មិនធម្មតា! តារាម៉ូឌែលជប៉ុនវ័យ៥២ឆ្នាំម្នាក់ ប្រាប់គន្លឹះធម្មជាតិងាយៗធ្វើឲសម្រស់យក្មេងជាងវ័យ
Connect with us

គួរដឹង

មិនធម្មតា! តារាម៉ូឌែលជប៉ុនវ័យ៥២ឆ្នាំម្នាក់ ប្រាប់គន្លឹះធម្មជាតិងាយៗធ្វើឲសម្រស់យក្មេងជាងវ័យ

ជប៉ុន៖ តារាម៉ូដែល​មួយ​រូប​ របស់​ប្រទេស​ជប៉ុន​កំពុង​​តែ​ទទួល​បាន​នៅ​ភាព​ល្បី​ល្បាញ​យ៉ាង​ខ្លាំង​ ជា​មួយ​នឹង​ស្បែកមុខ សម៉ត់​រលោង មើល​ទៅ​នៅ​តែ​ក្មេង​ជាង​វ័យ ​បើ​ទោះបី​ជា​ឈាន​ចូល​ដល់​​វ័យ ៥២​ឆ្នាំ​ទៅហើយ​យ៉ាង​ណាក្តី។

តារាម៉ូដែល ​ដែល​មាន​ឈ្មោះ​ថា​Masako Mizutani វ័យ​៥២​ឆ្នាំ​រូប​នេះ ​បាន​បង្អួត​សម្រស់​នៅ​តែ​ក្មេងរបស់​អ្នកនាង​​លើទស្សនាវដ្តី​Beauty Story កាលពី​ពេល​ថ្មី​ៗនេះ។ ក្នុ​ងនោះ​ក៏​បាន​ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន មាន​ការ​កោត​សរសើរ ​រួម​នឹង​​ការ​ងឿង​ឆ្ងល់ ហើយ​ចង់​ដឹង​ ​អំពី​​វិធី​សាស្ត្រ​ថែរក្សា​សម្រស់ ​របស់​តារាស្រី​រូប​នេះ​ជា​ខ្លាំង​។

មិន​ឲ្យ​អ្នក​គាំទ្រ​មាន​ចម្ងល់​យូរ ​តារាម៉ូដែលរូបនេះ​ក៏​បាន​បង្ហើប​ពី​វិធី​សាស្ត្រ​​ងាយ​ៗដែល​អ្នក​នាង ​បាន​អនុវត្តន៍ជា​ប្រចាំ​​ជាមួយ​នឹង​វត្ថុ​ធាតុ​ដើម​ ដែល​ងាយ​ស្រួល​រក​ ហើយ​មនុស្ស​ភាគ​ច្រើន ​បាន​មើល​រំលង​ពី​សារៈប្រយោជន៍​របស់​វាផងដែរ​។

វិធី​សាស្ត្រ​ទី១៖ គឺ​ Masako Mizutani តែង​តែ​ធ្វើ​ការ​លុប​លាង​មុខ ​ជាមួយ​នឹង​ទឹក​ដែល​លាង​អង្ករហើយ​​ជា​រៀង​រាល់​ថ្ងៃ។ ពោល​គឺ​នៅ​រាល់​ពេល​ដែល ​ដាំ​បាយ​នាង​តែង​តែ​ត្រង​ទុក​ទឹក ​ដែល​លាង​អង្ករ​ហើយ​នោះ​ទុ​កក្នុង​ដប​ទឹក​មួយ​ដោយអ្នក​នាង​ប្រើ​វា​តែ​១ ទៅ​២​ ថ្ងៃ​ប៉ុណ្ណោះ។​ ព្រោះ​បើ​ទុក​យូរ​វា ​និង​ផ្អូម​ហើយ​មិន​ល្អ​សម្រាប់​ស្បែកមុខ ​របស់​យើង​នោះ​ទេ។

លាងមុខ​ជាមួយ​ទឹក​អង្ករ
វិធី​សាស្ត្រ​ទី​២៖ លាប​យ៉ាអួរ​ឲ្យ​បាន​១ ទី​២ ដង​ក្នុង​មួយ​សប្តាហ៍។ បន្ទាប់​មក​លាង​ជម្រះ​វា​ជាមួយ ​នឹ​ងទឹក​ធម្មតា។ ដែល​វិធី​សាស្ត្រ​នេះ ​អាច​ជួយ​បន្ថែម​នៅសារធាតុចិញ្ចឹម រួម​ទាំង​​វីតាមីន​C និង​D ចូល​ទៅ​កាន់​​ស្បែកមុខ​​យើង ដើម្បី​ប្រឆាំង​និង​ភាព​ជ្រើវជ្រួញ​ផងដែរ។

លាប​យ៉ាអួរ​
វិធី​សាស្រ្តទី​៣៖ ទម្លាប់​ធ្វើ​ការ​ម៉ាស្សា​មុខ​ជា​ប្រចាំ រួម​ជា​មួយ​នឹង​សេរ៉ូម​ ដើម្បី​ជួយ​បណ្តឹង​ស្បែក​មុខ​​។

​ធ្វើ​ការ​ម៉ាស្សា​មុខ​ជា​ប្រចាំ
វិធីសាស្ត្រទី​៤៖ ក្រៅ​ពី​វិធី​សាស្ត្រ​ ថែរក្សា​ស្បែកមុខ​ទាំង​នោះ​ហើយ ​យើ​ងក៏​ត្រូវ​បង្កើត​ទម្លាប់​ក្នុង​ការ​ញុំា​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដោយ​ព្យា​យាម​ញុំា បន្លែនិង​ផ្លែ​ឈើ ឲ្យ​បាន​ច្រើន។

ញុំា បន្លែនិង​ផ្លែ​ឈើ ឲ្យ​បាន​ច្រើន
វិធី​សាស្ត្រ​ទី​៥៖ បើ​សិន​ជា​អាច​គួរ​តែ​ព្យាយាម ​បិទ​ម៉ាស​មុខជាមួយ​នឹង ​ផលិតផលណា​ដែលមាន ផ្ទុកនូវសារធាតុចិញ្ចឹមច្រើន​ដែល​អាច​ជ្រាបចូលធ្វើឲ្យស្បែកមុខ​ស និងអាច​កម្ចាត់​សារធាតុមិន​ល្អ ​លើ​ផ្ទៃមុខរបស់​យើង​បាន​។ គួរ​តែ​ព្យាយាម​បិទ​ម៉ាស​ ឲ្យ​បាន​យ៉ាង​ហោច​ណាស់​៣ ដងក្នុង​មួយ​សប្តាហ៍ ​ទើប​ជា​ការ​ល្អ​៕

ប្រភព៖ khmerload

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK