មកដឹងពីទម្លាប់អាក្រក់​ដែល​ធ្វើ​ឲ្យ​កូន​ល្ងង់
Connect with us

គួរដឹង

មកដឹងពីទម្លាប់អាក្រក់​ដែល​ធ្វើ​ឲ្យ​កូន​ល្ងង់

មជ្ឈដ្ឋាន​ជុំវិញខ្លួន និង​ទម្លាប់​នៃ​ការរស់នៅ​ប្រចាំថ្ងៃ មាន​ឥទ្ធិពល​យ៉ាងខ្លាំង ទៅលើ​ការលូតលាស់​របស់​កូន​អ្នក។ បើ​អ្នកមាន​ទម្លាប់​ល្អ កូន​អ្នកនឹង​ឆ្លាត​វាងវៃ។ តើ​មាន​ទម្លាប់​ខុសឆ្គង​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​កូន​អ្នក​ល្ងង់​នោះ?

១. ឲ្យញ៉ាំអាហារផ្អែមច្រើនពេក
ការ​ញ៉ាំ​របស់​ផ្អែម​ច្រើន ធ្វើ​ឲ្យ​កូន​អ្នក​មិន​ចង់​ញុំ​អាហារ​ផ្សេង​ទេ ជាហេតុ​ធ្វើ​ឲ្យ​ខួរក្បាល​មិនអាច​ទទួលយក​ជាតិ​ប្រូតេអ៊ីន និង​វីតាមីន​ពី​អាហារ​ដទៃ ព្រោះ​នៅ​ដំណាក់កាល​លូតលាស់​របស់​ក្មេង សារធាតុ​ទាំងពីរ​ប្រភេទ​នេះ គឺ​ត្រូវការ​ចាំបាច់​បំផុត។

២. ឲ្យញ៉ាំ​ឆ្អែតជ្រុលពេក
ការបរិភោគ​បាយ​ឆ្អែត​ពេក ធ្វើ​ឲ្យ​ខួរ​ធំ​ផ្គត់ផ្គង់​ឈាម​បាន​តិច ជាហេតុ​ធ្វើ​ឲ្យ​វា ដំណើរការ​មិនល្អ។ ដូចនេះ បញ្ញា​កូន​អ្នក នឹង​ធ្លាក់ចុះ​ជា​លំដាប់។

៣. ខកខានអាហារពេលព្រឹក
ការមិន​ញ៉ាំ​អាហារ​ពេលព្រឹក ធ្វើ​ឲ្យ​ខួរ​ធំ​មិនអាច​ទទួល​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ បណ្តាល​ឲ្យ​ជាតិ​ស្ករ​ចុះ​ទាប​ជាង​ធម្មតា ធ្វើ​ឲ្យ​ខួរ​ធំ​ខ្វះ​សារធាតុចិញ្ចឹម។

៤.បង្ខំឲ្យរៀនទាំងឈឺ
ពេល​ឈឺ នៅតែ​ព្យាយាម​រៀនសូត្រ ៖ មាន​ឪពុកម្តាយ​មួយចំនួន តែងតែ​បង្ខំ​ឲ្យ​កូន​រៀន​រៀងរាល់ថ្ងៃ ទោះបីជា​ឈឺ​ក៏ដោយ។ នៅពេល​ឈឺ បើ​យើង​នៅតែ​ខំប្រឹង​រៀន ធ្វើ​ឲ្យ​ខួរក្បាល​ចុះខ្សោយ​ខ្លាំងណាស់។

៥. គេងមិនគ្រប់គ្រាន់
ក្មេងក៏ដូចជាមនុស្សចាស់ដែរ ការ​គេង​មិន​គ្រប់គ្រាន់ធ្វើ​ខួរក្បាល​ដំណើរការ​មិនល្អ​ឡើយ​ ព្រោះ​ខួរក្បាល​ត្រូវការ​សម្រាក ក្រោយពេល​ធ្វើការ​ពេញ​មួយថ្ងៃ ដើម្បី​ទុក​កម្លាំង​ធ្វើការ​នៅ​ថ្ងៃទី​ពីរ​ទៀត។
ដូចនេះ អ្នក​គួរតែ​ជៀសវាង កុំ​ឲ្យ​កូនអ្នកមាន​ទម្លាប់​ទាំងនេះ​ឲ្យ​សោះ៕

ប្រភព៖ www.health.com.kh

ដកស្រង់ដោយ៖ thmeythmey.com

Trending

Copyright © 2019 ANARCHAK