វិធីក្នុងការជួយឲ្យមនុស្សដែលចូលចិត្តភាពស្ងៀមស្ងាត់អាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ
Connect with us

គួរដឹង

វិធីក្នុងការជួយឲ្យមនុស្សដែលចូលចិត្តភាពស្ងៀមស្ងាត់អាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ

យើងប្រហែលជាធ្លាប់បានឃើញ និងឮអំពីមនុស្សបែប Introvert ហើយមែនទេ? មនុស្សបែប Introvert ជាប្រភេទមនុស្សដែលមិនសូវចូលចិត្តបរិយាកាសខាងក្រៅ ដែលមានភាពអ៊ូអរ និងមានមនុស្សច្រើនទេ។ ជាទូទៅ មនុស្សប្រភេទនេះតែងតែចូលចិត្តភាពស្ងប់ស្ងាត់ នៅតែឯង ឬបរិយាកាសដែលមានមនុស្សតិចតួចណាស់។ ប៉ុន្តែ នេះមិនមានន័យថា ពួកគេនឹងរស់នៅឯកោក្នុងឆាកជីវិតមួយនេះឡើយ។ ត្បិតពួកគេមានមិត្តភក្តិតិចតួច ប៉ុន្តែសុទ្ធតែជិតស្និទ្ធដល់កំពូល។ ពួកគេជាមនុស្សរើសបុគ្គលដែលចូលមកក្នុងជីវិត ហើយក៏មិនសូវចាប់អារម្មណ៍ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សថ្មីដែរ។

ខាងក្រោមនេះ ជាវិធីដែលជួយឲ្យមនុស្សបែប Introvert  អាចបង្កើនទំនាក់ទំនងជាមួយអ្នកដទៃបាន៖

១. គិតពីមនុស្សដែលអ្នកធ្លាប់ស្គាល់កន្លងមក៖ អ្នកត្រូវគិតទៅដល់មនុស្សដែលអ្នកស្គាល់កន្លងមក ហើយជ្រើសរើសមើលថានរណាខ្លះដែលសក្តិសមជាមួយអ្នក ទាំងអត្តចរិត ចំណង់ចំណូលចិត្តជាដើម។

២. ជាការល្អក្នុងការចាប់ផ្តើម៖ សូមអ្នកក្លាហាននឹងទទួលយកការបដិសេធ ប្រសិនបើអ្នកចាប់ផ្តើមភ្ជាប់ទំនាក់ទំនងជាមួយនរណាម្នាក់ ហើយទទួលបានលទ្ធផលអវិជ្ជមាន។ អ្នកត្រូវគិតថា នេះគ្រាន់តែជាដំណាក់កាលវាស់ស្ទង់ និងមិនត្រូវដាក់សម្ពាធលើខ្លួន​ឯងឡើយ។

៣. ដោះស្រោមមុខអ្នកចេញ៖ នៅពេលដែលអ្នកស្វែងរកមនុស្សដែលចុះសម្រុងជាមួយនឹងអ្នកហើយ អ្នកត្រូវក្លាហានក្នុងការបញ្ចេញមតិ ព្យាយាមបង្កើតភាពពេញចិត្តដល់ពួកគេដោយភាពស្មោះត្រង់ និងមិនមានភាពភ័យខ្លាចក្នុងការទទួលយកការបដិសេធ។ ម្យ៉ាងទៀត ត្រូវអនុវត្តដោយប្រុងប្រយ័ត្ន ចៀសវាងការប៉ះទង្គិច និងបង្កលក្ខណៈមិនងាយស្រួល។

៤. សួរសំណួរ៖ មនុស្សប្រភេទនេះមានការស្តាប់ដ៏ល្អ ហើយយកចិត្តទុកដាក់បានយ៉ាងល្អទៀតផង។ ដូច្នេះ អ្នកអាចចោទជាសំណួរទៅកាន់ពួកគេបាន ដើម្បីឲ្យពួកគេមានឱកាសក្នុងការឆ្លើយតប និងបញ្ចេញមតិយោបល់ ហើយអ្នកនឹងអាចកត់សម្គាល់ និងស្វែងយល់ផ្នែកខ្លះពីពួកគេបាន។

៥. ព្រមទទួលយកការពិត៖ កុំបង្ខិតបង្ខំខ្លួនអ្នក ចំពោះបុគ្គលដែលអ្នកមិនសូវចាប់អារម្មណ៍។

៦. ត្រូវចាំថា​ ភាពឆ្គាំឆ្គងនឹងសាបរលាបទៅតាមពេលវេលា៖ ធម្មជាតិរបស់មនុស្សប្រភេទនេះ មិនសូវបើកទូលាយនោះទេ នៅពេលដែលត្រូវបានណែនាំទៅកាន់មនុស្សថ្មី។ ដូច្នេះ ការចំណាយពេលជាមួយគ្នាកាន់តែច្រើន ក៏អាចវាស់វែងពីកម្រិតផាសុកភាពរបស់អ្នកបានដែរ។

៧. រៀបកាលវិភាគក្នុងការជួបជុំ៖ អ្វីដែលអ្នកចង់បាន អ្នកគួរតែធ្វើតាមរយៈការជួបជុំគ្នាជារឿយៗ។

៨. ប្រតិបត្តិសន្សឹមៗ៖ មិត្តភាពមិនមែនកើតឡើងបានភ្លាមៗ និងបាត់បង់ទៅវិញដោយឆាប់រហ័សពេកនោះទេ។ ការសម្រេចអ្វីមួយបានទាមទារពេលវេលា ដូច្នេះអ្នកត្រូវមានភាពអត់ធ្មត់។ ប៉ុន្តែមុននឹងចង់បានមិត្តភក្តិល្អ អ្នកត្រូវធ្វើជាមិត្តភក្តិល្អនឹងខ្លួនឯងជាមុនសិន។

ប្រភព៖ គេហទំព័រ The Standard

កែសម្រួលដោយ៖ ឆេង ភត្រា

ដកស្រង់ដោយ៖ www.heartbookcambodia.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK