ឈ្វេងយល់! សៀវភៅស្នាក់នៅ និង​សៀវភៅ​គ្រួសារ ខុសគ្នាយ៉ាងម៉េចខ្លះ?
Connect with us

គួរដឹង

ឈ្វេងយល់! សៀវភៅស្នាក់នៅ និង​សៀវភៅ​គ្រួសារ ខុសគ្នាយ៉ាងម៉េចខ្លះ?

លក្ខណៈ​ខុសគ្នា​រវាងសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ មានដូចខាងក្រោម៖

១. សៀវភៅ​ស្នាក់នៅ៖ ជាសៀវភៅ​ប្រើប្រាស់​សម្រាប់​​ជាវិធាននគរបាល​ ដើម្បី​ស្រង់​ព័ត៌មាន​អំពី​ចំនួន​មនុស្ស​ដែលស្នាក់នៅ​ក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាន​នៃទីតាំងប្រមូលផ្តុំ។ សៀវភៅនេះ ពុំអាច​ត្រូវបាន​ប្រើប្រាស់​ធ្វើជា​ឯកសារ​សម្រាប់​អះអាង ឬបញ្ជាក់​ពីភាព​ជាកម្មសិទ្ធិ​លើ​លំនៅឋាន​បានឡើយ និង​ផ្តល់​បាន​តែមួយគត់​ជូនចំពោះ​បុគ្គល​ឬគ្រួសារ ឬក្រុមគ្រួសារ​ដែលជាម្ចាស់​ ឬជាអ្នកជួល​កំពុងស្នាក់នៅ​ក្នុង​លំនៅឋាន​អចិន្ត្រៃយ៍​ណាមួយ​ជាកំណត់ ទោះ​បុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារ​នោះមានលំនៅឋាន​លើសពីមួយក៏ដោយ។

-បុគ្គលត្រូវចុះបញ្ជី​ស្នាក់នៅ និង​ផ្តល់​សៀវភៅស្នាក់នៅ៖ ប្រជាពលរដ្ឋ​គ្រប់រូប រួមទាំងជនបរទេស​អន្តោប្រវេសន្ត​ដែលកំពុងរស់នៅលើទឹកដី​នៃព្រះរាជាណាចក្រ​កម្ពុជា ត្រូវចុះឈ្មោះ​ក្នុងបញ្ជី​ស្នាក់នៅ និង​ទទួលបាន​សៀវភៅ​ស្នាក់នៅ​មួយ​ជាកំណត់​លំនៅឋាន​ដែលខ្លួនស្នាក់នៅ​អចិន្ត្រៃយ៍។

-បុគ្គលមិនត្រូវចុះបញ្ជី​ស្នាក់នៅ និង​ផ្តល់សៀវភៅ​ស្នាក់នៅ៖ ជនបរទេសមិនមែនអន្តោប្រវេសន្ត ដូចមានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍, ជនបរទេសចូល​ និង​ស្នាក់នៅ​ដោយ​ខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា, កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ និងកងនគរបាល​ជាតិ​ដែល​កំពុងរស់នៅ​ប្រមូលផ្តុំ​ក្នុងបន្ទាយ​មិនចាត់ទុកជាលំនៅឋាន ប៉ុន្តែបុគ្គលទាំងនោះ​ត្រូវចុះឈ្មោះ​ក្នុងបញ្ជី​ស្នាក់នៅតាមលំនៅឋានអចិន្រ្តៃយ៍ជាមួយក្រុមគ្រួសារ​រៀងៗខ្លួន។

២. សៀវភៅគ្រួសារ៖ ជាសៀវភៅ​ប្រើប្រាស់​​សម្រាប់​បញ្ជាក់​ពីចំណងញាតិ​ភាព​ដែលមាន​សញ្ជាតិខ្មែរ​រួមមានសហព័ទ្ធ (ប្តីឬប្រពន្ធ) កូនបង្កើត ឬកូនស្មុំ។ សៀវភៅ​នេះ ពុំអាចត្រូវបានប្រើប្រាស់​ធ្វើជាឯកសារ​សម្រាប់​អះអាង​ ឬបញ្ជាក់​ពីភាព​ជាកម្មសិទ្ធិ​លើលំនៅឋាន​បានឡើយ។

-បុគ្គល​ត្រូវចុះបញ្ជី​គ្រួសារ និងផ្តល់​សៀវភៅ​គ្រួសារ៖ គ្រួសារ​ដែលមាន​សមាជិក​ជាសញ្ជាតិខ្មែរ និង​កំពុង​រស់នៅ​អចិន្រ្តៃយ៍ លើទឹកដី​នៃព្រះរាជាណាចក្រ​កម្ពុជា។ ចំពោះសមាជិក​គ្រួសារ​ដែលមានសញ្ជាតិខ្មែរ​ ហើយកំពុងរស់នៅក្រៅប្រទេស​ត្រូវបានចុះឈ្មោះ​ជាមួយឪពុកម្តាយ​ដែលកំពុង​ស្នាក់នៅ​អចិន្ត្រៃយ៍ លើទឹកដី​នៃព្រះរាជាណាចក្រកម្ពុជា។

-បុគ្គល​មិនត្រូវចុះបញ្ជីគ្រួសារ និងផ្តល់សៀវភៅគ្រួសារ៖ ជនប្រទេសគ្មានសិទ្ធិ​ចុះបញ្ជី​គ្រួសារ និងប្រើប្រាស់​សៀវភៅ​គ្រួសារ​នេះឡើយ៕

ដកស្រង់ចេញពី៖ សេចក្តីណែនាំ​ស្តីបែបបទ និងនីតិវិធី​នៃការងារ​ចុះបញ្ជី និងគ្រប់គ្រង​ការស្នាក់នៅ របស់​អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ដកស្រង់ដោយ៖ kleykley.sabay.com.kh

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK