ដើម្បីសុវត្ថិភាព!!! ថៃ នឹងបិទព្រំដែនអន្តរជាតិរបស់ខ្លួនរហូតដល់ឆ្នាំ២០២១
Connect with us

ថ្មីៗ

ដើម្បីសុវត្ថិភាព!!! ថៃ នឹងបិទព្រំដែនអន្តរជាតិរបស់ខ្លួនរហូតដល់ឆ្នាំ២០២១

បរទេស៖ ប្រទេសថៃ ទំនងជាមិនបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិមុនដំណាច់ឆ្នាំនេះទេ ដែលនេះគឺយោងទៅតាមការព្យាករណ៍របស់អភិបាលរងនៃអាជ្ញាធរទេសចរណ៍ថៃ។

ថ្លែងនៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយមេគង្គទេសចរណ៍ និងត្រាវែល លោក Chattan Kunjara Na Ayudhya អភិបាលរងនៃអាជ្ញាធរទេសចរណ៍ថៃ បានមានប្រសាសន៌ឲ្យដឹងថា មិនមានការពិភាក្សាអំពីពេលវេលាដែលបានចេញសម្រាប់ការបើកប្រទេសដើម្បីការកំសាន្ត និងក្រៅប្រទេសនោះទេ ដោយវិធីសាស្រ្តរបស់រដ្ឋាភិបាលថៃ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកព្រំដែនឡើងវិញ ហើយលោកមិនរំពឹងថា ប្រទេសថៃនឹងស្វាគមន៍ភ្ញៀវទេសចររហូតដល់យ៉ាងហោចណាស់ឆ្នាំ២០២១ ។

លោកបានបញ្ជាក់ទៀតថា មិនមានសញ្ញាណាមួយពីរដ្ឋាភិបាលដែលថា ប្រទេសនេះនឹងបើកនៅឆ្នាំនេះទេ ហើយការសម្រេចចិត្តនេះកំពុងតែដាក់សម្ពាធយ៉ាងខ្លាំងទៅលើឧស្សាហកម្មទេសចរណ៍។ រដូវបុណ្យគ្រីស្ទម៉ាស់ (ខែដែលមានភ្ញៀវច្រើន) ដូច្នេះវាអាចមានគ្រោះថ្នាក់ហានិភ័យច្រើន ដូច្នេះហើយខ្ញុំកំពុងសំឡឹងមើលនៅថ្ងៃចូលឆ្នាំចិនក្នុងខែកុម្ភៈ ដែលនេះជាសំណើរដ៏ល្អបំផុតនាពេលបច្ចុប្បន្ននេះ ដើម្បីដាក់ស្នើរឲ្យរដ្ឋាភិបាលបើកច្រកព្រំដែនអន្តរជាតិទទួលភ្ញៀវទេសចរឡើងវិញ។

បច្ចុប្បន្នបញ្ជីឈ្មោះក្រុមដែលត្រូវបានអនុញ្ញាតអោយចូលក្នុងប្រទេសថៃ វិញគឺត្រូវគោរពក្រោមវិធានសុខភាពតឹងរឹង ដែលត្រូវបានពង្រីកពីអ្នកការទូត និងមន្រ្តីអង្គការសហប្រជាជាតិដល់អ្នកជំនួញ អ្នកវិនិយោគ ដែលមានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុមអ្នកផលិតខ្សែភាពយន្ត កម្មករចំណាកស្រុក បុគ្គលិកតាំងពិព័រណ៍ និងអ្នកកាន់ទិដ្ឋាការថៃវរជន ប៉ុន្តែក៏មានលក្ខខណ្ឌដែលបានកំណត់លើប្រភេទមនុស្សទាំងនេះ ដែលត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ចូលប្រទេសវិញរួមទាំងប្រទេសដែលចាកចេញ។ មនុស្សគ្រប់គ្នាត្រូវចំណាយពេល១៤ថ្ងៃ ក្នុងការដាក់ឲ្យនៅដាច់ពីគ្នាដោយរដ្ឋ ៕
ប្រភព៖ Thethaiger

ដកស្រង់ដោយ៖ kbn.news

ថ្មីៗ2 weeks ago

សូមត្រៀម!!! ប្រទេសថៃជូនដំណឹងមកកម្ពុជា អាចនឹងបើកទឹកទម្លាក់មក ហើយបើថៃទម្លាក់ទឹក ខេត្តបន្ទាយមានជ័យ នឹងទទួលរងផលប៉ះពាល់បន្ថែម

គួរដឹង4 weeks ago

គតិអប់រំ៖ សុភាសិត​ដ៏មាន​តម្លៃ​ ៧ ​ឃ្លា​របស់​ជនជាតិ​កូរ៉េ​

ពីនេះពីនោះ2 weeks ago

ចិត្តបុណ្យណាស់! ឧកញ៉ា ឌួង ឆាយ បរិច្ចាគ១០ម៉ឺនដុល្លារ ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

ថ្មីៗ2 weeks ago

ត្រៀម!!! ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក FBI នឹងបើកការិយាល័យនៅកម្ពុជា ដើម្បីជួយតាមដានស៊ើបអង្កេតករណីប្រភេទនេះ

ពីនេះពីនោះ2 weeks ago

គ្រោះធម្មជាតិ ! នារីរបាំបុរាណ ស្រស់ស្អាតម្នាក់នេះ ត្រូវបា ត់ ប ង់ ជី វិ ត ព្រោះរលំផ្ទះសង្កត់

Trending

Copyright © 2019 ANARCHAK