គួរដឹង
កែលម្អជំនាញទំនាក់ទំនងបានយ៉ាងល្អប្រសើរ បើអនុវត្តតាមវិធីសាស្ត្រទាំងនេះ…

ជំនាញទំនាក់ទំនងត្រូវបានគេទទួលស្គាល់ និងចុះបញ្ជីថាជាជំនាញចាំបាច់ និងសំខាន់បំផុតដែលបេក្ខជនស្វែងរកការងារធ្វើគួរតែមានមុនពេលហ៊ានស្រមៃបានទទួលការងារលើទីផ្សារដ៏តូចចង្អៀតនេះ។
ដោយសារថា ជំនាញទំនាក់ទំនងជាសមាសធាតុដ៏សំខាន់នៃភាពជាអ្នកដឹកនាំ ដែលបណ្តាអ្នកប្រតិបត្តិ ក៏ដូចជាមនុស្សជោគជ័យមុនៗគេបានអនុវត្ត បង្ហាញថា នៅគ្រប់ស្ថាប័នដែលមានវប្បធម៌ ដ៏ជឿនលឿនវត្តមាននាយកប្រតិបត្តិ ឬមេដឹកនាំដែលមានសមត្ថភាពក្នុងការទំនាក់ទំនង ល្អ នឹងធ្វើឱ្យស្ថាប័ន អង្គភាពនោះលេចធ្លោជាងនាយកដ្ឋានផ្សេងៗ។
នេះគឺជាគន្លឹះទាំង ៩ សម្រាប់កែលម្អជំនាញទំនាក់ទំនងបានយ៉ាងរហ័សទាន់ចិត្ត៖
១ ចាត់ទុកការប្រាស្រ័យទាក់ទងជាអាទិភាព
ឈប់ទៅរបៀបអង្គុយចាំសម្គាល់ និងវាយតម្លៃស្មាន ចូរចាប់ផ្តើមរៀនជំនាញសាកសួរ តាមរយៈ ចូលរួមថ្នាក់រៀបផ្ទាល់ ឬអានសៀវភៅ អត្ថបទតាមកាសែត ទស្សនាវដ្តីឬរៀនពីអ្នកទំនាក់ទំនងដែលមានជោគជ័យនៅជុំវិញខ្លួន។ អាចស្វែងរកអ្នកណែនាំឬគ្រូបង្វឹកផ្ទាល់បើ់មានលទ្ធភាព។
២ បង្វឹកការសរសេរ
ទំនាក់ទំនងតាមរយៈការសរសេរ មិនពិបាកទេ គឺត្រូវចេះធ្វើឱ្យសាមញ្ញ រាល់សារដែលផ្ញើចេញ
ប្រើភាសាត្រង់និងសម្រាយ ងាយយល់ កុំដ្រាម៉ា កុំប្រើអារម្មណ៍ ចូរដឹងថា ចង់សរសេរពីអ្វី និងចង់បានអ្វី កុំសរសេរអ្វីមួយ ឬ ឃ្លាណាមួយដែលពេលសួរឱ្យបកស្រាយយើងឆ្លើយមិនរួច។
៣ រៀនភ្ជាប់ទំនាក់ទំនងតាមការស្តាប់ឬអាន
ចេះស្តាប់ បង្ហាញថាកំពុងយកចិត្តទុកដាក់ស្តាប់ និងចាំបានអ្វីដែលបានស្តាប់ ជាសិល្បៈនាំឱ្យមនុស្សជាច្រើនចង់និយាយនឹងអ្នក។ អានសារនិមួយៗយល់សិន សឹមឆ្លើយពុំនោះ ត្រូវសួរសំណួរ សុំយោបល់ដោយរមទម្យ។ ចេះចំណាយពេលឆ្លើយតប កុំធ្វើវាហីនៅរាល់ពេលសន្ទនាជាមួយអ្នកណាម្នាក់ ព្រោះនោះបង្ហាញថាអ្នកមានកម្រិតសិល្បៈទំនាក់ទំនងលំដាប់ណា ឬខ្សោយតែម្តង។
៤ ត្រូវប្រាកដថាយល់សិនសឹមហារនិយាយ
រកមើលវិធីដើម្បីបញ្ជាក់ឬបកស្រាយឡើងវិញនូវអ្វីដែលយើងកំពុងព្យាយាមនិយាយ ដើម្បីអាចឱ្យអ្នកស្តាប់យល់បាន។ អ្នកខ្លះដឹកនាំអង្គប្រជុំមិនដឹងចង់និយាយពីអ្វី និងគ្មានផ្លែផ្កាអ្វី ដែលជាការបង្ហាញពីជំនាញនិយាយដ៏មានកម្រិត។ ការប្រាស្រ័យទាក់ទងល្អបំផុតក្នុងអាជីព គឺតែងតែជាអ្នកស្តាប់ដ៏ល្អបំផុតនិងជាអ្នកនិយាយងាយស្តាប់បំផុតដែរ។
៥ ចេះប្រើនិងគ្រប់គ្រងភាសារាងកាយ
ការសិក្សាបង្ហាញថា ៦៥% នៃការប្រាស្រ័យទាក់ទងទាំងអស់មិនមែនជាពាក្យសំដីទេ។ មើលសញ្ញារាងកាយឥរិយាបថក្នុងភាពស្ងប់ស្ងាត់ យើងនឹងយល់ថា អ្នកស្តាប់កំពុងយល់ស្របឬមិនយល់ស្របនឹងសាររបស់យើង។ ហើយត្រូវដឹងថារាងកាយរបស់យើងកំពុងបញ្ជូនសញ្ញាផងដែរ។
៦ ចេះប្រើពន្លឺភ្នែក
ការដៀងប្រកបដោយល្បិចកល ឬការសម្លឹងដោយកំហឹង មិនថាការនិយាយទៅកាន់ហ្វូងមនុស្សឬមួយទល់មួយ កែវភ្នែកអាចបំផ្លាញបរិយាកាសបាន។ កុំសម្លឹងមនុស្សពីក្បាលដល់ចុងជើង បង្កើតភាពជឿជាក់និងបង្ហាញថាយើងស្លូតបូត ព្រមទាំងកំពុងយកចិត្តទុកដាក់ចំពោះអ្នកស្តាប់។
ជាមួយនឹងជំនាញទំនាក់ទំនងដ៏រឹងមាំ យើងនឹងធ្វើជាម្ចាស់នៃស្ថានភាពចចារលំបាកលំបិននានា មិនថា ការចរចារសុំដំឡើងប្រាក់ខែឬតំឡើងឋានៈ ដែលការសន្ទនាយ៉ាងប៉ិនប្រសប់និងធ្វើអោយមានការចាប់អារម្មណ៍ ព្រមទាំងជោគជ័យបាន។
ដោយ៖ សុភា
ប្រភព៖ Life Hack
ប្រភព៖ kampucheathmey.com
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត3 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង2 years ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង4 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង