"ប្រសិនបើអ្នកមិនដើរចេញក្រៅប្រឈមពិភពលោកធំទូលាយ អ្នកក៏គិតថាពិភពលោកនេះធំទូលាយដូចដែលអ្នកមើលឃើញ"
Connect with us

បែបផែនជីវិត

“ប្រសិនបើអ្នកមិនដើរចេញក្រៅប្រឈមពិភពលោកធំទូលាយ អ្នកក៏គិតថាពិភពលោកនេះធំទូលាយដូចដែលអ្នកមើលឃើញ”

ជីវិតនេះ…

មានមនុស្សសរសើរអ្នក

មានមនុស្សស្អប់អ្នក

មានមនុស្សនិន្ទាអ្នក

មានមនុស្សមើលងាយអ្នក

ស្រេចតែគេចុះ!! ដោយសារតែពួកគេទាំងនោះ

គឺជាអ្នកដទៃ!!

========

ជីវិតរបស់មនុស្សយើង គឺវាយ៉ាងដូច្នេះហើយ

វាមិនអាចទៅរួចនោះទេ អ្វីដែលអ្នកធ្វើ នឹងត្រូវ

ចិត្តនរណាៗទៅទាំងអស់ កុំដោយសារតែ

ផ្គាប់ចិត្តមនុស្សមួយចំនួន ក៏ត្រូវបាត់បង់ភាពជា

ខ្លួនឯង ពីព្រោះមនុស្សផ្សេងគ្នា មានទស្សនៈ

ផ្សេងគ្នា ។

==========

អ្នកស្ថិតក្នុងការនិន្ទារបស់អ្នកដទៃ

មិនមែនជាខ្លួនរបស់អ្នកពិតប្រាកដនោះទេ !

ភ្នែកដូចគ្នា ប៉ុន្តែមើលមិនឃើញដូចគ្នា

ត្រចៀកដូចគ្នា ប៉ុន្តែស្តាប់ឮមិនដូចគ្នា

មាត់ដូចគ្នា ប៉ុន្តែនិយាយមិនដូចគ្នា

ចិត្តដូចគ្នា ប៉ុន្តែគិតមិនដូចគ្នា

ប្រាក់ដូចគ្នា ប៉ុន្តែចំណាយមិនដូចគ្នា

មនុស្សដូចគ្នា ប៉ុន្តែប្រើជីវិតមិនដូចគ្នា

==========

មានគុណភាពប៉ុនណា ក៏ត្រូវរស់នៅ

ជាមួយនឹងមនុស្សដែលស្គាល់គុណតម្លៃ

លះបង់ប៉ុនណា ក៏ត្រូវផ្តល់អោយដល់មនុស្ស

ដែលចេះនឹកគុណ ។

ស្មោះត្រង់ប៉ុនណា ក៏ត្រូវផ្តល់អោយត្រូវមនុស្ស

ស្លូតបូតប៉ុនណា ក៏ត្រូវអោយចំទីកន្លែងត្រឹមត្រូវ ។

អ្វីដែលអ្នកដឹង កុំនិយាយចេញទៅទាំងអស់

អ្វីដែលអ្នកមើលឃើញ កុំជឿវាសុទ្ធតែជា

ការពិតទាំងអស់ ។

ប្រសិនបើអ្នកមិនដើរចេញក្រៅប្រឈមពិភពលោក

ធំទូលាយ អ្នកក៏គិតថាពិភពលោកនេះធំទូលាយ

ដូចដែលអ្នកមើលឃើញ ៚

ប្រភពអត្ថបទ៖ Sothy Lim

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK