ឆាវឆាវ៖ "បើសង្ស័យកុំប្រើ បើប្រើកុំសង្ស័យ" ដូចនឹងមនុស្សចរិតស្វា តែងរស់ជាមួយកាសង្ស័យច្រើន
Connect with us

គួរដឹង

ឆាវឆាវ៖ “បើសង្ស័យកុំប្រើ បើប្រើកុំសង្ស័យ” ដូចនឹងមនុស្សចរិតស្វា តែងរស់ជាមួយកាសង្ស័យច្រើន

#មនុស្សចរិតស្វា

១. ស្វា ជាសត្វមួយប្រភេទដែលរស់នៅជាមួយនឹងការសង្ស័យច្រើន។ បើទោះបីជាថ្នឹកនឹងការរស់នៅលើដើមឈើយ៉ាងដូចម្តេចក្ដី ក៏វាមិនដែលទុកចិត្តដើមឈើឡើយ។ ម្ល៉ោះហើយ ទើបស្វាមិនអាចបង្ហាញថា ខ្លួនវាជាសត្វដែលមាននិស្ស័យស្ងប់ស្ងៀមនោះទេ។ រាល់ពេលកំពុងដេក វាចូលចិត្តចុះទៅស្ទាបគល់ឈើដែលវាបានដេកញឹកញាប់ណាស់ ពីព្រោះវាមិនទុកចិត្តដោយខ្លាចថា ដើមឈើនោះអាចរលំដោយប្រការណាមួយ។

២. ចំណែកមនុស្សចរិតស្វាវិញ គឺជាមនុស្សដែលពូកែសង្ស័យច្រើន។ សង្ស័យច្រើន ខុសពីឆ្ងល់ច្រើន។ ដ្បិតឆ្ងល់ច្រើន គឺជាជំហានចាប់ផ្តើមនៃការរកឃើញនូវទស្សនវិជ្ជារបស់ទស្សនវិទូក្នុងលោក ដូចជា អ៊ីសាក់ ញូតុន (Isaac Newton) ដែលឆ្ងល់ថា “ហេតុអ្វីផ្លែប៉ោមធ្លាប់មកលើដី?” ជាដើម។ ចំណែកសង្ស័យច្រើន គឺជាចំណុចចាប់ផ្តើមនៃការបាក់បែកគ្នាក្នុងសង្គម។ ឆាវ ឆាវ ដែលគេតែងតែលើកសរសើរថា ជាអ្នកដឹកនាំពូកែប្រើមនុស្ស បាននិយាយថា “បើសង្ស័យកុំប្រើ បើប្រើកុំសង្ស័យ”។ ប្រសិនបើមនុស្សស្រលាញ់សង្គម រវល់យកពេលវេលាមកប្រើដើម្បីសង្ស័យមនុស្ស ដោយចោទថាជាក្រុមនេះ ឬក្រុមនោះ គឺគេនោះឯងជាចំណុចចាប់ផ្តើមនៃការបែកបាក់គ្នាផង និងមិនមានពេលគ្រប់គ្រាន់ដើម្បីបង្កើតនូវសកម្មភាពជាគុណប្រយោជន៍ផង។

៣. គំនិតសង្ស័យច្រើន នាំមកនូវគុណវិបត្តិច្រើនជាងគុណសម្បត្តិ។ ការសង្ស័យគ្នានៅក្នុងសម័យខ្មែរក្រហម បានឆក់យកអាយុជីវិតប្រជាជនខ្មែរអស់ជាង ២លាននាក់ និងបានបន្តធ្វើឱ្យសង្គមមានស្នាមបែកបាក់គ្នាមកទល់សព្វថ្ងៃ។ ការសង្ស័យក្នុងពេលនោះ បានចាប់ផ្តើមបំបែកបំបាក់មនុស្ស តាំងពីពួកកម្មាភិបាលជាន់ខ្ពស់ រហូតដល់ប្រធានសហករណ៍នៅតាមមូលដ្ឋាន។ លទ្ធផលចុងក្រោយ សង្គមក៏ចួបនូវសោកនាដកម្មយ៉ាងជូរចត់ជាទីបំផុត។ ចំណែកអ្នករងគ្រោះ គឺជាជនទាំងឡាយណា ដែលស្ថិតក្រោមចំណាប់ខ្មាំងនៃការសង្ស័យរបស់ពួកមនុស្សមិនច្បាស់លាស់ចំពោះជោគវាសនាអនាគតរបស់ប្រទេសជាតិ។

៤. ហ៊ីត្លែ (Adolf Hitler) បានលើកទឹកចិត្តដល់យោធារបស់ខ្លួន ដោយប្រយោគមួយឃ្លាថា “ជឿ និងប្រយុទ្ធ”។យើងមិនពិបាកនឹកស្រមៃទៅដល់ភាពរៀបរយនៃកងទ័ពណាស៊ីនោះទេ ពីព្រោះប្រវត្តិសាស្ត្រជាច្រើនបានកត់ត្រាអំពីរឿងនេះរួចទៅហើយ។ មូលហេតុដែលពួកគេបរាជ័យ គឺមកពីប្រឆាំងនឹងច្បាប់ធម្មជាតិប៉ុណ្ណោះ។ ខ្ញុំអាចមានកំហុសលក្នុងទីនេះ ពីព្រោះលើកយកភាពវិជ្ជមានរបស់ ហ៊ីត្លែ ដែលពិភពលោកកំពុងជំរុញឱ្យមានការស្អប់ខ្ពើមមកនិយាយ។ ប៉ុន្តែ ចេតនារបស់ខ្ញុំ គ្រាន់តែចង់ឱ្យឃើញពីគុណសម្បត្តិនៃការជឿជាក់គ្នាទៅវិញទៅមកនៅក្នុងក្រុម និងនៅក្នុងសង្គមជាតិដែលខ្លួនកំពុងរស់នៅប៉ុណ្ណោះ។ ប្រសិនបើគ្មានការជឿទុកចិត្ត គំនិតសាមគ្គីក៏មិនអាចកើតឡើងបានឡើយ។

៥. សង្គមយើងសព្វថ្ងៃនេះ ព្រោះតែទ្រឹស្តីក្នុងរឿង “សាមកុក ឬនគរទាំងបី” ក៏បានចូលរួមចំណែកបង្រៀនឱ្យមនុស្សខ្មែរយើងចេះសង្ស័យគ្នាច្រើនណាស់ដែរ។ មនុស្សខ្មែរយើង ដែលគេធ្លាប់ស្គាល់យ៉ាងទូលំទូលាយថា ជាក្រុមមនុស្សមួយពួកមានមនោសញ្ចេតនាខ្ពស់ ក៏ប្រែជារស់នៅមិនសូវទុកចិត្តគ្នាទៅវិញ។ ការមិនទុកចិត្តគ្នា ឬសង្ស័យច្រើននេះហើយ ដែលនាំឱ្យមានការបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គម។ សង្គមដែលសម្បូរមនុស្សបែកបាក់គ្នា ប្រាកដជាមើលមិនយល់ ហៅមិនឮចំពោះអ្វីដេលគេឱ្យឈ្មោះថា “ការរីកចម្រើន” ឡើយ។ និយាយដូច្នេះ មិនមែនខ្ញុំចង់បានន័យថា រឿងសាមកុកអាក្រក់នោះទេ ដ្បិតចរិតអ្នកសិក្សានឹងរកឃើញភាពវិជ្ជមានរបស់វាមិនខាននោះទេ។ ការមើលឃើញជនជាតិរួមលោហិតក្នុងភាពជាសត្រូវ មិនមែនជាការគាប់ប្រសើរទេ ហើយក៏មិនអាចនាំមកនូវសុខសន្តិភាពជូនសង្គមជាតិបានឡើយ៕

ប្រភពអត្ថបទ៖ ហ្វេសប៊ុក Ratha Mom

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK