កុំនិយាយពាក្យ៧ ឃ្លានេះទៅកាន់នរណាម្នាក់ដែលមានរោគផ្លូវចិត្ត​ធ្ងន់
Connect with us

គួរដឹង

កុំនិយាយពាក្យ ៧ ឃ្លានេះទៅកាន់នរណាម្នាក់ដែលមានរោគផ្លូវចិត្ត​ធ្ងន់

ការរស់នៅដោយមានជំងឺធ្លាក់ទឹកចិត្តដ៏ធ្ងន់មកជាមួយ គឺជាការរស់នៅកៀកនឹងសេចក្តីស្លាប់។ ការបញ្ចប់ជីវិត​ ជាវិធីងាយស្រួល​ដែលពួកគេតែង​តែ​នឹកឃើញ ដំបូងរាល់ពេលដែលចង់ដោះស្រាយបញ្ហា​ហើយ​ការនិយាយទៅកាន់ពួកគេ​ត្រូវការប្រុងប្រយ័ត្នខ្លាំង។

ខាងក្រោមនេះគឺជាឧទាហរណ៍ប្រាប់ នូវអ្វីខ្លះដែលអ្នកមិនគួរនិយាយទៅកាន់ពួកគេ។

១ ជីវិតលំបាកពិតមែន

អ្នកដែលមានជំងឺផ្លូវចិត្ត​ ច្រើនតែមានអារម្មណ៍ថាអស់សង្ឃឹម និងទន់ជ្រាយ។  ពួកគេទំនងជាឆាប់ខ្លាចនិងចុះចាញ់ ។ គ្រាន់តែអង្គុយនិងនិយាយជាមួយជាការលើកទឹកចិត្តកុំបន្ថែម​ការដាក់សម្ពាធលើពួកគេដោយការ​ធ្វើឱ្យមើលឃើញជីវិតកាន់តែខ្មៅងងឹត។ពួកគេនឹង​ថប់ដង្ហើម។

២ អាណិតឯងខ្លាំង​

មាន​ការយល់ច្រឡំជាទូទៅអំពីមនុស្សដែលមានជំងឺធ្លាក់ទឹកចិត្តថាពួកគេចង់ឱ្យអ្នកដទៃមានអារម្មណ៍អាណិត។ តាមពិត​ពួកគេ​ មិនស្វែងរកការយកចិត្តទុកដាក់ទេ។ ពួកគេឈឺចាប់ហើយដែល​ខ្លួនរឹងមាំ រហូត​ដល់ថ្នាក់មានអារម្មណ៍ថាគ្មាន​អ្នកណាឱ្យតម្លៃ។ បើអ្នកលើកពីចំណុចរឹងមាំ​របស់គេមកបង្ហញាទំនងជាកំពុងជួយ​ឱ្យពួកគេមាន​មានអារម្មណ៍ធូរស្រាលទៅវិញ។

៣ អយុត្តិធម៌មែនហ្ន៎

ពាក្យនេះ​មិនត្រឹមតែមិនអាចជួយឱ្យគេ​ធូរចិត្ត​ថែមទំាង​ធ្វើឱ្យខ្នក់ចិត្តនិងឈឺចាប់កាន់តែ​ជ្រាលជ្រៅ។ អ្នកមិនយល់ពីរបួសពិត​របស់ពួកគេ​ទេ។ កុំបន្ថែមល្បោយ កុំរោយអំបិល​លើសាច់រលាក។

៤ ម៉េចមិនអានសៀវភៅ?

កុំប្រាប់គេឱ្យធ្វើអ្វី​ដែលមិនមែនគេ។អ្នកដែលមាន វិបត្តិផ្លូវចិត្ត ច្រើនតែបាត់បង់ចំណាប់អារម្មណ៍លើសកម្មភាពដែលពួកគេធ្លាប់ចូលចិត្តធ្វើ។ ប្រហែលជាមិត្ដរបស់អ្នកធ្លាប់ជាអ្នកចូលចិត្តអានតែឥឡូវ​គេ​លែង​ចូលបណ្ណាល័យ ឬប្រហែលជាមិត្តរបស់អ្នកចូលចិត្តចំអិនប៉ុន្តែឥឡូវគេទន់ដៃជើង។ តំណាក់កាលនេះ អ្នកត្រូវ​ការ​តែម្យ៉ាង​គឺអង្គុយកំដរនិងស្តាប់គេ។

៥ ញាតិមិត្តឯងយ៉ាប់មែន

កុំនិយាយប៉ះពាល់គ្រួសារគេ ទោះបីជា​អ្នកទំាង​នោះជាដើម​ចមនៃសម្ពាធចិត្ត​របស់គេក្តី​ប៉ុន្តែ​ការនិយាយ​របស់យើង​មិនបាន​ធ្វើឱ្យធូរស្រាលសម្ពាធនោះឡើយ។ ប្រសិន​អ្នកមានចំណុចល្អផ្សេងណានឹកឃើញលើកមកបង្ហាញ​និងពន្យល់ឱ្យគេឆាប់ខឹងគ្នាវិញក្រែង​អាចសម្រាលបានល្អជាង។

៦ ឯងបាក់ទឹកចិត្ត​ហើយ

មនុស្ស​បាក់ទឹកចិត្ត​កាន់តែទទួលអារម្មណ៍​នេះបន្ថែម​ឡើងប្រសិនអ្នកដទៃណាមកថាគេកំពុងបាក់ទឹកចិត្ត។ នៅពេលដែលអ្នកធ្វើការស្រាវជ្រាវបន្ថែមនិងរៀនអំពីជំងឺធ្លាក់ទឹកចិត្តអ្នកនឹងឃើញថាគ្មាននរណាម្នាក់“ មើល” ឃើញ​ចំពោះជំងឺផ្លូវចិត្តខ្លួនឯងច្បាស់ឡើយ។ វាខុសគ្នាពីម្នាក់ទៅម្នាក់ ហើយរឿងមួយដែលសំខាន់បំផុតដែលអ្នកអាចធ្វើបានសម្រាប់មិត្តរបស់អ្នកគឺត្រូវទទួលស្គាល់ថាពួកគេខ្លាំងក្លាជាងទំហំ​វិបត្ត​របស់ពួកគេ។

៧ ឯងគួរតែសម្រាកទៅ

ពួកគេ​មិនដែលសម្រាកទេ​ទំាងពេលដែលធ្មេចភ្នែកក្តី​លើកលែង​តែ អ្នកប្រាប់ពួកគេថា ឯងស្រស់បស់ ប្រហែលដេកគ្រប់ដឹង? សាច់ឯងខ្ចីជាងមុន ចេញហាត់ប្រាណបានព្រឹកៗមែនអត់?ញាំទឹកច្រើនណាស់មើលទៅនៀក។

ប្រភព៖ kampucheathmey.com

គួរដឹង13 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ13 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង14 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ14 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ14 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK