ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ
Connect with us

ពីនេះពីនោះ

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ទីភ្នាក់ងារសារព័ត៌មាន Interfax ដែលបានដកស្រង់សម្តីមន្ត្រីក្រសួងសុខាភិបាលរុស្ស៉ី នៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ឥឡូវនេះរុស្សុីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ជើងដំបូងរបស់ខ្លួនរួចរាល់ហើយ (first batch) ពោលគឺត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីរុស្ស៉ីទើបតែប្រកាសថាបានចាប់ផ្ដើមផលិតវាឡើង។ ការសម្រេចបានជាផ្លែផ្ការបស់រុស្ស៊ី បានបង្កើនការព្រួយបារម្ភសាធារណៈពីអ្នកវិទ្យាសាស្ត្រមួយចំនួន ដោយសារពួកគេគិតថា រុស្ស៉ីចង់បង្ហាញកិត្យានុភាពខ្លួនឯង ច្រើនជាងសុវត្ថិភាពរបស់វ៉ាក់សាំងផ្ទាល់។

ប្រទេសរុស្ស៊ីក៏បាននិយាយដែរថា វ៉ាក់សាំងដំបូងបង្អស់សម្រាប់ប្រឆាំងជំងឺ COVID-19 នឹងត្រូវផលិត ហើយនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ។ គួរឱ្យដឹងផងដែរថា ប្រទេសរុស្ស៉ីបានចុះបញ្ជីឱ្យវ៉ាក់សាំងនេះ ទាំងដែលការពិតវាមិនទាន់ឈានដល់ដំណាក់កាលទី៣ ដែលត្រូវមានមនុស្សរាប់ពាន់អ្នកមកចូលរួមនោះទេ។ វាគឺជាហេតុផលដែលអ្នកវិទ្យាសាស្ត្រខ្លះនៅតែមិនទុកចិត្តរុស្ស៊ី ប៉ុន្តែលោក Vladimir Putin ធ្លាប់និយាយហើយថា វាឆ្លងកាត់ការត្រួតពិនិត្យនិងសាកល្បងត្រឹមត្រូវ ហើយកូនស្រីរបស់គាត់ក៏បានចូលរួមទទួលចាក់វ៉ាកសាំងនេះរួចហើយដែរ។

វ៉ាក់សាំងនេះត្រូវបានគេដាក់ឈ្មោះថា «Sputnik V» ដើម្បីគោរពដល់ផ្កាយរណបដំបូងបង្អស់របស់ពិភពលោក ដែលបានបង្ហោះដោយសហភាពសូវៀត។ វិទ្យាស្ថាន Gamaleya នៃទីក្រុងម៉ូស្គូ ដែលជាអ្នកបង្កើតវ៉ាក់សាំងនេះ បាននិយាយកាលពីមុនថា ប្រទេសរុស្ស៊ីនឹងផលិតវ៉ាក់សាំងប្រហែល ៥ លានដូស ក្នុងមួយខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១៕

ប្រភព៖ news-kh.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK