« គ្រាប់ស្វាយត្រូវតែដុះចេញជាកូនស្វាយ ចិត្តកំពុងតែមានទុក្ខត្រូវតែទៅកើតនៅកន្លែងដែលមានទុក្ខ នេះជាសច្ចៈធម៌ »
Connect with us

គួរដឹង

« គ្រាប់ស្វាយត្រូវតែដុះចេញជាកូនស្វាយ ចិត្តកំពុងតែមានទុក្ខត្រូវតែទៅកើតនៅកន្លែងដែលមានទុក្ខ នេះជាសច្ចៈធម៌ »

ព្រះអាទិត្យរះខ្ពស់ អស់កំណត់ហើយក៏ទាប រួចលិចទៅវិញ បញ្ហាទុក្ខសោកទាំងឡាយដែលបានកើតឡើង​ដល់កំពូល បើយើងដោះ​ស្រាយ មិនចេញទេបើកដៃ ឲ្យវាប្រព្រឹត្តិទៅតាមយថាហេតុ របស់វាទៅ ក្នុងស្មារតី​សង្ឃឹម​ តាមសភាវៈពិតថា ឲ្យតែដល់កំណត់វានឹងលិចបាត់ទៅ តាមពេលវេលាដោយខ្លួន​ឯង​ទេ ។

អ្នកដែលមិនយល់ តែងខំបង្កើនទុក្ខសោក តាមរយៈការ​គិតឲ្យ ហួសពីសន្ទុះរបស់វា ដរាបទៅដល់ការសម្លាប់ខ្លួនឲ្យឆាប់បានរួចផុតទុក្ខសោក ដែលនេះគ្រាន់​តែជាការឆោតល្ងង់ ព្រោះស្លាប់តែរូបកាយ ឯចិត្តមានទុក្ខត្រូវទៅចាប់ជាតិនៅកន្លែងដែលមានទុក្ខកាន់តែខ្លាំង « គ្រាប់ស្វាយត្រូវតែដុះចេញជាកូនស្វាយ ចិត្តកំពុងតែមានទុក្ខត្រូវតែទៅកើតនៅកន្លែងដែលមានទុក្ខ នេះជាសច្ចៈធម៌ » 

បើយើងត្អូញត្អែរថាៈ ខ្ញុំលំបាកខ្លាំងណាស់ ខ្ញុំអស់កម្លាំងខ្លាំងណាស់ ខ្ញុំពិតជាឈឺហើយ ខ្ញុំធុញថប់ណាស់ ខ្ញុំជួបតែរឿងអាក្រក់រហូត ខ្ញុំអភ័ព្វណាស់ កំសត់ណាស់ ……។ មានន័យថាយើងគ្មានសមត្ថ​ភាពធ្វើឲ្យរឿងនោះចេញទៅឲ្យឆ្ងាយពីជីវិតយើង យើងព្រមឲ្យជីវិតជួបតែរឿងអាក្រក់គ្រប់យ៉ាងដោយមិនព្រមរើបំរះចេញពីផលអាក្រក់។

យើងស្រូបទាញយក ព្រឹត្តិការណ៍អាក្រក់ មកកាន់ជីវិតឲ្យកាន់តែ ច្រើនឡើងទៀត តាមច្បាប់ឋាមពល យើងបានបន្ថែមទំងន់ទុក្ខ ទៅលើបញ្ហា ដែលកំពុងតែមានស្រាប់ ។ តាមការពិត ជីវិតទាំងអស់គ្នាគឺសុទ្ធ​​តែ​ដូចជាមនុស្សធ្លាក់ជ្រោះដែលមាន ជំរៅខុសៗគ្នា ហើយប្រឹងប្រវារឡើងមកវិញតាមជញ្ជាំងភ្នំ បើមិនប្រឹង​ប្រវារតោងឡើងមកវិញទេ នឹងធ្លាក់ចុះកាន់តែជ្រៅជាមិនខាន ហេតុនេះមានតែត្រូវគិតឲ្យកើតការ​តស៊ូ​ព្យាយាមតែប៉ុណ្ណោះ ! ! ! ។

មុននឹងធ្វើអ្វីមួយគប្បីគិត បើសិនជាភ្នែកយើងបើកពិតមែន យើងនឹងឃើញអ្វីដែលគួរមើល និងមិនគួរមើលជាមិនខាន ! សូម្បីត្រចៀកក៏ដូចគ្នា ! ។ ជីវិតឥតធម៌ គឺជាជីវិតពោរពេញទៅដោយគ្រឿងកង្វល់ ! ខ្វល់ណាស់ ! ខ្វល់នឹងរឿងមិនទាន់កើត ខ្វល់នឹងរឿងកន្លងហួស ! ខ្វល់នឹងគិតជិះជាន់គេ ខ្វល់នឹងត្រូវគេជិះជាន់ ! ខ្វល់នឹងរក្សា ខ្វល់នឹងការស្វែងរក ខ្វល់នឹងការមិនពេញចិត្ត ខ្វល់នឹងការបោកប្រាស់ ខ្វល់នឹងការបាត់បង់ ! ខ្វល់រហូតខូចចិត្តចង ក លោតទឹក ផឹកថ្នាំ រត់ចូលឡាន សម្លាប់ខ្លួន ! លោកនេះងងឹតណាស់ ! បើមិនបានរត់រកធម៌ជាប្រទីបទេ គេនឹងលោះព្រលឹងព្រោះតែរឿងរ៉ាវក្នុងលោកនេះ ! ។

ជីវិតមានធម៌ គឺជាជីវិតស្បើយទុក្ខកង្វល់ ព្រោះលោកនេះគឺតែអញ្ចឹង ! ធម៌នាំឲ្យចេះពេញចិត្ត ចេះរស់ជាមួយការបាននិងការបាត់បង់ រៀនរស់ជាមួយបញ្ហា កំណត់ដឹងនូវទុក្ខ ធ្វើឲ្យសោមនស្សញាណបានកើតឡើង ត្រជាក់ក្សេមក្សាន្តមិនក្រហល់ក្រហាយជាមួយការរស់នៅ ឃើញសត្វលោកប្រព្រឹត្តិទៅតាមកម្មរៀងៗខ្លួន ! ! ! គួរឲ្យសង្វេគណាស់ !៕

ប្រភព៖ ហ្វេសប៊ុក Thong Nidamony

ដកស្រង់ដោយ៖500-years.org

គួរដឹង18 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ18 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង18 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ18 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ19 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK