កប់​សារី​ ! យាយ​ស្រួយ​កាល​នៅ​ក្រមុំ ត្រូវ​បាន​អ្នកគាំទ្រ​មួយ​ចំនួន​ថា មុខ​ដូច ទេព បូ​ព្រឹក្ស
Connect with us

ពីនេះពីនោះ

កប់​សារី​ ! យាយ​ស្រួយ​កាល​នៅ​ក្រមុំ ត្រូវ​បាន​អ្នកគាំទ្រ​មួយ​ចំនួន​ថា មុខ​ដូច ទេព បូ​ព្រឹក្ស

យាយ​ស្រួយ អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ ពូកែ​កំប្លុកកំប្លែង​ជាមួយ​ពាក្យ​អសុរោះ តែ​ជាទី​ពេញចិត្ត​ចំពោះ​អ្នកគាំទ្រ​របស់ខ្លួន​នោះ កាលពី​យប់​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២០​នេះ បាន​បង្ហោះ​រូបថត​របស់​ខ្លួន​ជាច្រើន​សន្លឹក កាល​មិនទាន់​មានកូន។ នៅក្នុង​ការ​បង្ហោះ​នេះ យាយ​ស្រួយ បាន​សរសេរ​យ៉ាងខ្លី ទាមទារ​រាង​របស់ខ្លួន​ពីមុន ​ថា «​ស្រី​ពី​ន​អោយ​រាង​ម៉ាក់​វិញ​កូន​»​។ តាមរយៈ​រូបភាព​ទាំងនេះ ត្រូវបាន​អ្នកគាំទ្រ ចូលរួម​បញ្ចេញយោបល់​ជាច្រើន ក្នុងនោះ​មតិ​មួយចំនួន​បានលើកឡើង​ថា យាយ​ស្រួយ​មានមុខមាត់​ស្រដៀង​តារាចម្រៀង​ទេព បូ​ព្រឹក្ស​ផងដែរ​។​

​ជាក់ស្ដែង​ពួកគេ បាន​បញ្ចេញយោបល់​ដូច្នេះ​ថា «​យាយ​ស្រួយ​មុខ​ស្រដៀង​បង​ទេព បូ​ព្រឹក្ស​ណាស់​»​។ «​យាយ​ស្រួយ​មុខ​ដូច​ទេព​បូ​ព្រឹក្ស​»​។ ក្រៅពី​ការឡើង​ថា​មុខ​ស្រដៀង​ទេព បូ​ព្រឹក្ស​នោះ ពួកគេ ក៏បាន​សរសើរ​យាយ​ស្រួយ​ផងដែរ​ថា «​ចុ​ម​យាយ​ស្រួយ​រាង​អេ​ម​តាស​»​។ « ចុ​ម​យាយ​ស្រួយ ពីមុន​ខ្ជូត​ម៉េ​ស​»​។ «​កប់​សារី​ហើយ​យាយ​ស្រួយ​កាល​នៅ​ក្រមុំ​»​។ «​យាយ​សួយ​ពីមុន មុខ​ស្លូត​ហើយ ឡើង​គួរអោយ​ស្រឡាញ់​»​។ «​ស្អាត​មិន​ចាញ់​តួថៃ​ទេ​យាយ​ស្រួយ​អើយ​»​។​ ​គួរ​បញ្ជាក់ថា ក្រោយពី​រៀបការ​ទទួលបាន​ចំណងដៃ​កូនស្រី​ម្នាក់​រួចមក​នោះ គេ​សង្កេតឃើញថា រូបរាង​យាយ​ស្រួយ​ចាប់ផ្ដើម​ប្រួល​ប្រែ ទៅជា​ធាត់​ប្លែក ធ្វើ​ឲ្យ​យាយ​ស្រួយ សម្លឹង​រូប​ខ្លួន​កាលពីមុន​មានការ​ស្ដាយស្រណោះ ក៏​បង្ហោះ​សារ បង្ហាញ​អារម្មណ៍​ចង់បាន​ដូច​មុន​តែម្ដង​។

ប្រភព៖ news-kh.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK