លក្ខណៈ​គូថ​ខ្ចៅ​ដៃ ឬ​ក្រយ៉ៅ​ដៃ បង្ហាញ​ពី​សំណាង​ល្អ ឬ​មិន​ល្អ​​របស់​អ្នក!!!
Connect with us

គួរដឹង

លក្ខណៈ​គូថ​ខ្ចៅ​ដៃ ឬ​ក្រយ៉ៅ​ដៃ បង្ហាញ​ពី​សំណាង​ល្អ ឬ​មិន​ល្អ​​របស់​អ្នក!!!

ជំនឿគូថ​ខ្ចៅ​ដៃ ឬ​គេ​ហៅថា ក្រយ៉ៅ​ដៃ​នេះ គ្រប់​មនុស្ស​ប្រុស​ស្រី​ទាំង​អស់​គឺ​តែង​តែ​មាន គ្រាន់​តែ​អ្នក​ខ្លះ​មាន​តិច និង​អ្នក​ខ្លះ​មាន​ច្រើន។ ចំពោះ​ចំនួន​គូថ​ខ្ចៅ​នេះ​ដែរ ចាស់ៗ​បុរាណ​លោក​បាន​កំណត់​ទុក​នូវ​ការ​ទស្សន៍​ទាយ​មួយ ដោយ​សម្គាល់​តៗ​គ្នា​ពី​បុរាណ​មក។

– ម្រាម​ដៃ​ទាំង​១០ បើ​មាន​គូថ​ខ្ចៅ​គ្រប់​ទាំង​១០ ទាយ​ថា ប្រសើរ​ណាស់ នឹង​មាន​បុណ្យ។
– បើ​មាន​ម្រាម​១ ក៏​ល្អ នឹង​មាន​ទ្រព្យ​ច្រើន។
– បើ​មាន​២ ទាយ​ថា នឿយ​ច្រើន ហើយ​ជា​អ្នក​ចូល​ចិត្ត​ដើរ។
– បើ​មាន​៣ ឬ ៥ ទាយ​ថា ល្អ​តិច​តួច អាក្រក់​ច្រើន​ជាង។

– បើ​មាន​៦ ឬ ៧ មិន​ល្អ​ទេ។
– បើ​មាន​៨ គ្រាន់​បើ។
– ជា​ចុង​ក្រោយ ប្រសិន​បើ​មាន ៩ គឺ​ល្អ​ហោង។

បើ​អ្នក​មាន​ក្រយ៉ៅដៃ​ខុស​ពី​តម្រា​នេះ លោក​ចាត់​ទុក​ថា​ជាការ​មធ្យម៕

ប្រភព៖cambodiapluz

ដកស្រង់ដោយ៖ www.iknowblog.info

Trending

Copyright © 2019 ANARCHAK