ក្រោយជាសះស្បើយពីជំងឺ ពេលនេះ យូ ឌីស្កូ មានសាច់ភ្លឺថ្លា សាច់ដុំធំៗ លែងស្គមស្គាំងដូចពីមុនទៀតហើយ
Connect with us

ពីនេះពីនោះ

ក្រោយជាសះស្បើយពីជំងឺ ពេលនេះ យូ ឌីស្កូ មានសាច់ភ្លឺថ្លា សាច់ដុំធំៗ លែងស្គមស្គាំងដូចពីមុនទៀតហើយ

នំពេញ៖ ប៉ុន្មានឆ្នាំមុននេះ តារាសម្ដែងទទួលបានប្រជាប្រិយភាព លោក យូ ឌីស្កូ ធ្លាប់បានបាត់មុខពីសិល្បៈមួយរយៈធំ បន្ទាប់ពីមានជំងឺប្រចាំកាយត្រូវសម្រាកព្យាបាល និងតាមដាន ដើម្បីបានជាសះស្បើយផងដែរ។ ក្នុងនោះដែរ ក្រោយពេបានធ្វើការវះកាត់ប្ដូរក្រលៀន នៅក្នុងប្រទេសឥណ្ឌារួចមក ពេលនេះ តារារូបនេះ បានជាសះស្បើយហើយ។

យ៉ាងណាមិញ បច្ចុប្បន្ន តារាសម្ដែងរូបនេះ ក៏បានងាកមកប្រឡូកក្នុងវិស័យសិល្បៈសារជាថ្មី ដើម្បីបង្ហាញដល់ទស្សនិកជន ដែលធ្លាប់គាំទ្រលោកពីមុនមក។ ដោយឡែក បើងាកទៅមើលលើសុខភាព តារារូបនេះវិញ លោកក៏មានសុខភាពល្អ មាំមួនជាងមុន ក្រោយទទួលបានការព្យាបាល មិនតែប៉ុណ្ណោះយើងសង្កេតឃើញថា តារារូបនេះ ហាក់ជាមានទឹកមុខស្រស់ថ្លាជាងមុនផងដែរ។

ម្យ៉ាងវិញទៀត ថ្មីៗនេះ តារាសម្ដែងរូបនេះ បានធ្វើឲ្យហ្វេនៗជាច្រើនសប្បាយចិត្តជំនួសលោក ក្រោយឃើញមានសាច់ឈាមភ្លឺថ្លា និងរូបរាងមានសាច់ដុំធំតឹងណែន ហើយសង្ហាជាមុន ហើយពេលនេះ លោកខំព្យាយាមហាត់ប្រាណដើម្បីសុខភាពជាញឹកញាប់ផងដែរ។ ចំណែក ការលេងខ្លួនក៏កាន់តែទាន់សម័យជាងមុន រាល់សម្លៀកបំពាក់ដែលស្លៀក ពិតជាសាកសមតែម្ដង បន្ទាប់ពីឡើងទម្ងន់ លែងមានរូបរាងស្គមស្គាំងដូចពេលមុន៕

ប្រភព៖ khmerload.com

Trending

Copyright © 2019 ANARCHAK