មិនធម្មតា! លោកតាអាយុ ១១៤ ឆ្នាំមិនដែលឈឺសូម្បីម្តងនៅក្នុងជីវិតរបស់គាត់ ប្រាប់ឈ្មោះអាហារ ៥ មុខជួយឱ្យរស់បានយូរនិងមាំមួនដល់អាយុ១០០
Connect with us

គួរដឹង

មិនធម្មតា! លោកតាអាយុ ១១៤ ឆ្នាំមិនដែលឈឺសូម្បីម្តងនៅក្នុងជីវិតរបស់គាត់ ប្រាប់ឈ្មោះអាហារ ៥ មុខជួយឱ្យរស់បានយូរនិងមាំមួនដល់អាយុ១០០

លោកតា Bernardo LaPallo មិនមែនជាមនុស្សធម្មតាទេ។ កើតក្នុងឆ្នាំ១៩០១ និងស្លាប់នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៥ នៅអាយុ ១១៤ ឆ្នាំ លោកតាគឺជាមនុស្សអាយុវែង មិនមែនចៃដន្យទេ គឺគាត់មានមហិច្ឆតានិងដាក់វិន័យលើខ្លួនឯងដើម្បីរស់ឱ្យបានយូរ។

លោកតាជនជាតិអាមេរិកកាត់ប្រេស៊ីល កើតនៅទីក្រុង Mesa រដ្ឋ Arizona រូបនេះអះអាងថា គាត់មិនដែលឈឺសូម្បីម្តងនៅក្នុងមួយជីវិតរបស់គាត់ ហើយមូលហេតុដែលគាត់មិនដែលឈឺព្រោះគាត់មិនដែលពិសាសាច់ក្រហម និងពិសាតែអាហារសរីរាង្គនិងបន្លែ។ ទោះយ៉ាងណា មុនពេលគាត់ស្លាប់ដោយមូលហេតុវ័យជរា គេបានចងក្រងជាវីដេអូមួយរបស់គាត់​ ដោយរៀបរាប់អំពីអាថ៍កំបាំងនៃអាហារទាំង ៥ មុខ ដែលជួយឱ្យគាត់រស់បានដល់អាយុ១០០ប្លាយ និង មានកម្លាំងមាំមួន។

១. ខ្ទឹមស ៖ ផ្ទុកសារធាតុប្រឆាំងមេរោគនិងបាក់តេរីផ្សេងៗ។ 

២. ទឹកឃ្មុំ ៖ មានប្រសិទ្ធភាពព្យាបាលជំងឺជាច្រើនមុខ។

៣. ឈើអែម ៖ ជួយបន្ថយកូឡេស្តេរ៉ុល និង ទប់ស្កាត់ជំងឺទឹកនោមផ្អែម។ 

៤. សូកូឡា ៖ លោកតា LaPallo ថា អ្នកដែលចាត់ទុកសូកូឡាសម្រាប់តែក្មេងៗគឺខុសហើយ ព្រោះវាផ្ទុកសារធាតុជាច្រើនជួយឱ្យអាយុវែង ចឹងមនុស្សប្រភេទណាក៏អាចទទួលទានវាបានដែរ។

៥. ប្រេងអូលីវ ៖ ប្រេងធម្មជាតិនេះល្អដល់សុខភាពណាស់ ពេលយកវាមកឆាចៀនអាហារនិងបន្លែផ្សេងៗ៕

ចុចទីនេះដើម្បីទស្សនាវិឌីអូរ

ប្រភព៖ khmeread.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK