ប្រសិន​បើត្រូវបរាជ័យ ម្តងហើយម្តងទៀត អានអត្ថបទនេះ
Connect with us

គួរដឹង

ប្រសិន​បើត្រូវបរាជ័យ ម្តងហើយម្តងទៀត អានអត្ថបទនេះ

មាន​រឿង ៤យ៉ាងដែល កម្ពុជាថ្មី ចង់ឱ្យមិត្តអ្នកអាន ចងចាំនៅពេលបរាជ័យម្តងៗ ដើម្បីឆ្ពោះទៅមុខទៀតបាន៖

១ បរាជ័យ​ជាភស្តុតាងដែលបង្ហាញថាយើង​កំពុងព្យាយាមធ្វើអ្វីមួយដែលពិបាក

មិនមាន​មនុស្សច្រើនទេដែលហ៊ាន​ចេញ​​មកតស៊ូនិងហានីភ័យ​ដូចយើង។​ គេ​សំងំ​សុខសាន្តក្នុងភាពមិនមែនជាខ្លួនឯងព្រោះខ្លាចបរាជ័យ។  មាន​អ្នកណាដឹងខ្លះថា មនុស្ស​ជោគជ័យ​ភាគច្រើន​បានបរាជ័យយ៉ាងអាម៉ាស់និងជូរចត់ តែគេកម្ររំឮកវាណាស់។ រាល់ពេលដែលមនុស្ស​យើង​បរាជ័យផលសំខាន់មួយ​គឺ​កសាងសាច់ដុំផ្លូវចិត្ត មុខយើងមើលទៅស្ងប់ជាងមុន មិនងងើល ចិត្ត​យើង​ច្បាស់លាស់និង ជ្រៅជាងមុនដែលគិតថើៗលំៗ។

២ បរាជ័យពិតគឺការបោះបង់

អ្វីទៅដែល​បណ្តាលឱ្យមនុស្សមួយចំនួនបោះបង់ចោលក្តីសុបិន មិនតស៊់ូទៀត ខណៈអ្នកផ្សេង​បានវិលមកវិញពីការដួលច្រើនលើកបែរជា​មានសភាពល្អជាង? គឺរបៀបដែលពួកគេគិតអំពី«បរាជ័យ»។ បរាជ័យអាចជាផ្នែកមួយនៃផ្លូវវែងឆ្ងាយឆ្ពោះទៅរកភាពជោគជ័យប្រសិនបើចេះគិតតាមត្រឹមត្រូវ និង​រៀនពីកំហុស។

បុព្វហេតុដែលគ្មានសង្ឃឹមតែងកើតមានភ្លាមៗពេលយើងដួល នាំឱ្យមានអារម្មណ៍ដែលយល់ថា​យើងនេះពិបាកក្រោកណាស់ មិនអាចជួយខ្លួនបានទេ។ ការខ្មាស់អៀនឬការអាក់អន់ចិត្ត ការប្រៀបធៀបជាវិញ្ញាសារដែលយើង​ត្រូវវាយបំបែក ។

គន្លឹះដើម្បីងើបឡើងវិញពីការបរាជ័យគឺការផ្លាស់ប្តូររបៀបដែលយើង​ធ្លាប់គិត។ នៅពេលអ្នកគិតអំពីថា បើកហាងមួយ​ស្រួលបើពូកែហ្វេសប៊ុក ឬថាសរសេរសៀវភៅមួយស្រួលប្រសិន​ពូកែខ្មែរ ការបរាជ័យតែងតែ​ធ្វើឱ្យយើងខកចិត្ត​យូរប្រសិន​បើយើងមិនគ្រវែង​ចោលគំនិតខាងលើ។

៣ ទោះបីអ្វីៗមិនដំណើរការតាមគ្រោងទុក​យើងនៅមានជម្រើសB

ការរើសយកប្រឈម​និង​បរាជ័យដ៏មហន្តរាយមិនមានប្រយោជន៍ទេ ដូច្នេះ​ត្រូវមាន​ជម្រើសបង្កា  ផ្តោតលើអ្វីដែលអាចគ្រប់គ្រងបាន ហើយ​ទទួលយកវា​ សម្រាប់ថយទៅបង្វឹកដោយ សន្យាវិលមកវិញទៀត។ បរាជ័យមិនមែន​មានន័យថាយើង​មិនល្អគ្រប់គ្រាន់ទេ ផ្ទុយទៅវិញ យើងហ៊ាន ប្រកួតប្រជែងនឹងនរណាម្នាក់ឬអ្វីមួយ​ដែលមានសមត្ថភាពខ្ពស់ជាងយើង។ ធ្វើអ្វីៗដដែលៗធ្វើឱ្យធុញទ្រាន់ ហើយនិង​មិនរីកចម្រើន មានន័យថា​មិនហ៊ាន​បរាជ័យ​គឺរស់តាមរបៀបដដែល ។

៤ អំនួតកើតមកពីជោគជ័យស្រួលពេក​ឯភាពរឹងមាំសាងមកពីបរាជ័យ

អំនួតនិងមកបំផ្លាញយើង​ចំណែកភាពរឹងមាំជាកំណប់។ រាល់ពេលដែលយើងខំ​ប្រឹង​លោតចេញ​ពីបញ្ហា យើងហត់ ទាំងកាយនិងសតិអារម្មណ៍តែជាសម្ងាត់​យើងក្លាយជាចាស់ទុំនិងរឹងមាំ។  បរាជ័យអាចបង្ហាញថា យើងបាន​សាកជាមួយ​អ្វីមួយ​ខ្លាំងជាងសមត្ថភាព​ពិតរបស់យើង សម្រាប់​ ទាញយកចំណេះដឹង ឧបករណ៍និងទេពកោសល្យដែលបានប្រើពីមុននិងរំឮកខ្លួនថាលោតឡើងវិញ តាមវិធីណា។ ដូចមនុស្ស​មិនដែលលងើក៏មិនចេះហែលទឹកដែរ។

ដោយ ហាណា

ប្រភព៖ kampucheathmey.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK