គតិអប់រំ៖ ទោះការរស់នៅជឿនលឿនយ៉ាងណា ក៏មនុស្សមិនអាចប្រកែកបាននឹងច្បាប់ធម្មជាតិឡើយ
Connect with us

គួរដឹង

គតិអប់រំ៖ ទោះការរស់នៅជឿនលឿនយ៉ាងណា ក៏មនុស្សមិនអាចប្រកែកបាននឹងច្បាប់ធម្មជាតិឡើយ

#នេះជាច្បាប់នៃធម្មជាតិ

-ចង់រកប្រភពទឹកស្អាតបរិសុទ្ធ ចូរផឹកទឹក ពីស្រះ ទន្លេ បឹង ដែលសេះផឹក ព្រោះសត្វសេះមិនដែលផឹកទឹកកខ្វក់ឡេីយ

-ចង់គេងលក់ស្រួល ចូររៀបចំដំណេក និងរក្សាឥរិយាបថលេីគ្រែគេង ឱ្យដូចសត្វឆ្មា អ្នកនឹងគេងលក់ស្កប់ស្កល់ដូចឆ្មា

-ចង់រកផ្លែឈើល្អ ចូរបរិភោគផ្លែឈេី ដែលត្រូវបានដង្កូវចោះ ព្រោះជាផ្លែឈេីធម្មជាតិគ្មានជាតិពុល ឬជាតិគីមីឡេីយ

-ភ័យមិនស្គាល់ប្រភេទផ្សិត? អ្នកអាចបេះយកផ្សិត ដែលមានសត្វល្អិតយកមកទទួលទានបាន ព្រោះវាបញ្ជាក់ថានេះជាប្រភេទផ្សិតដែលគ្មានជាតិពុលនោះទេ

-ចង់ធ្វេីដំណាំ និងចម្ការ តែមិនដឹងប្រភេទដី? ចូលដាំដំណាំទាំងនោះ នៅកន្លែងដែលសត្វកំពីងដូងជីក ឬធ្វេីជាជម្រក ទីនោះនឹងមានដីជីវជាតិល្អដែលអាចប្រេីប្រាស់បាន

-ស្វែងរកជម្រកល្អរស់នៅ និងមានផាសុកភាព! ចូរសង់ផ្ទះរបស់អ្នក នៅទីដែលធ្លាប់មានពស់រស់នៅ ព្រោះវានឹងធ្វេីឱ្យផ្ទះរបស់អ្នកមានភាពកក់ក្តៅខុសពីកន្លែងដទៃ

-ចង់ជីកស្រះ ឬទឹកទុកប្រេីប្រាស់មិនដឹងជីកនៅកន្លែងណា! ចូរជីករកប្រភពទឹកនៅកន្លែង ដែលបក្សីជ្រកកោនធ្វេីសំបុកលាក់ខ្លួនពីកំដៅថ្ងៃ

-ចូលគេង ហើយភ្ញាក់ឡើងក្នុងពេលតែមួយជាមួយបក្សី អ្នកនឹងមានថាមពល និងស្មារតីរ៉ឹងប៉ឹងខ្លាំង ហេីយមានសុខភាពល្អដូចជាបក្សីដែរ

-ទទួលទានបន្លែ និងផ្លែឈេីដែលមានពណ៌បៃតងឱ្យបានច្រេីន អ្នកនឹងមានជេីង/រាងកាយរឹងមាំ និងបេះដូងមានសុខភាពល្អមាំមួន មិនខុសពីព្រៃឈេីទេ

-ហែលទឹកឱ្យបានញឹកញាប់ អ្នកនឹងមានអារម្មណ៍រីករាយ ហេីយរាងកាយរស់រវេីកដូចជាសត្វត្រីហែលនៅក្នុងទឹកអ៉ីចឹង

-សម្លឹងមើលទៅលើមេឃឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន នោះគំនិត និងខួរក្បាលរបស់អ្នកនឹងប្រែជាស្រស់ថ្លា ស្រស់បំព្រង និងធូរស្រាលពីភាពតានតឹងដូចពន្លឺស្រាលៗនៅលេីផ្ទៃមេឃ

-រក្សាភាពស្ងាត់ស្ងៀមឱ្យបានច្រេីន និយាយឱ្យកាន់តែតិច ហើយស្តាប់ឱ្យបានច្រេីន អ្នកនឹងកេីតមានភាពស្ងប់សុខនៅក្នុងចិត្ត ហើយព្រលឹងវិញ្ញាណរបស់អ្នកនឹងមានភាពស្ងប់ស្ងាត់ និងពោរពេញដោយសន្តិភាពផ្លូវចិត្ត ។

ខាងលើនេះអាចឱ្យយើងបានដឹងថា ការរស់នៅទោះបីជាជឿនលឿនយ៉ាងណា មនុស្សនៅតែមិនអាចប្រកែកបានទៅនឹងច្បាប់ធម្មជាតិដដែល គ្មានអ្វីដែលល្អជាងការហូបចុក រស់នៅ និងឥរិយាបថប្រចាំថ្ងៃសម្របទៅតាមធម្មជាតិពិតនោះទេ ការមិនគោរពតាមច្បាប់ធម្មជាតិមិនខុសពីការបំពានធម្មជាតិ ដែលជាការនាំទុក្ខទោសដល់ខ្លួនឯងនោះឡើយ៕

ប្រភព៖ Saint Seraphim of Sarove

ប្រែសម្រួលដោយ៖ កវីលាក់ស្នេហ៍ Page កវីលាក់ស្នេហ៍-ប្រលោមលោក

Trending

Copyright © 2019 ANARCHAK