមើលថាតើពេលណាថ្ងៃពិសេសរបស់យើងគួរតែចូលមកដល់។

អារម្មណ៍ខ្ញុំពេលនោះ មិនអាចរកពាក្យអ្វីអោយស័ក្តិសមមកនិយាយនោះទេ វាប្រៀបដូចជាសុបន្តិក្លាយជាការពិតអញ្ចឹងដែរ ដោយសារខ្ញុំជិតបានចំនាយពេលមួយជីវិតរបស់ខ្ញុំនៅជាមួយមនុស្សដែលស្រលាញ់ខ្ញុំ ហើយខ្ញុំក៏ស្រលាញ់គេវិញដូចគ្នា។ ប៉ុន្តែគ្រប់យ៉ាងដូចជាបានផ្លាស់ប្តូរមួយរំពេចនៅពេលដែលខ្ញុំចាប់បានថា គេនៅតែផ្ញើរសារទៅកាន់មិត្តស្រីចាស់របស់គេ និងអង្វរនាងអោយមករកគេវិញ អស់ពេលជាច្រើនខែមកហើយ។ ពេលដែលខ្ញុំដឹង គេបានប្រាប់ខ្ញុំថាគេចង់ជួបនាងម្តងទៀតជាលើកចង់ក្រោយដើម្បីចង់ដឹងហេតុផលថាហេតុអ្វីបានជានាងក្បត់គេនៅពេលដែលអ្នកទាំងពីរនៅជាសង្សារគ្នា ប៉ុន្តែខ្ញុំមិនយល់ទេថាហេតុអ្វីគេនៅតែត្រូវចង់ដឹងរឿងនេះ នៅពេលដែលគេមានខ្ញុំទៅហើយ។

ខួរក្បាលខ្ញុំចាប់ផ្តើមមិនដំណើរការ ហើយខ្ញុំបានអារម្មណ៍ថាខ្ញុំដូចជាគ្មានកម្លាំងអ្វីនៅក្នុងខ្លួនទាល់តែសោះ បន្ទាប់ពីលឺការបកស្រាយរបស់គេនេះ។ យើងបានឈ្លោះគ្នាយ៉ាងខ្លាំងទៅលើរឿងនេះ ហើយទីបញ្ចប់ខ្ញុំសម្រេចចិត្តដកខ្លួនចេញអោយឆ្ងាយពីគេ មិនថាគេខំអង្វរ និងបកស្រាយច្រើនប៉ុណ្ណាមកកាន់ខ្ញុំ។

ពីដំបូង ទោះបីជាឈឺចាប់ និងឯកោបន្តិចមែន ប៉ុន្តែខ្ញុំព្យាយាមមិនគិតពីគេអោយបាន ដោយយករឿងដែលគេធ្វើដាក់ខ្ញុំមកធ្វើជាហេតុផលដើម្បីស្អប់គេ។ ខ្ញុំគិតថាក្នុងពេលណាមួយ ខ្ញុំនឹងភ្លេចមនុស្សដែលក្បត់ខ្ញុំម្នាក់នេះ ប៉ុន្តែខ្ញុំមិនទាន់ទាំងអាចភ្លេចគេបានផង បេះដូងខ្ញុំសួររកគេមិនឈប់ រហូតដល់ចុងក្រោយខ្ញុំសម្រេចចិត្តត្រលប់ទៅរកគេវិញ មិនថាពីមុនគេធ្លាប់បានធ្វើអ្វីដាក់ខ្ញុំនោះទេ។ ខ្ញុំគិតថាគេនឹងសប្បាយចិត្ត ហើយកែខ្លួនឈប់ធ្វើខុសចំពោះខ្ញុំតទៅទៀត។ ប៉ុន្តែខ្ញុំបានគិតខុស គេចាប់ផ្តើមបានចិត្ត និងដឹងថាខ្ញុំស្រលាញ់គេមិនថាគេធ្វើអ្វីយ៉ាងណាក៏ដោយ។ នៅពេលនេះ គេមិនខ្វលពីខ្ញុំដូចមុនទៀតនោះទេ ហើយប្រសិនជាពួកយើងឈ្លោះគ្នារឿងអ្វីមួយ គេនឹងនិយាយថាខ្ញុំជាអ្នកអង្វរអោយគេនៅបន្តទៀតនោះទេ ដូច្នេះខ្ញុំមិនគួរទាមទារអ្វីច្រើនពីគេឡើយ។

ខ្ញុំបានគិតខុសទាំងអស់ ដោយខ្ញុំគិតថាទោះបីជាគេធ្វើអាក្រក់ដាក់ខ្ញុំ ទង្វើល្អរបស់គេនៅតែមាន ព្រោះគេបានធ្វើរឿងជាច្រើនដើម្បីខ្ញុំ អោយខ្ញុំជឿជាក់លើក្តីស្រលាញ់ម្តងទៀត។ គេតែងលើកទឹកចិត្តខ្ញុំអោយខ្ញុំសម្រេចអ្វីដែលខ្ញុំមិនដែលគិតថាខ្ញុំនឹងអាចធ្វើបាន។ ខ្ញុំគិតថាគេនៅតែជាមនុស្សល្អដែលខ្ញុំបានស្គាល់ ហើយគេគ្រាន់តែភ្លេចខ្លួនម្តងប៉ុណ្ណោះ ប៉ុន្តែខ្ញុំបានគិតខុសហើយ។ គេមិនមែនជាមនុស្សល្អ ស្លូតបូត ស្រលាញ់គោរពខ្ញុំដូចពីមុននោះទេ គេនៅក្បែរខ្ញុំក៏ព្រោះតែខ្ញុំអង្វរអោយគេនៅក្បែរប៉ុណ្ណោះ។

សម្រាប់ខ្ញុំ ខ្ញុំយល់ទាំងអស់ថាគេមិនស្រលាញ់ខ្ញុំដូចមុនទៀតទេ ហើយពួកយើងក៏មិនអាចមានលទ្ធផលល្អដែរ មិនថាខ្ញុំព្យាយាមអោយគេនៅក្បែរខ្ញុំយ៉ាងណាក៏ដោយ។ ខ្ញុំព្យាយាមបញ្ជាខ្លួនឯងអោយបោះបង់គេណាស់ ប៉ុន្តែខ្ញុំពិតជាធ្វើមិនបាននោះទេ។ ហេតុផលរបស់ខ្ញុំមានតែមួយគត់ គឺខ្ញុំស្រលាញ់ និងមិនចង់បាត់បង់គេ  ហើយខ្ញុំកុហកខ្លួនឯង និងជឿថានៅថ្ងៃណាមួយ គេនឹងត្រលប់មកស្រលាញ់ខ្ញុំដូចពេលដែលគេធ្លាប់ធ្វើចំពោះខ្ញុំពេលដែលយើងបានស្គាល់គ្នាដំបូង៕

ចុចអានផ្សេងៗ៖ ១០យ៉ាងដែលបុរសមិនហ៊ានធ្វើទៅកាន់នារីដែលខ្លួនស្រលាញ់!!

ចុចអានផ្សេងៗ៖ ទង្វើប្លែកៗរបស់តារានិករមួយនៅពេលដែលគេកំពុងលួចស្រលាញ់នរណាម្នាក់!!

ដោយ៖ វត្តី
ប្រភព៖ Thought Catalog

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK