គួរដឹង
ស្រះដំរី! អតីតរាជធានីបុរាណខ្មែរ មុនសម័យអង្គរ លាក់ខ្លួននៅឆ្ងាយកណ្តាលព្រៃជ្រៅលើខ្នងភ្នំគូលែន អាយុជាង១២០០ឆ្នាំ

ស្រះដំរី អតីតរាជធានីបុរាណខ្មែរ មុនសម័យអង្គរ លាក់ខ្លួននៅឆ្ងាយកណ្តាលព្រៃជ្រៅលើខ្នងភ្នំគូលែន អាយុជាង១២០០ឆ្នាំ ស្រះដំរី ស្ថិតនៅកណ្ដាលទ្រូងព្រៃជ្រៅលើខ្នងភ្នំគូលែនដែលជាអតីតរាជធានីបុរាណ ហើយអាចមានឈ្មោះដើមថា «ឥន្ទ្រតបតិសីហ» ដែលចាប់បដិសន្ធិឡើងនៅ ស.វទី៩ (ក្នុងឆ្នាំ៨០២ គ.ស) ក្នុងរាជព្រះបាទជ័យវរ័ន្មនទី២។
ស្រះដំរី ស្ថិតលើខ្នងភ្នំគូលែន នៅចម្ងាយប្រហែល ៧គ.ម ពីទឹកធ្លាក់ភ្នំគូលែន។
ស្រះនោះមានបណ្ដោយ ១៥០ម៉ែត្រ និងទទឹង ៧០ម៉ែត្រ ជំរៅ៣ម៉ែត្រ ដោយនៅក្បែរមានរូបដំរី-កង្កែប-គោ ដែលរូបទាំងអស់សុទ្ធសឹងតែដាប់ចេញពីថ្មភ្នំធំៗបង្កប់ភាពអាថ៌កំបាំងពីសម័យបុរាណកាល។
ការធ្វើដំណើរទៅកាន់កន្លែងស្រះដំរី គឺមិនអាចជិះរថយន្តចូលទៅដល់បានទេ ពោលគឺត្រូវតែជិះម៉ូតូឌុបរបស់បងប្អូនប្រជាជនរស់នៅតំបន់នោះ ក្នុងតម្លៃប្រហែល១៥ដុល្លារសម្រាប់ជនបរទេស និងក្រោម១០ដុល្លារសម្រាប់ជនជាតិខ្មែរ។
បន្ទាប់ពីការធ្វើដំណើរដោយម៉ូតូមកដល់តំបន់ស្រះដំរីហើយ គឺចាំបាច់ត្រូវតែបន្តដំណើរដោយថ្មើរជើងជាបន្តទៀតតាមផ្លូវជម្រាលព្រៃក្នុងរយៈពេលប្រមាណ១ម៉ោងទើបបានទៅដល់ស្រះដំរី។
នៅពេលទៅដល់ស្រះដំរី យើងនឹងបានឃើញនូវទិដ្ឋភាពចម្រុះដ៏ស្រស់ត្រកាល
ព្រមទាំងប្រាសាទបុរាណតូចៗជាង២០ទៀតដែលនៅរាយប៉ាយក្នុងព្រៃក្បែរៗនោះ៕
ដកស្រង់ដោយ៖ iknowblog.info
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត3 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង3 years ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង4 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង