ថ្មីៗនេះ! មន្ទីរពេទ្យសៃហ្គនប្រទេសវៀតណាម ប្រកាសបិទជាបន្ទាន់ក្រោយសង្ស័យមានករណីឆ្លងកូវីដ-១៩
Connect with us

ថ្មីៗ

ថ្មីៗនេះ! មន្ទីរពេទ្យសៃហ្គនប្រទេសវៀតណាម ប្រកាសបិទជាបន្ទាន់ក្រោយសង្ស័យមានករណីឆ្លងកូវីដ-១៩

បរទេស៖ មន្ទីរពេទ្យសៃហ្គន ស្ថិតនៅស្រុកប៊ីនតាន នៃទីក្រុងហូជីមិញ ប្រទេសវៀតណាម បានជូនដំណឹង​មកអាជ្ញាធរឲ្យដឹងថា ចាប់ពីថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០នេះទៅ មន្ទីរនឹងឈប់ទទួលព្យាបាលអ្នកជំងឺហើយ ខណៈសណ្ឋាគារនៅក្បែរនោះក៏ប្រកាសបិទអាជីវកម្មទៀត ពីព្រោះតែមានករណី២ ត្រូវបានសង្ស័យថាជាមេរោគកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress ។

ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃម្សិលមិញថា ដោយពួកយើងត្រូវរង់ចាំការបញ្ជាក់ថាមានករណីកូវីដ-១៩ ចំនួនពីរ ដែលជាប់ទាក់ទងនឹងមន្ទីរពេទ្យអន្តរជាតិស៊ីធី និងមន្ទីរពេទ្យជោរៃ។

អាជ្ញាធរក៏បានឲ្យដឹងទៀតថា សណ្ឋាគារមួយនៅទល់មុខមន្ទីរពេទ្យជោរៃ ស្ថិតនៅផ្លូវលេខ១១ របស់លោក ង្វៀន ជីថាញ់ ក៏ត្រូវបានប្រកាសបិទទ្វារផងដែរ។ ដោយគេបានសង្ស័យថា សណ្ឋាគារនេះកំពុងស្ថិតនៅក្នុងករណីកូវីដ-១៩ មួយក្នុងចំនោមករណីទាំង២ដែលគេកំពុងសង្ស័យ។

បច្ចុប្បន្ននេះមាននិយោជិក៥នាក់ និងភ្ញៀវ៤៨នាក់​ ក្នុងនោះបុគ្គលិក៤នាក់ បានទាក់ទងផ្ទាល់ជាមួយករណីសង្ស័យដែលជាភ្ញៀវមកពីដាណាង នៅភាគកណ្តាលប្រទេសវៀតណាម ដែលបច្ចុប្បន្នជាចំណុចក្តៅដ៏ធំបំផុតរបស់កូវីដ-១៩ ៕

ប្រភព៖ kbn.news

គួរដឹង21 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ21 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង22 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ22 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ22 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK