បញ្ហា​​ជា​ច្រើន​ដែល​យុវជន​សព្វ​ថ្ងៃ​កំពុង​ជួប​ប្រទះ​ភាគ​ច្រើន
Connect with us

គួរដឹង

បញ្ហា​​ជា​ច្រើន​ដែល​យុវជន​សព្វ​ថ្ងៃ​កំពុង​ជួប​ប្រទះ​ភាគ​ច្រើន

យុវជន​សព្វ​ថ្ងៃ ជា​ពិ​សេស​គឺ​មនុស្ស​មាន​អាយុ​ចាប់​ពី ១៣​ឆ្នាំ ឡើង​ទៅដល់​អាយុ​១៩ឆ្នាំ កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​។ ក្នុង​រយៈពេល​នេះ យុវវ័យ​មាន​ការ​ផ្លាស់​ប្តូរ​អរម៉ូន បណ្តាល​ឲ្យ​មាន​បម្រែ​បម្រួល​អារម្មណ៍ ​មាន​ការ​លំបាក​ខ្លាំង​ចំពោះ​បរិយាកាស​ថ្មី​ពោល​គឺ ការ​ប្រឈម​មុខ​ជា​មួយ​សង្គម សម្ពាធពី​ការ​សិក្សា ស្នេហា ការងារ ការ​បរាជ័យ និង​បញ្ហា​ផ្សេង​ទៀត។

កាល​ពី​ក្មេង មនុស្ស​មិន​សូវ​ខ្វល់​ខ្វាយ​ពី​អ្វី​ទេ តែង​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ហើយ​ក៏​មិន​សូវ​គិត​ច្រើន​ដែរ។ តែ​ដល់​ពេល​ពេញ​វ័យ បញ្ហា​ចេះ​តែ​កើត​ឡើង​មិន​ឈប់ ដែល​បង្កើត​បាន​ជា​បញ្ហា​ផ្ទាល់​ខ្លួន​ម្នាក់ៗ។ បញ្ហា​ដែល​យុវវ័យ​កំពុង​ជួប​ប្រទះ​គឺ៖

១៖​ ជំនឿ​លើ​ខ្លួន​ឯង (Self-Esteem) និង រូប​រាង​កាយ (Body Image)

នៅ​ក្នុង​ដំណាក់​កាល​នេះ យុវវ័យ​មាន​ការ​​លូត​លាស់​រូប​រាង​កាយ ហើយ​ការណ៍​នេះ​ហើយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​នេះ​តែង​មាន​អារម្មណ៍​ពី​ខ្លួន​ឯង​ថា ធាត់​ពេក ស្គម​ពេក ទាប​ពេក ឬ​ខ្ពស់​ពេក។ សង្គម​ខាង​ក្រៅ និង ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​បាន​​បែង​ចែក​សម្រស់​ ភាព​ស្អាតទៅ​ដោយ​រូបភាព​ណា​មួយ ​ធ្វើ​ឲ្យ​អ្នក​ខ្លះ​គ្មាន​ជំនឿ​លលើ​ខ្លួន​ឯង​​។ បញ្ហា​ទាំង​អស់​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ចំណាយ​ពេល​គិត​ច្រើន។ ពួក​គេ​ចាប់​ផ្តើម​ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​មិត្ត​រួម​ថ្នាក់​ឬ​អ្នក​ដទៃ។ ការ​គិត​បែប​នេះ​ធ្វើ​ឲ្យ​ពួក​គេ​គ្មាន​គំនិត​វិជ្ជមាន​អំពី​ខ្លួន​គេ​ទេ ដែល​វា​ប៉ះ​ពាល់​ខ្លាំង​ដល់​ជំនឿ​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ។

២៖ ការ​ធ្លាក់​ទឹក​ចិត្ត​

ការ​ធ្លាក់​ទឹក​ចិត្ត​គឺ​ជា​បញ្ហា​សំខាន់​មួយ​ដែល​យុវវ័យ​កំពុង​ជួប​ប្រទះ ហើយ​វា​អាច​បង្កើត​ជា​បញ្ហា​ទៅ​អនាគត​ទៀត​ផង។ បញ្ហា​មួយ​ចំនួន​ដែល​យុវវ័យ​ជួប​ប្រទះ​​ដូច​ជា ការ​បរាជ័យ ការ​ខ្វល់់​ខ្វាយ​ពី​រូប​រាង និង​បញ្ហា​ផ្សេង​ខ្លះ​ទៀត នេះ​ហើយ​ដែល​នាំ​ដល់​ការ​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ​នោះ។ ក្នុង​ដំណាក់​កាល​នេះ ពេល​ដែល​ឪពុក​ម្តាយ​ឬ​អ្នក​នៅ​ក្បែរ​ខ្លួន​អ្នក​ធ្លាក់​ទឹក​ចិត្ត​បាន​ឃើញ​ពី​សញ្ញា​ខ្លះ​ហើយ ពួក​គេ​គួរ​ទៅ​និយាយ​លួង​លោម មិន​គួរ​ទៅ​ស្តី​ឲ្យ​ឬ​និយាយ​ឲ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍កាន់តែ​មិន​ល្អ​ទេ។​

៣៖ ស្រា​ និង គ្រឿង​ញៀន

​អ្នក​ខ្លះ​ដែល​ផឹក​ស្រា​ កំពុង​តែ​បង្ក​គ្រោះ​ថ្នាក់​ឲ្យ​ខ្លួន​ឯង​ហើយ។ អ្នក​ខ្លះ ​ពេល​ដែល​ជួប​បញ្ហាជា​មួយ​ការ​សិក្សា ឈ្លោះ​គ្នា​ជា​មួយ​ឪពុក​ម្តាយ ឬ​មិត្ត​ភក្តិ ​ធ្វើ​ឲ្យ​ពិបាកគេ​ចិត្ត គេ​ក៏ទៅ​ផឹក​ស្រា។ បច្ចុប្បន្ន ស្រា​និង​គ្រឿង​ញៀន​គឺជា​បញ្ហា​សំខាន់បំផុត ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​យុវជន​រាប់​លាន​នាក់​នៅ​លើ​ពិភព​លោក។ នៅ​ក្នុង​ស្ថាន​ការ​បែប​នេះ ឪពុក​ម្តាយ ឬ​អ្នក​ថែទាំ គួរ​មើលថែ ការពារ និង​ តាម​ដាន​ឲ្យ​បាន​ល្អ ជៀស​វាង​ពួក​គេ​ពី​ការ​ធ្វើ​បញ្ហា​ទាំង​នេះ។

៤៖ ការ​ប្រើ​ប្រាស់​ប្រពន្ធ័​ផ្សព្វ​ផ្សាយ​លើស​លុប

សព្វ​ថ្ងៃ​ ដោយ​សារ​ការ​រីក​ចម្រើន​នៃ​បច្ចេក​វិទ្យា យុវវ័យ​ស្ទើ​គ្រប់​គ្នា​មាន​ការ​ប្រើ​ប្រាស់​អ៊ីន​ធើណេត ប្រពន្ធ័​ផ្សព្វ​ផ្សាយ​សង្គម ទូរទស្សន៍។ បើ​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា យុវជនម្នាក់ៗ ​សព្វ​ថ្ងែ​ចំណាយ​ពេល​លេង​អ៊ីន​ធើណេត និង​មើល​ទូរទស្សន៍​​​លើស​ពី​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ជួន​កាល​ បើ​សិន​ជា​គេ​គ្មាន​កិច្ច​ការ​អ្វី​ផ្សេង​ធ្វើ​ទេ គេ​អាច​ចំនាយ​ពេល​របស់​គេ​ទាំង​អស់​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ នេះ​គឺជា​ការ​ញៀន​ប្រពន្ធ័​ផ្សព្វ​ផ្សាយ​មិន​ធម្មតា ដែល​យុវជន​កំពុង​តែ​ប្រព្រឹត្តិ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

៥៖ ភាព​បរាជ័យ

នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ ការ​ជួប​ប្រទះ​ជា​មួយ​ភាព​បរាជ័យ​គឺ​ជា​រឿង​ធម្ម​តា។ ប៉ុន្តែ​សម្រាប់​យុវវ័យ​វិញ​ វា​គឺ​ជា​រឿង​ផ្សេង​គ្នា។ ពួក​គេ​ជា​មនុស្ស​ដែល​ងាយ​នឹង​ប៉ះ​ពាល់​ផ្លូវ​ចិត្ត ឆាប់​រំជួល​ចិត្ត និង​ឆេវ​ឆាវ​ទៀត​ផង។ នៅ​ពេល​ដែល​គេ​ជួប​ប្រទះ​ជា​មួយ​ការ​បរាជ័យ​អ្វី​មួយ​ ពួក​គេ​តែង​មាន​អារម្មណ៍ខុស បន្ទោស​ខ្លួន​ឯង ហើយ​បន្ទាប់​មក​ពួក​គេ​អាច​នឹង​មានអារម្មណ៍​បោះ​បង់​ចោល​ទៀត​ផង។ គេ​អាច​អស់​សង្ឃឹម​ក្នុង​ជីវិត ហត់​នៅ​ក្នុង​ការ​ដើរ​បន្ត​ទៅ​មុខ​ជា​ដើម។

ដោយ​សារ​តែ​យុវវ័យ​គឺ​បែប​នេះ ហេតុ​នេះ​យុវវ័យ​គួរ​តែ​មើល​ថែ​អារម្មណ៍ និង​ការ​ប្រព្រឹត្តិ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ ជៀសវាង​​​ការពារ​រឿង​អាក្រក់​ណា​មួយកុំឲ្យ​កើត​ឡើង។

ប្រភព៖ www.ahladang.com

Trending

Copyright © 2019 ANARCHAK