ថ្មីៗ
គួរឲកោតសរសើរ! វិស្វករស្ត្រីខ្មែរដំបូងនៅ NASA ជួយផលិតយានរុករកបង្ហោះទៅភពអង្គារដោយជោគជ័យ

លោកស្រី Ny Sou Okon ចាប់កំណើតនៅក្រុងភ្នំពេញ មុនផ្លាស់ទីលំនៅមករស់នៅសហរដ្ឋអាមេរិកជាមួយក្រុមគ្រួសារ បានតស៊ូរព្យាយាមសិក្សារហូតបានក្លាយជាវិស្វករម្នាក់ប្រចាំអង្គការ NASA ។
លោកស្រី Okon និងស្វាមី ទាំង ២ នាក់សុទ្ធតែជាវិស្វករនៅមន្ទីរពិសោធបង្ហោះយានអវកាសប្រចាំអង្គការ NASA ។ ពួកគាត់ទាំង ២ បានចំណាយពេលរាប់ឆ្នាំក្នុងការជួយបង្កើតយានរុករកមួយដែលមានឈ្មោះថា «Perseverance» ដែលទើបតែធ្វើការបង្ហោះឆ្ពោះទៅកាន់ភពអង្គារ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅនេះ ។
ការបង្ហោះយានទៅកាន់ភពអង្គារ គឺជាភាពជោគជ័យដ៏ធំបំផុតមួយសម្រាប់ក្រុមគ្រួសារលោកស្រី Okon ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការរីករាលដាលឆ្លងនៃវីរុសកូវីដ ១៩ ពួកគេទាំង ២ នាក់
មិនអាចចូលរួមក្នុងការបង្ហោះយាននេះដោយផ្ទាល់ឡើយ ប៉ុន្តែការចូលរួមទស្សនាទិដ្ឋភាពនៃការបង្ហោះជាមួយនឹងមិត្តរួមការងាររបស់ពួកគេ ដែលលះបង់ពេលវេលាជាច្រើនក្នុងអាជីពរបស់ពួកគេនេះ គឺបានធ្វើឲ្យពួកគេទទួលបានក្ដីរំភើបគ្រប់គ្រាន់ហើយ ។
យានរុករក «Perseverance » បានបង្កើតឡើងដោយជោគជ័យ ដោយមានការជម្រុញពីខ្សែជីវិតរបស់ក្រុមគ្រួសារលោកស្រី Okon ដែលបានតស៊ូព្យាយាមគ្រប់បែបយ៉ាងគ្មានទិសដៅច្បាស់លាស់ ទម្រាំបានមកដល់សព្វថ្ងៃនេះ ។
ជំនាន់ខ្មែរក្រហម ឪពុកម្ដាយលោកស្រី Okon នៅពេលនោះលោកស្រីនៅជាទារកក្នុងផ្ទៃនៅឡើយ បានជម្លៀសចេញទាំងយប់ចេញពីប្រទេសកម្ពុជា ទៅកាន់ជំរំជិតបំផុតក្នុងប្រទេសវៀតណាម ។
ក្នុងដំណើរភៀសខ្លួននោះ ពួកគាត់បានចាកចេញពីស្រុកកំណើតនៅខេត្តព្រៃវែង ដោយការជិះកង់ទៅកាន់ព្រំដែនប្រទេសវៀតណាម ដើម្បីការពារខ្លួនមួយរយៈ ។ ក្រោយរបបខ្មែរក្រហមបានបញ្ចប់ គ្រួសាររបស់លោកស្រី Okon បានជឿជាក់ថានឹងមានសុវត្ថិភាពវិញហើយក្នុងការវិលមកកាន់ស្រុកកំណើតខ្លួនវិញ ។
ពួកគាត់បានមកកាន់ប្រទេសកម្ពុជាវិញ ដោយស្នាក់នៅក្រុងភ្នំពេញបានប៉ុន្មានឆ្នាំ ប៉ុន្តែអំពើហិង្សា និងអំពើពុករលួតបានបន្តកើតមានឡើង ។
នៅពេលនោះហើយ ដែលជាពេលលោកស្រី Okon បានចាប់កំណើត ដែលធ្វើឲ្យក្រុមគ្រួសាររបស់គាត់មកទល់បច្ចុប្បន្នមានសមាជិកចំនួន ៥ នាក់ ប៉ុន្តែនៅតែមានអារម្មណ៍ថានៅមិនមានសុវត្ថិភាពនៅឡើយ ។ ពួកគាត់បានធ្វើការជម្លៀសខ្លួនជាថ្មី ដោយលើកនេះធ្វើដំណើរទៅកាន់ជំរំក្នុងប្រទេសថៃ ។
ពួកគាត់បានចាប់ផ្ដើមធ្វើការរុករកទីជម្រកថ្មី ដោយពេលនោះ បានដាក់ពាក្យទៅកាន់ប្រទេសចំនួន ៣ រួមមានប្រទេសជប៉ុន បារាំង និងសហរដ្ឋអាមេរិក ។
នៅពេលនោះ ប្រទេសជប៉ុនបានចេញការអនុញ្ញាតឲ្យទៅរស់នៅទីនោះមុនគេ ប៉ុន្តែពួកគាត់នៅពន្យារពេលដោយធ្វើការពិភាក្សាគ្នាសិន ព្រោះដោយសារពួកគាត់ចង់រស់នៅសហរដ្ឋអាមេរិកជាង ។
មិនយូរប៉ុន្មាន អាមេរិកក៏បានអនុញ្ញាតឲ្យពួកគេទៅរស់នៅទីនោះមែន ដោយក្នុងឆ្នាំ ១៩៨៤ ពួកគាត់បានធ្វើការផ្លាស់ទៅនៅរដ្ឋ Texas និងក្រោយមកទៀតក៏បន្តផ្លាស់ទៅនៅ Long Beach ដែលជាកន្លែងជនអន្តោប្រវេសន៍កម្ពុជារស់នៅច្រើន ។
នៅទីនោះហើយ លោកស្រី Okon អាចបន្តរស់នៅប្រកបដោយសុវត្ថិភាព ទទួលបានការរៀនសូត្រតាំងពីតូច រហូតដល់បញ្ចប់ការសិក្សាផ្នែកវិស្វករ និងទទួលបានការងារផ្នែកនេះក្នុងអង្គការ NASA ក្នុងឆ្នាំ ២០១៦ ។
ការទទួលគម្រោងបង្កើតយានអវកាសមួយនេះ គឺមានន័យបំផុតចំពោះរូបគាត់ និងក្រុមគ្រួសារ ព្រោះវានឹងអាចជួយរុករកប្រវត្តិនៃជីវិតដែលរស់រាននៅលើភពអង្គារនោះ ដោយការតស៊ូព្យាយាមដូចជាដំណើរជីវិតគ្រួសាររបស់នាងផងដែរ ។
គួរបញ្ជាក់ថា យាន «Perserverance» គ្រោងនឹងចុះចតលើដីភពអង្គារនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខ ៕
ប្រភព៖ i-111.com
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង1 year ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត2 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង