ទស្សនវិទូអេហ្សីបប្រាប់មកអ្នកជំនាន់ក្រោយគេថា៖ “ភាព​លោភលន់”បាន​លួច​ឆក់​បំបាត់ចោលសម្បត្តិដ៏ស្រស់​ស្អាតនៃជីវិតមនុស្សជាច្រើន​ គឺ​ជា​សុភមង្គល
Connect with us

គួរដឹង

ទស្សនវិទូអេហ្សីបប្រាប់មកអ្នកជំនាន់ក្រោយគេថា៖ “ភាព​លោភលន់”បាន​លួច​ឆក់​បំបាត់ចោលសម្បត្តិដ៏ស្រស់​ស្អាតនៃជីវិតមនុស្សជាច្រើន​ គឺ​ជា​សុភមង្គល

ទស្សនវិទូអេហ្សីបប្រាប់មកអ្នកជំនាន់ក្រោយគេថា “ មិនមែន​ឲ្យ​ភ្លឺ​រលោង​គឺ​ជា​មាសសុទ្ធ​ទេ” ហើយ​លោកពន្យល់ទៀតថា «ភាព​លោភលន់​» បាន​លួច​ឆក់​បំបាត់ចោលសម្បត្តិដ៏ស្រស់​ស្អាតនៃជីវិតមនុស្សជាច្រើន​ គឺ​ជា​សុភមង្គល។

​ចង់រក្សា​សុភមង្គលសូមគិតរឿងទាំងនេះ៖

១. កុំឲ្យ​តម្លៃ​ទៅ​លើ​ទ្រព្យសម្បត្តិ​ហួសហេតុ​ពេក

ប្រាក់​ផ្ដល់​ឱ្យ​យើង​នូវ​​អំណាចទទួលបានភ្លាមៗនូវ​គ្រប់យ៉ាងដែលគេដាក់លក់។ មាន​ប្រាក់​កាន់​តែ​ច្រើន ​ក៏អាច​ទិញ​បាន​កាន់​តែ​ច្រើន​ដូចគ្នា។ តែចៃដន្យមានកាន់តែច្រើន កាន់តែចង់បានទៀត។ នេះជាចរិតមនុស្ស​ភាគច្រើន​ដែលប្តូរសុភម្គលពិត​រើសយករបស់ដែល​គ្មាន​ប្រយោជន៍ហើយ​បញ្ចប់លទ្ធផល​ជីវិត​​ដោយ​ភាព​លិចលង់​ នៅ​ក្នុង​ការចង់ឈ្នះចាញ់។

២. ចូរ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​អ្វី​ដែល​យើង​មាន​ មិនមែន​អ្វី​ដែលយើង​​ចង់​បានទេ

តើ​យើង​យល់​ថា​ខ្លួនឯង​ចង់​បាន​អ្វី​ឲ្យ​ប្រាកដ?

បើ​មនុស្ស​គ្រប់គ្នា​យល់​ថា​ប្រាក់​គ្រាន់តែ​ជា​ក្រដាស​គ្មាន​ជីវិត ​ជា​និមិត្តរូប​នៃ​ការ​ចង់​បាន​ មិនមែន​ត្រូវ​ការ​ ហើយ​ក៏​កុំ​ដាក់​តម្លៃ​លើ​ក្រដាស​នោះ​ពេក ។

ឈប់​ស្វែង​រក​អ្វី​ដែល​មិន​បាន​ផ្ដល់​ឱ្យ ត្រឡប់មកវិញ​ហើយ​ចាប់ផ្ដើម​ដាក់​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដែល​នៅ​ជុំវិញ​ និង​យើង​ខ្លួនឯង។ បើកភ្នែក​របស់​យើង​ នោះ​នឹង​មើល​ឃើញ​សម្រស់​នៅ​ក្នុង​ពិភពលោក​នេះ​មិនខាន។

៣. ប្រាថ្នា​ចង់​ការរស់នៅដែលល្អល្មមចងចាំ​ តែ​មិនមែន​ប្រាក់

ដើម្បី​អនុវត្ត​វិធី​រីករាយ​ក្នុង​ជីវិត ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ដោយ​ឥត​ប្រយោជន៍​ ទៅ​លើ​របស់​ដែល​មិន​ត្រូវការ។ ដូចជា​ទូរស័ព្ទ​ថ្មី​ទាំង​ដែល​ខ្លួនឯង​មាន​ប្រើ​រួច​ទៅ​ហើយ ​តែ​ចង់​ឡូយឆាយ​តាម​គេ​តាម​ឯង ​ក្នុង​សង្គម​ស៊ីវិល័យ​នេះ។ អ្វី​ដែល​យើង​ត្រូវ​ការ​ គឺ​ចេញ​ទៅ​ខាងក្រៅ​មើល​​ពិភពលោក​នេះ ​ដោយ​ផ្ទាល់​ភ្នែក​ទាំងគូ​របស់​យើង​ ឬ​ជជែក​ផ្ទាល់​ទល់មុខ​នឹង​មនុស្ស​ដ៏​សំខាន់។

ចិត្ត​មួយ​ទៀត​ដែល​មនុស្ស​ត្រូវការ​ គឺ​អាផាតមិន​ធំ​ជាង​នេះ ​ឬ​ផ្ទះ​ធំ​ជាង​នេះ។ អ្វី​ដែល​យើង​ត្រូវ​ការ​គឺ​ត្រូវ​កោតសរសើរ​ចំពោះ​ខ្លួនឯង​ ដែល​មាន​ដំបូល​ជ្រក​ មាន​អាហារ​ញុំា មាន​គ្រែ​កក់ក្ដៅ​សម្រាប់​គេង​ មាន​ទូរ​ទឹកកក​ពេញ​ដោយ​របស់​ញុំា ​និង​មាន​កន្លែង​សម្រាប់​ហៅ​ទៅ​ផ្ទះ​ នៅ​ពេល​យើង​មាន​អារម្មណ៍​ថា​ហត់នឿយ​គ្រប់យ៉ាង។

ហត់​នឿយ​នៅ​ពេល​ប្រណាំងប្រជែង​នៅ​ទីក្រុង​ដ៏​អស្ចារ្យ​នេះ​មែនទេ?

ប្រភព៖ Idol អាយដូល

គួរដឹង13 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ13 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង13 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ13 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ14 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK