ការស្រាវជ្រាវ​​៖ ​ពណ៌​ខ្មៅ​មិន​បាន​ស្រូប​យក​កម្ដៅព្រះអាទិត្យ​ ចូល​មក​រាងកាយ​ឡើយ
Connect with us

គួរដឹង

ការស្រាវជ្រាវ​​៖ ​ពណ៌​ខ្មៅ​មិន​បាន​ស្រូប​យក​កម្ដៅព្រះអាទិត្យ​ ចូល​មក​រាងកាយ​ឡើយ

មនុស្ស​គ្រប់គ្នា​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ពាក់​អាវ​ពណ៌​ស​នៅ​រដូវ​ក្ដៅ​ ពី​ព្រោះ​សំលៀកបំពាក់​ពណ៌​ស​ត្រូវ​បាន​គេ​គិតថា ​ជួយបណ្តេញ​កម្ដៅ​ព្រះអាទិត្យ ​ប៉ុន្តែ ការពិត​វិទ្យាសាស្ត្រ​មិនឆ្លើយ​​ដូច្នោះ​ទេ។

ការ​ស្រាវជ្រាវបង្ហាញថា សំលៀកបំពាក់​ខ្មៅ​ គឺ​ជា​វិធី​ល្អ​បំផុត​ ដើម្បី​រក្សា​ភាព​ត្រជាក់ក្នុងរាងកាយទៅវិញ។ ​រូបវិទ្យា​មូលដ្ឋាន​និង​ជីវវិទ្យា ​បាន​ស្រាវជ្រាវ​រក​មូលហេតុ​ទាំង​នោះ​ ដើម្បី​កុំឲ្យ​មនុស្ស​មាន​ចម្ងល់​នឹង​សំលៀកបំពាក់​ពណ៌​ខ្មៅ។

ជា​ទូទៅ​នៅ​រដូវ​ក្ដៅ​ គ្រប់គ្នា​តែង​ទម្លាប់​មួយ​គឺ​ប្រកាន់​ពណ៌​ខ្មៅ​ ហើយ​​យកចិត្តទុកដាក់​ចំពោះ​តែ​សំលៀកបំពាក់​ពណ៌​ស ​រលុង​ៗ​ ឬពណ៌ស្រាលដើម្បី​កាត់បន្ថយ​កម្ដៅ។ មិន​ត្រឹម​តែ​ពណ៌​ស​ដែល​ត្រូវ​បាន​គេ​ណែនាំ​ឡើយ​ សូម្បី​តែ​ពណ៌​លេច​ៗ​ស្រស់​ស្អាត​ ក៏​អាច​ជំនួស​ពណ៌ស​បាន​ដែរ។

មនុស្ស​អះអាង​ថា ​ពណ៌​ស​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ ដើម្បី​រក្សា​ភាព​ត្រជាក់​នៅ​រដូវ​ក្ដៅ។ នៅ​ពេល​យើង​ឃើញ​ពណ៌​ស​ យើង​ឃើញ​ពី​​ការ​រួមបញ្ចូល​គ្នា​នៃ​ពន្លឺ​ដែល​អាច​មើល​ឃើញ។ នេះ​មានន័យថា​ សំលៀកបំពាក់​ពណ៌​ស​ឆ្លុះ​បញ្ចាំង​ពី​ចំនួន​រលក​នៃ​ថាមពល​កម្ដៅ​ចូល​មក​ក្នុង​រាងកាយ។

បើ​តាម​ការ​ស្រាវជ្រាវ​​រូបមន្ត​នៃ​រូបវិទ្យា​និង​ជីវវិទ្យា គឺ​មិន​មែន​បែប​នេះ​ឡើយ​ ​កម្ដៅ​មិនមែន​ចូល​មក​ពី​ព្រះអាទិត្យ​ទេ។ ​គឺវា​ចេញ​មក​ពី​រាងកាយ​របស់​មនុស្ស​ម្នាក់ ​ដែល​បែកញើស​ឬ​មាន​ឈាម​ក្ដៅ​ពី​ក្នុង​រាងកាយ ​ដែល​អាច​ទាក់ទាញ​ពន្លឺ​ព្រះអាទិត្យ។ ហើយ​ពណ៌ខ្មៅ​ក៏​បាន​ស្រូប​កម្ដៅ​​ពី​រាងកាយ​ ជំនួស​ឲ្យ​កម្ដៅ​ពី​ព្រះអាទិត្យ។

ដូច្នេះ​​ឈប់​​យល់​ច្រឡំ​ថា​ពណ៌​ខ្មៅ​ស្រូប​កម្ដៅ​ពេល​ត្រូវ​​ពន្លឺ​ព្រះអាទិត្យ​ទៀត​ទៅ។ ប៉ុន្តែ​ ដើម្បី​ទទួល​បាន​​អត្ថប្រយោជន៍​ពី​​សំលៀកបំពាក់​ពណ៌​ខ្មៅ​​ គឺ​អាស្រ័យ​លើ​ការ​ជ្រើសរើស​ពី​កម្រាស់​និង​ភាព​ធូររលុង ​ដូចជា​សំលៀកបំពាក់​ពណ៌​ស​នៅ​រដូវ​ក្ដៅ​ដែរ៕

ប្រភព៖ io9.gizmodo

ប្រែសម្រួលដោយ៖ សាង ស្រីល័ក្ខ

ដកស្រង់ដោយ៖ kampucheathmey.com

ថ្មីៗ2 weeks ago

សូមត្រៀម!!! ប្រទេសថៃជូនដំណឹងមកកម្ពុជា អាចនឹងបើកទឹកទម្លាក់មក ហើយបើថៃទម្លាក់ទឹក ខេត្តបន្ទាយមានជ័យ នឹងទទួលរងផលប៉ះពាល់បន្ថែម

គួរដឹង4 weeks ago

គតិអប់រំ៖ សុភាសិត​ដ៏មាន​តម្លៃ​ ៧ ​ឃ្លា​របស់​ជនជាតិ​កូរ៉េ​

ពីនេះពីនោះ2 weeks ago

ចិត្តបុណ្យណាស់! ឧកញ៉ា ឌួង ឆាយ បរិច្ចាគ១០ម៉ឺនដុល្លារ ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

ថ្មីៗ2 weeks ago

ត្រៀម!!! ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក FBI នឹងបើកការិយាល័យនៅកម្ពុជា ដើម្បីជួយតាមដានស៊ើបអង្កេតករណីប្រភេទនេះ

ពីនេះពីនោះ2 weeks ago

គ្រោះធម្មជាតិ ! នារីរបាំបុរាណ ស្រស់ស្អាតម្នាក់នេះ ត្រូវបា ត់ ប ង់ ជី វិ ត ព្រោះរលំផ្ទះសង្កត់

Trending

Copyright © 2019 ANARCHAK