កំហុសទាំងអស់នេះហើយដែលមហាសេដ្ឋីធំៗមិនឱ្យកើតឡើងជាលើកទី២
Connect with us

គួរដឹង

កំហុសទាំងអស់នេះហើយដែលមហាសេដ្ឋីធំៗមិនឱ្យកើតឡើងជាលើកទី២

អ្នកជោគជ័យ តែងតែរៀនពីកំហុសរបស់ខ្លួនឯង ឬអ្នកដ៏ទៃ ដែលធ្វើឱ្យ ខ្លួនឯងដឹងច្បាស់ ពីចំណុចខ្វះខាតរបស់ខ្លួនឯង និង រកវិធីដើម្បីស្រាយ។ ការបង្កើតកំហុសមិនមែនជារឿងអាក្រក់អីទេ តែអ្វីដែលអាក្រក់នោះគឺ អ្នកធ្វើឱ្យមានកំហុសនេះកើតឡើងដដែលៗទៅវិញទេ។ខាងក្រោមនេះ ជាកំហុសដែលមហាសេដ្ឋីធំនឹងមិនធ្វើឱ្យវាកើតមានជាលើកទី២ឡើយ៖

យកអារម្មណ៍ទៅសម្រេចចិត្ត៖ ពេលខ្លះអ្នកប្រើអារម្មណ៍សម្រាប់ធ្វើការវិនិច្ឆ័យលើអ្វីមួយ ប៉ុន្តែកាលដែលអ្នក ប្រើអារម្មណ៍ក្នុងសម្រេចកិច្ចជាមួយដៃគូសហការរបស់អ្នក ដោយ ខ្វះការពិចារណានោះ នោះវានឹង ធ្វើឱ្យអ្នកមានការសោកស្ដាយនៅពេលក្រោយ។

គ្មានភាពស្មោះត្រង់ចំពោះខ្លួនឯង៖ ការមិនស្មោះត្រង់ចំពោះខ្លួនឯង មានន័យថាអ្នកនិយាយច្រើនជាងធ្វើ ដោយមិនបានគិតទៅលើសកម្មភាពនៃការធ្វើ ដែលតែងតែក្បត់ពាក្យសន្យាលើខ្លួនឯងជានិច្ច។ សូម្បីតែខ្លួនឯង អ្នកមិនអាចស្មោះត្រង់ផង ចុះអាចទេដែលអ្នកអាចស្មោះត្រង់ទៅលើអ្នកដ៏ទៃបាននោះ។ អ្នកត្រូវដឹងថា ក្នុងជីវភាពនៃការរកស៊ី ភាពស្មោះត្រង់គឺជារឿងមួយដ៏សំខាន់បំផុតដើម្បីកសាងក្រុម ក៏ដូចជាកសាងកេរ្តិ៏ឈ្មោះផងដែរ។

ធ្វើរឿងកំប៉ិកកំប៉ុកច្រើនពេក៖ ការព្រួយបារម្ភពីរឿងដែលគ្មានប្រយោជន៍ច្រើន នោះនឹងធ្វើឱ្យ អ្នកខាតពេល និង ឈឺក្បាលឥតអំពើ។ អ្នកគួរយកពេលវេលារបស់អ្នក មកគិតអ្វី ដែលមានសារៈ សំខាន់សម្រាប់អ្នក និង មនុស្សដែលអ្នកស្រលាញ់វិញទើបល្អ។

ត្រូវចេះរកជំនួយពីអ្នកដ៏ទៃ៖ ដើម្បីសម្រេចកិច្ចធំ អ្នកត្រូវការធ្វើការងារជាមួយមនុស្សជាច្រើន មិនមែនអ្នកតែម្នាក់ឯងអាចសម្រេចកិច្ចការធំបាននោះទេ។ វាប្រហែលជាអ្នកគិតថាខ្មាសអៀន ខ្លាចគេថាអន់ បានជាអ្នកមិនហ៊ានសុំការជួយពីអ្នកដទៃនោះ។ ប៉ុន្តែអ្នកត្រូវដឹងថាមនុស្សជោគជ័យ តែងគិតថា ពួកគេមិនអាចធ្វើការងារទាំងអស់បាននោះទេ ដូច្នេះពួកគេត្រូវការអ្នកមកជួយពន្លឿន ការងាររបស់ពួកគេ៕

អត្ថ​បទ៖ ប៊ុនហ៊ាង

ប្រភព៖ business-record.com

Trending

Copyright © 2019 ANARCHAK