មេរៀនជីវិត! ជីវិតប្ដីប្រពន្ធប្តីប្រៀបដូចជាប៉ោត ប្រពន្ធប្រៀបដូចជាពាង
Connect with us

គួរដឹង

មេរៀនជីវិត! ជីវិតប្ដីប្រពន្ធប្តីប្រៀបដូចជាប៉ោត ប្រពន្ធប្រៀបដូចជាពាង

ជីវិតប្ដីប្រពន្ធ! ប្ដីជាប៉ោត ប្រពន្ធជាពាង

ប៉ោត គឺសម្រាប់ដាក់ទឹក ដើម្បីយកមកចាក់បំពេញក្នុងពាង គឺមានន័យថា ក្នុងនាមជាប្ដី ត្រូវខិតខំប្រឹងប្រែងធ្វើការរាល់ថ្ងៃ ដើម្បីយកមកឱ្យប្រពន្ធដែលជាពាង ទុកដាក់ឱ្យបានល្អ។ ប៉ុន្តែ ប្រសិនបើប៉ោត មិនចេះរើស ឬមើលពាងទេ នោះ បើប៉ះចំពាងដែលធ្លុះធ្លាយប្រេះស្រាំ ច្បាស់ណាស់ ទោះអ្នកខំរករាប់ខែរាប់ឆ្នាំ ឬមួយជីវិតទៀត ក៏មិនមានអ្វីដែលសល់នោះដែរ។

ប៉ុន្តែពាងត្រូវដឹងថា ប៉ោតទម្រាំតែមកដល់ចាក់បំពេញឱ្យយើងបាន ក៏អាចនឹងជ្រុះ ស្រកតាមផ្លូវខ្លះហើយ វាក៏ដូចគ្នា បើប៉ះប៉ោតធ្លាយ ឬធ្លុះត្រង់ណា វាក៏កំពប់ ស្រក់លិចស្រក់កើត មិនអាចមកដល់យើងបានទាំងអស់នោះឡើយ។ មនុស្សប្រុស ក៏អាចនឹងចាយវាយខាងក្រៅ ឬអាចនឹងទុកនៅនឹងខ្លួនឯងខ្លះ មិនមែនគេអាចឱ្យយើងអស់ៗនោះទេ។

តែក៏មានរឿងមួយទៀតដែលប៉ោតត្រូវដឹងថា ពាង ក៏មិនមែនរំពឹង សង្ឃឹមតែទឹកក្នុងប៉ោតរបស់អ្នកដែរ បើអ្នកមិនចេះថែ គឺមិនខ្វះទេ ទឹកភ្លៀង ក៏អាចចាក់ចូលបំពេញពាងបានដែរ ដូច្នេះ ទឹកក្នុងប៉ោតរបស់អ្នក វាក៏លែងមានតម្លៃ ដើម្បីចាក់ចូលដែរ ព្រោះវាពេញហៀរហូរអស់ហើយ!

ប្រភព៖ មនុស្សចុងក្រោយ

ដកស្រង់ដោយ៖ Tin Soklim – ទីន សុខលីម

គួរដឹង20 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ20 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង20 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ20 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ21 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK