ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត
Connect with us

ថ្មីៗ

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

យីហោស្មាតហ្វូនកំពូលពីរដែលកំពុងតែមានឈ្មោះបោះសំឡេងយ៉ាងល្បីល្បាញបំផុតពាសពេញពិភពលោក គឺ Samsung និង Apple បានកំពុងតែដេញជើងគ្នា ដើម្បីស្វែងរកទីតាំងក្នុងការប្រយុទ្ធផលិតស្មាតហ្វូនកំពូលៗរបស់ខ្លួន ។

បើយើងក្រឡេកទៅមើលនាពេលបច្ចុប្បន្ន មានយីហោស្មាតហ្វូនល្បីៗជាច្រើន បានកំពុងតែសំលៀងធ្មុងរបស់ខ្លួនអោយកាន់តែមុតស្រួចក្នុងការជ្រាតចូលទៅកាន់ទីផ្សារក្នុងនឹងក្រៅប្រទេស អ្នកដែលអាចបំពេញចិត្ត និងយល់ច្បាស់ពីអតិថិជនបានល្អជាងគេ ជាពិសេសអាចតស៊ូបានយូរជាងគេអ្នកនោះជាអ្នកឈ្នះពិតប្រាកដ ហើយក៏អាចកសាងយីហោរបស់ខ្លួនបានជោគជ័យនៅក្នុងរយៈពេលយូរអង្វែងផងដែរ ។

បើទោះបីជាមានយីហោស្មាតហ្វូនជាច្រើនកំពុងតែពង្រីកខ្លួនអោយកាន់តែធំក៏ដោយ ប៉ុន្តែនៅតែមានចំណុចចន្លោះប្រហោងដូចគ្នា និយាយទៅយើងម្នាក់មិនអាចធ្វើអោយមនុស្ស១០០នាក់ពេញចិត្តបានទាំងអស់នោះទេ គ្រាន់តែធ្វើការព្យាយាមលូកអោយជ្រៅទៅអោយដល់បេះដូងរបស់ភ្ញៀវ យ៉ាងហោចណាស់យើងបានយល់ពីតម្រូវការរបស់ពួកគាត់បានច្រើនដែរ ។

យោងទៅតាមការចុះផ្សាយសារព័ត៌មាន Fox business កាលពីថ្មីៗនេះ បានអោយដឹងថា Samsungដែលជាយីហោស្មាតហ្វូនកំពូលរបស់កូរ៉េខាងត្បូងនិង Apple គឺជាយីហោស្មាតហ្វូនល្បីល្បាយរបស់សហរដ្ឋអាមេរិក បានធ្វើការដណ្តើមគ្នាចូលទៅប្រទេសនៅក្នុងតំបន់អាស៊ីមួយគឺប្រទេសឥណ្ឌា ដែលជាទីលានប្រកួតផលិតស្មាតហ្វូនកំពូលៗដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោក។

ប្រភពសារព័ត៌មានដដែលបានអោយដឹងថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ រដ្ឋមន្រ្តីប្រទេសឥណ្ឌាមួយរូបបានអោយដឹងថា ក្រុមហ៊ុនអេឡិចត្រូនិច ដែលមានSamsung និង​ Apple បានដើរសំដៅបោះរោងចក្រផលិតស្មាតហ្វូនរបស់ខ្លួនក្រោមគម្រោងទឹកប្រាក់ខ្នាតធំប្រមាណជា ៦.៥ពាន់លានដុល្លារអាមេរិក ដែលទឹកប្រាក់និងគម្រោងមួយនេះត្រូវបានប្រកាសដោយរដ្ឋាភិបាលប្រទេសឥណ្ឌាផ្ទាល់តែម្តង ។ គួរជម្រាប់ផងដែរថា អ្វីដែលប្រទេសឥណ្ឌាចំណេញកប់ក្តោងពីក្រុមហ៊ុនអេឡិចត្រូនិចផលិតស្មាតហ្វូនទាំងពីរនេះ គឺប្រជាជននៅប្រទេសឥណ្ឌាអាចនឹងមានការងារធ្វើប្រមាណជា ៣០០០០០នាក់ដោយផ្ទាល់៕

អត្ថបទដោយនៅ ហៀង

ប្រភព៖ www.business-cambodia.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK