ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់
Connect with us

ថ្មីៗ

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ភ្នំពេញ៖ បច្ចុប្បន្ន ត្រីបានក្លាយជាអាហារសម្រាប់សុខភាពដ៏ពេញនិយមបំផុត សម្រាប់មនុស្សជាតិលើសកលលោក។ យោងតាមរបាយការណ៍នៃការសិក្សាថ្មីបំផុត នៃក្រុមអ្នកវិទ្យាសាស្ត្រ មកពីវិទ្យាស្ថានឱសថសាស្ត្របរិស្ថាន នៃសកលវិទ្យាល័យ Karolinska ប្រទេសស៊ុយអែត បានបង្ហាញថា ការទទួលទានសាច់ត្រី យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានីភ័យពីជំងឺហើមបាន ៥២% បង្កើនការចង់ចាំ កាត់បន្ថយការរលាកខួរក្បាល និងរលាកកោសិកាដទៃទៀត។

ដោយសម្លឹងឃើញនូវទីផ្សារត្រីដ៏ធំទូលាយនៅកម្ពុជា ទើបវិនិយោគិនខ្មែរ ជប៉ុនបានពួតដៃគ្នា បង្កើននូវសហគ្រាស កសិដ្ឋាន CAMBODIA FRESH FARM (RAINBOW PROGRESS ENTERPRISE CO.LTD) បំបែកឯកត្តកម្មផលិតត្រីសុខភាពខ្នាតយក្ស ដំបូងគេបង្អស់តាមស្តង់ដារប្រទេសជប៉ុន ប្រកបដោយអនាម័យ និងសុវត្ថិភាពបំផុត។

សហគ្រាសកសិដ្ឋានចិញ្ចឹមផលិតត្រីតាមស្តង់ដារប្រទេសជប៉ុន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ5 ទៅឧត្តុង្គ ជាយទីក្រុងភ្នំពេញ មាន ២១ ស្រះ ៤០ម៉ែត្រ គុណ ៤០ ម៉ែត្រ ហើយជម្រៅ ២ម៉ែត្រ ស្របតាមបទដ្ឋានរដ្ឋាបាលជលផល  និងស្តង់ដារប្រទេសជប៉ុន ដែលធានានូវគុណភាពត្រីដែលមានសុខភាពល្អ មិនសំបូរខ្លាញ់ពេក មិនមានជាតិទឹកច្រើនពេក រហូតដល់អាចទទួលទានឆៅបាន ប្រកបដោយសុវត្ថិភាព និងមានរសជាតិឆ្ងាញ់។

លោក ចាវ សួស្តី នាយកប្រតិបត្តិក្រុមហ៊ុន សហគ្រាសកសិដ្ឋាន CAMBODIA FRESH FARM (RAINBOW PROGRESS ENTERPRISE CO.LTD) បានគូសបញ្ជាក់ថា៖

« សហគ្រាសកសិដ្ឋានCAMBODIA FRESH FARM (RAINBOW PROGRESS ENTERPRISE CO.LTD) របស់យើង ផ្តោតសំខាន់លើគុណភាព សុខភាពត្រីជាចម្បង ដោយមិនគិតលើការចំណេញប្រាក់ច្រើន។ យើងតែងតែឆែក និងត្រួតពិនិត្យលើសុខភាព គុណភាពត្រី និងអនាម័យរាល់ថ្ងៃ ដើម្បីធានាជូននូវត្រីមានគុណភាព សុវត្ថិភាពរហូតដល់ថ្នាក់អាចហូបឆៅបាន ។ អាស្រ័យហេតុនេះ មិនថាអតិថិជន នៅក្នុងស្រុក ឬក្រៅស្រុក អាចរីករាយទទួលទាន ត្រី Nangokudai ដែលមានឱជារសឆ្ងាញ់ពិសា បានប្រកបដោយសុវត្ថិភាព សុខភាពល្អ ហើយជាពិសេស អាចប្រាប់ទៅតៗគ្នាថា ត្រី Nangokudai របស់ សហគ្រាសកសិដ្ឋាន CAMBODIA FRESH FARM (RAINBOW PROGRESS ENTERPRISE CO.LTD) ពិតជាមានល្អមែនទែន»។

គោលដៅទៅមុខ សហគ្រាសចិញ្ចឹមត្រីកូនកាត់ខ្មែរ ជប៉ុន នឹងបន្តបេសកកម្ម ខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យគុណភាពត្រីកាន់តែឆ្ងាញ់ពិសា មានសុវត្ថិភាពបំផុត ដោយមិនរំលងអនាម័យស្តង់ដារតាមប្រទេសជប៉ុន មួយថ្ងៃណាឡើយ។ នេះសបញ្ជាក់ឲ្យឃើញពីការបោះពួយ នៃការរីកចម្រើនផ្នែកចិញ្ចឹមត្រីប្រកបដោយអនាម័យខ្ពស់ សុវត្ថិភាពតាមបែបស្តង់ដារប្រទេសជប៉ុន នៅក្នុងប្រទេសកម្ពុជាយើង អាស្រ័យហេតុនេះ អតិថិជនទាំងអស់នឹងអាចរីករាយទទួលទានត្រីដើម្បីសុខភាពប្រកបដោយទំនុកចិត្ត ហើយលែងបារម្ភរឿងត្រីចិញ្ចឹមគ្មានអនាម័យ និងសប្បូរមេរោគទៀតហើយ៕​

ប្រភព៖ www.khmerload.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK