ថ្មីៗនេះ!!!!​ វៀតណាម ប្រកាសឱ្យត្រៀមខ្លួនសម្រាប់ការរាតត្បាតក្នុងសហគមន៍ដោយវីរុសកូវីដ១៩ នៅក្រុងហាណូយ
Connect with us

ថ្មីៗ

ថ្មីៗនេះ!!!!​ វៀតណាម ប្រកាសឱ្យត្រៀមខ្លួនសម្រាប់ការរាតត្បាតក្នុងសហគមន៍ដោយវីរុសកូវីដ១៩ នៅក្រុងហាណូយ

ហាណូយ៖ រដ្ឋាភិបាលវៀតណាម នៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បានដាស់តឿនក្រើនរំឭកដល់អាជ្ញាធរសុខាភិបាល នៅក្រុងហាណូយ ត្រៀមខ្លួនដើម្បីឆ្លើយតបនឹងការអាចកើតមាននូវការផ្ទុះរាតត្បាតជំងឺកូវីដ១៩ បន្ទាប់ពីសារព័ត៌មានវៀតណាម បានរាយការណ៍ពីការរកឃើញបុគ្គលិកម្នាក់របស់ភោជនីយដ្ឋានមួយ នៅហាណូយ បានឆ្លងកូវីដ១៩។


សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម បានឱ្យដឹងនៅថ្ងៃនេះថា អាជ្ញាធរសុខាភិបាលនៅក្រុងហាណូយ ដែលមានប្រជាជនប្រមាន ៨លាននាក់ ត្រូវតែត្រៀមខ្លួន និងបរិក្ខារចាំបាច់សម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺកូវីដ១៩។ ទន្ទឹមនេះ នៅថ្ងៃដដែល វៀតណាម បានរកឃើញករណីឆ្លងថ្មី ក្នុងសហគមន៍ ចំនួន ៨ករណី ដែលមានទាក់ទងនឹងការឆ្លងពីមន្ទីរពេទ្យចំនួន៣ នៅក្រុងដាណាង។ ការផ្ទុះឡើងនៃជំងឺកូវីដ១៩កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនៅដាណាង ដែលឆ្លងក្នុងសហគមន៍ជាលើកដំបូងនៅវៀតណាម បានកើនដល់ ៣០ករណីហើយ។


ជើងហោះហើងទាំងអស់ ត្រូវបានផ្អាក នៅក្រុងដាណាង រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃអង្គារម្សិលមិញ ខណៈសេវារថយន្តក្រុង និងរថភ្លើង ក៏ត្រូវបានផ្អាកដំណើរការផងដែរ។

គិតមកទល់ពេលនេះ វៀតណាម រកឃើញអ្នកឆ្លងកូវីដ១៩ សរុប ៤៤៦នាក់ (គ្មានស្លាប់) ក្នុងនោះ ជាសះស្បើយមាន ៨៣% នៃចំនួនករណីសរុប៕

ប្រភព៖ Reuters
ប្រែសម្រួលដោយ៖ លាភ

ដកស្រង់ដោយ៖ www.cnc.com.kh

Trending

Copyright © 2019 ANARCHAK