លោក ត្រាំ និយាយថា វ៉ាក់សាំងកូវីដ១៩​​ របស់អាមេរិក នឹងបង្ហាញវត្តមានពេលឆាប់ៗនេះ
Connect with us

ពីនេះពីនោះ

លោក ត្រាំ និយាយថា វ៉ាក់សាំងកូវីដ១៩​​ របស់អាមេរិក នឹងបង្ហាញវត្តមានពេលឆាប់ៗនេះ

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្តែងក្តីសង្ឃឹម​ទៅលើវ៉ាក់សាំងកូវីដ១៩របស់ប្រទេសរុស្ស៊ី ដែលត្រូវបានចុះបញ្ជីដំបូង​គេលើលោក ថាវានឹងមានប្រសិទ្ធភាព ប៉ុន្តែលោក​ក៏បានលើកឡើងថា នៅ​ក្នុងពេលឆាប់ៗនេះ សហរដ្ឋអាមេរិកក៏នឹងបញ្ចេញវ៉ាក់សាំងកូវីដ១៩របស់ខ្លួនមួយដែរ បន្ទាប់ពីឆ្លង​ការធ្វើតេស្តសាកល្បង​អស់រយៈពេលជាយូរមក​។

ដំណើរការផលិតវ៉ាក់សាំងរបស់ប្រទេសរុស្ស៊ីបានចាប់ផ្តើមហើយ ដោយក្នុងនោះវ៉ាក់សាំងចំនួន ​៥០០លានដូស អាចនឹង​ត្រូវផលិតរួចរាល់ក្នុងរយៈពេល ១២ខែ ហើយវ៉ាក់សាំងកូវីដ១៩របស់រុស្ស៊ី ដែលមានឈ្មោះថា Sputnik V នេះ ត្រូវបានគេសន្មត់ថា នឹងអាចផ្តល់ការការពារពី​ជំងឺកូវីដ១៩ បានរហូតដល់ទៅ ២ឆ្នាំ។

នៅក្នុង​សន្និសីទកាសែតកាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖យើងមិនដឹងច្រើនទេ អំពី​វ៉ាក់សាំងកូវីដ១៩របស់ប្រទេសរុស្ស៊ី ប៉ុន្តែយើងសង្ឃឹមថា វានឹងមានប្រសិទ្ធអាចប្រឆាំងនឹងជំងឺបាន។ ចំណែកវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក ត្រូវចំណាយពេលយូរ​ ដោយ​សារវាត្រូវឆ្លងកាត់ការសាកល្បងច្រើនដំណាក់កាល ប៉ុន្តែនៅមុនដំណាច់ឆ្នាំនេះ វាអាចនឹងត្រូវបានអនុម័ត ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ គួរឱ្យដឹងដែរថា បើទោះបី​​វ៉ាក់សាំង Sputnik V ​របស់រុស្ស៊ីទទួលបាន​អនុម័តជាផ្លូវការមុនគេនៅលើពិភពលោកយ៉ាងក្តី ប៉ុន្តែក៏វានឹងនៅតែបន្តឆ្លងកាត់ការធ្វើតេស្តសាកល្បង​លើមនុស្សរាប់ពាន់នាក់ទៀត ទាំងនៅក្នុងប្រទេសរុស្ស៊ី និងនៅបរទេសផងដែរ៕

ប្រភព៖ khmerload.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK