ពុទ្ធភាសិត៖ "ពៀររមែងរំងាប់ដោយការមិនចងពៀរ"
Connect with us

គួរដឹង

ពុទ្ធភាសិត៖ “ពៀររមែងរំងាប់ដោយការមិនចងពៀរ”

#គួររំងាប់ពៀរ_ឬបង្ការកុំឱ្យមានពៀរ?

១. ពុទ្ធភាសិតមួយបានពោលថា “ពៀររមែងរំងាប់ដោយការមិនចងពៀរ” ដែលខ្មែរយើងនិយមបកស្រាយថា “ការមិនចងគំនុំគុំកួន ឬកុំតបតទៅនឹងនរណាម្នាក់ដែលមកបំពានយើង គឺជាមាគ៌ាកសាងសេចក្តីសុខ”។ តើយើងអាចធានាបានទេ ថានឹងមិនតបតនៅពេលមានគេមកបំពានខ្លួន? ពិតមែនហើយថាការសន្ដោស រមែងទទួលបាននូវសេចក្តីសុខផង និងបានចាកផុតពីការចងពៀរទាំងឡាយផង។ ប៉ុន្តែ ក្នុងឋានៈយើងជាបុថុជ្ជនបែបនេះ តើនឹងមានផ្លូវអាចរក្សាលំនឹងចិត្តចំពោះអកុសលកម្ម ដែលខ្លួនបានទទួលដែរឬទេ? វាប្រហែលជាអាចធ្វើទៅរួចចំពោះករណីតិចតួចប៉ុណ្ណោះ។ ព្រោះអ្វី? ព្រោះមនុស្សជាច្រើនតែងតែគិតថា ការមិនតបត គឺទុកដូចជាយើងបើកដៃឱ្យអ្នកដែលតែងតែបំពានគេកាន់តែបានចិត្តអ៊ីចឹង។

២. តាមច្បាប់កម្មផល ប្រសិនបើយើងសាបព្រោះអំពើណាមួយ យើងនឹងទទួលនូវផលនោះត្រឡប់មកវិញដូចគ្នា។ ដូច្នេះ តាមផ្លូវសីលធម៌ និងតាមពុទ្ធភាសិតខាងលើ គឺមិនអាចតបតនឹងពៀរបានឡើយ។ ប៉ុន្តែ នៅក្នុងសង្គមគេបានបង្កើតច្បាប់ ដើម្បីដាក់ទណ្ឌកម្មដល់បុគ្គលទាំងឡាយណាដែលប្រព្រឹត្តខុស។ ការផ្ដន្ទាទោសលើបុគ្គលណាម្នាក់ទៅតាមផ្លូវច្បាប់ វាពុំមែនជាការយកពៀរទៅរំងាប់ពៀរនោះទេ តែវាគឺជាផលដែលគេសមនឹងទទួល ស្របតាមទង្វើដែលខ្លួនបានប្រព្រឹត្តនោះៗ។ ការបង្កើតច្បាប់ និងការដាក់ទណ្ឌកម្មចំពោះបុគ្គលដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ គឺជាគោលការណ៍សកលមួយ ដែលប្រទេសនានាក្នុងលោកតែងតែអនុវត្ត។ ដូច្នេះ ដើម្បីចៀសវាងយកពៀរទៅរំងាប់ពៀរ យើងគួរដាក់ទោសដល់បុគ្គលដែលបង្កើតពៀរ ដោយផ្លូវច្បាប់ ឬយុត្តិធម៌។

៣. អ្វីដែលសំខាន់ សម្រាប់ការចៀសវាងកុំឱ្យមានពៀរ យើងត្រូវត្រឡប់មកពិនិត្យមើលសកម្មភាពជាប្រចាំរបស់ខ្លួនវិញម្តង។ តាមការទូន្មានរបស់ពុទ្ធភាសិតពីខាងដើមនេះ គឺបង្រៀនឱ្យយើងចេះប្រុងប្រយ័ត្ននូវការប្រព្រឹត្តរបស់ខ្លួនឱ្យបានល្អ។ ប្រសិនបើយើងរង់ចាំកម្ចាត់ពៀរ នៅពេលដែលវាកើតឡើង គឺមានន័យថា សកម្មភាពរបស់យើងក៏បានចូលរួមចំណែកក្នុងការធ្វើឱ្យមានពៀរនោះដែរ។ ដូច្នេះ គួរផ្លាស់ប្តូរ ដោយទូន្មានខ្លួនឯងឱ្យក្លាយជាមនុស្សសុចរិត ចេះសន្ដោសប្រោសប្រណី និងចេះខ្វល់ខ្វាយអំពីទុក្ខធុរៈអ្នកដទៃ ហើយប្រឹងប្រែងលើកស្ទួយគំនិត និងសកម្មភាព ដែលបម្រើឱ្យប្រយោជន៍រួម នោះយើងនឹងមិនមានពៀរទៀតឡើយ៕

ប្រភពអត្ថបទ៖ ហ្វេសប៊ុក Ratha Mom

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK