អត្ថបទអប់រំ៖ "ដំរី និងឆ្កែ មានផ្ទៃពោះក្នុងពេលតែមួយ​" ផ្តល់អត្ថន័យអប់រំដ៏មានតំលៃក្នុងជីវិតរស់នៅ
Connect with us

គួរដឹង

អត្ថបទអប់រំ៖ “ដំរី និងឆ្កែ មានផ្ទៃពោះក្នុងពេលតែមួយ​” ផ្តល់អត្ថន័យអប់រំដ៏មានតំលៃក្នុងជីវិតរស់នៅ

បីខែក្រោយមកសត្វឆ្កែនោះ បានផ្តល់កំណើតដល់កូនឆ្កែ 6 ក្បាល។ ប្រាំមួយខែក្រោយមកទៀត ឆ្កែមានផ្ទៃពោះម្តងទៀតហើយប្រាំបួនខែក្រោយមក ក៏បានបង្កើតកូនឆ្កែជាច្រើនទៀត។

នៅខែទីដប់ប្រាំបីសត្វឆ្កែបានដើរទៅជិតដំរី ហើយសួរថា “តើអ្នកប្រាកដទេ ថាអ្នកមានផ្ទៃពោះ? យើងមានផ្ទៃពោះក្នុងពេលតែមួយ តែខ្ញុំបានផ្តល់កំណើត 3 ដងដល់កូនខ្ញុំដល់ទៅ 12 ក្បាល ហើយឥឡូវនេះ ពួកគេធំៗអស់ហើយ តែអ្នកនៅតែមានផ្ទៃពោះដដែល , តើ​មាន​រឿង​អ្វី​កើតឡើងទៅ​? ”

ដំរីបានឆ្លើយថា “មានអ្វីមួយដែលខ្ញុំចង់ឱ្យអ្នកយល់ ខ្ញុំជាដំរីមិនមែនជាកូនឆ្កែទេ ខ្ញុំទើបតែសម្រាលកូនបានមួយក្នុងរយៈ 2 ឆ្នាំ តែកូនខ្ញុំកើតមក ក៏ធំរឹងប៉ឹង និងមានកម្លាំងខ្លាំងក្លា ហើយបើពេលណាមនុស្សឃើញកូនខ្ញុំ ពួកគេនឹងឈប់មើល ដើយការកោតសរសើរ។

– កុំបាត់បង់ជំនឿ ក៏កុំច្រណែន បើអ្នកបានឃើញអ្នកដទៃ ទទួលបានជោគជ័យ ក្នុងរយៈពេលខ្លី ឬឆាប់។

– កុំមានអារម្មណ៍តូចចិត្ត ប្រសិនបើអ្នកមិនទាន់បានដូចគេ ក្នុងខណៈពេលដែលអ្នកកំពុងតែខំប្រឹងប្រែង។

– កុំអស់សង្ឃឹម ចូរនិយាយប្រាប់ខ្លួនអ្នកថា “ពេលវេលារបស់ខ្ញុំនឹងមកដល់ នៅពេលខាងមុខនេះ ហើយវានឹងផ្ដល់នូវលទ្ធផលមួយ ដែលល្អប្រសើរ គង់វង្ស យូរអង្វែង៕

ប្រភព៖ Parenting

ប្រែសម្រួលដោយ៖ PanhaRoth

គួរដឹង13 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ13 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង14 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ14 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ14 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK