អ្នកជំនាញព្យាករណ៌! រង់ចាំរហូតដល់ឆ្នាំ២០២៤ ទើបក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោក មានដង្ហើមដកឡើងវិញ
Connect with us

ថ្មីៗ

អ្នកជំនាញព្យាករណ៌! រង់ចាំរហូតដល់ឆ្នាំ២០២៤ ទើបក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោក មានដង្ហើមដកឡើងវិញ

បរទេស៖ យោងតាមសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិបានឱ្យដឹងថា ការធ្វើដំណើរទៅក្រៅប្រទេសតាមជើងហោះហើរ ប្រហែលជាមិនអាចវិលមករកភាពប្រក្រតីវិញទេរហូតដល់ឆ្នាំ២០២៤ ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Dailymail ។

អង្គភាពធ្វើដំណើរបានប៉ាន់ស្មានព្យាករណ៌ទុកមុនថា ចរាចរណ៍អ្នកដំណើរទូទាំងពិភពលោក នឹងមិនងាយវិលត្រឡប់មកសភាពធម្មតានោះទេមុនពេលវីរុសកូវីដ-១៩ ត្រូវបានវិនាសនោះទេ យ៉ាងហោចយើងត្រូវការពេលវេលារយៈពេល៣ឆ្នាំ ទៀតសម្រាប់ធ្វើយ៉ាងណាឲ្យការធ្វើដំណើរតាមជើងហោះហើរនៅជុំវិញពិភពលោកមានភាពល្អប្រសើរ។

នៅពេលការធ្វើដំណើរអន្តរជាតិនៅមានកម្រិតការស្ទុះងើបឡើងវិញនៃចរាចរណ៍អ្នកដំណើរទូទាំងពិភពលោកមានល្បឿនយឺតជាងការរំពឹងទុក។ ការងើបឡើងវិញក្នុងការធ្វើដំណើររយៈពេលខ្លីនៅតែត្រូវបានរំពឹងថា នឹងកើតឡើងលឿនជាងការធ្វើដំណើរឆ្ងាយ។

សម្រាប់ឆ្នាំ២០២០ ចំនួនអ្នកដំណើរទូទាំងពិភពលោកត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះប្រមាណ៥៥ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ។ ការធ្វើដំណើរតាមយន្ដហោះបានធ្លាក់ចុះ៨៦,៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វាត្រូវបានកែលម្អបន្តិចបន្តួចពីការធ្លាក់ចុះ៩១ភាគរយកាលពីខែឧសភា។

នាយកប្រតិបត្តិ IATA លោក Alexandre de Juniac បាននិយាយថា មូលហេតុចម្បងធំៗដែលបណ្ដាលឲ្យការធ្វើដំណើរតាមផ្លូវអាកាសធ្លាក់ចុះនោះគឺមកពីការបិទព្រំដែន និងការដាក់ឱ្យនៅដាច់ពីគ្នាមានឥទ្ធិពលដូចគ្នា នឹងការចាក់សោរទាំងស្រុង។ ហើយបញ្ហាទាំងអស់នេះគឺមានកើតឡើងមកពីវីរុសកូវីដ-១៩ ប៉ុន្តែលោក de Juniac បានទទួលស្គាល់ថា ពេលណាដែលវ៉ាក់សាំងនឹងត្រូវប្រកាសបានធ្វើរួចរាល់នោះវា នឹងធ្វើអោយកម្រិតនៃការធ្វើដំណើរតាមអាកាសអន្តរជាតិកើនឡើងលឿនជាងមុនជាក់ជាមិនខាន។

លោកបានសង្កត់ធ្ងន់ថា “ចរាចរណ៍អ្នកដំណើរបានធ្លាក់ចុះនៅខ្លាំងខែមេសា ប៉ុន្តែកម្លាំងនៃការស្ទុះងើបឡើងវិញគឺមានលទ្ធភាពខ្សោយណាស់ អ្វីដែលយើងបានឃើញគឺការហោះហើរក្នុងស្រុក​ ទីផ្សារអន្តរជាតិនៅតែបិទច្រកព្រំដែនយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះទំនុកចិត្តរបស់អ្នកប្រើប្រាស់មានការធ្លាក់ចុះ ដោយមនុស្សគ្រប់រូបនៅតែខ្លាចរអារជាមួយវីរុសនេះ ហើយនៅក្នុងផ្នែកជាច្រើននៃការឆ្លងពិភពលោកនៅតែកើនឡើង។ ចំណុចទាំងអស់នេះចង្អុលបង្ហាញរយៈពេលនៃការងើបឡើងវិញយូរជាងមុន និងការឈឺចាប់កាន់តែខ្លាំងសម្រាប់ឧស្សាហកម្មនិងសេដ្ឋកិច្ចពិភពលោក ៕

ប្រភព៖ kbn.news

គួរដឹង19 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ19 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង20 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ20 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ20 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK