ថ្មីៗ
អ្នកជំនាញអាមេរិកព្រមានទុកមុន! ខណៈវ៉ាក់សាំង COVID-19 របស់រុស្ស៊ី និងចិនផលិតចេញក្នុងពេលឆាប់ៗខាងមុខនេះ

(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាស៊ី (Anthony Fauci) បានបង្ហាញពីក្ដីកង្វល់ ជុំវិញសុវត្ថិភាពនៃវ៉ាក់សាំង COVID-19 កំពុងស្ថិតនៅក្រោមការអភិវឌ្ឍ ដោយប្រទេសចិន និងរុស្ស៊ី ដែលសុទ្ធសឹងតែធ្លាប់អះអាងថា វ៉ាក់សាំងរបស់ពួកគេនឹងរួចរាល់ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០។
មកទល់នឹងពេលនេះ ក្រុមហ៊ុនចិនមួយចំនួនត្រូវបានគេមើលឃើញថា កំពុងនាំមុខគេក្នុងការស្រាវជ្រាវ និងប្រកួតប្រជែងអភិវឌ្ឍវ៉ាក់សាំង COVID-19 ខណៈរុស្ស៊ីបង្ហើបថា ខ្លួនរំពឹងផលិតបានវ៉ាក់សាំងដំបូងគេនៅលើពិភពលោក នៅខែកញ្ញាខាងមុខនេះ។ ក៏ប៉ុន្តែទោះជាផលិតបានជោគជ័យក៏ដោយ ក៏វ៉ាក់សាំងរបស់ប្រទេសទាំងពីរនេះនឹងត្រូវប្រឈមមុខ ការត្រួតពិនិត្យអំពីសុវត្ថិភាពពីក្រុមជំនាញអន្តរជាតិ (WHO) ក៏ដូចជាឧបសគ្គនានា នៅតាមបណ្ដាប្រទេសលោកខាងលិច។
ជុំវិញបញ្ហានេះដែរ នៅពេលត្រូវបានសមាជិកសភាសាកសួរថា តើសហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់វ៉ាក់សាំងចិន ឬរុស្ស៊ីដែរឬទេ ប្រសិនបើប្រទេសទាំងពីរនេះ ផលិតបានវ៉ាក់សាំងពិតមែន? លោក Fauci បានបញ្ជាក់ថា រឿងបែបនេះនឹងមិនអាចកើតឡើងឡើយ។ លោក ឮ Fauci បានលើកឡើងដូច្នេះថា «ខ្ញុំសង្ឃឹមថា ប្រទេសរុស្ស៊ី និងចិន ពិតជាកំពុងធ្វើតេស្ដវ៉ាក់សាំង មុននឹងពួកគេផ្ដល់វ៉ាក់សាំងឱ្យអ្នកគ្រប់គ្នា… ដ្បិតវ៉ាក់សាំងដែលមិនបានធ្វើតេស្ដមុននឹងដាក់ឱ្យប្រើ គឺជាបញ្ហាមួយដ៏ធំ»។
គួរបញ្ជាក់ថា បើតាមលោក Anthony Fauci សហរដ្ឋអាមេរិក កំពុងជឿនលឿនទៅមុខយ៉ាងឆាប់រហ័ស ក្នុងការធ្វើតេស្ដវ៉ាក់សាំង ដោយលោកមិនជឿឡើយថា ប្រទេសដទៃអាចនឹងផលិតវ៉ាក់សាំង បានមុនសហរដ្ឋអាមេរិក ហើយលោកក៏សង្ឃឹមដែរថា ប្រទេសដទៃនឹងប្រើប្រាស់វ៉ាក់សាំងអាមេរិក។ គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ៤.៧លានករណី ក្នុងនោះស្លាប់ ១៥៦,៧៤៧នាក់ និងជាសះស្បើយ ២.៣លាននាក់៕
ប្រភព៖ freshnewsasia.com
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង11 months ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត1 year ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង